leftcenterrightdel
បើកលក់អង្ករវៀតណាមក្នុងទីផ្សារជប៉ុន (រូបថត៖ hanoimoi.com.vn)

ព្រឹត្តិការណ៍នេះក្នុងគោលបំណងផ្សព្វផ្សាយអង្ករវៀតណាម ដល់សហគមន៍អាណិកជនវៀតណាមនៅជប៉ុន ដើម្បីជំរុញការនាំចេញអង្ករវៀតណាមទៅកាន់ទីផ្សារជប៉ុន។ នៅក្នុងព្រឹត្តិការណ៍នេះ តំណាងវៀតណាម និងតំណាងជប៉ុនបានឧទ្ទេសនាមអំពីការផលិតអង្ករតាមស្តង់ដារនាំចេញទៅកាន់ទីផ្សារជប៉ុន ការដាក់តាំងលក់នៅក្នុងទីផ្សារជប៉ុន ហើយប្រកាសព័ត៌មានអំពីអង្ករប្រភេទ ST25 ចំនួន ១០០ តោនដែលនឹងលក់ជាផ្លូវការនៅក្នុងប្រទេសជប៉ុន និងចំនួនអង្ករដែលគ្រោងនាំចេញទៅជប៉ុននាពេលអនាគត។ នេះជាសញ្ញាល្អសម្រាប់ការនាំចេញអង្ករវៀតណាមទៅជប៉ុននាពេលខាងមុខ៕

បកប្រែដោយ Thuy Anh