នៅក្នុងសិក្ខាសាលានេះ មានការផ្លាស់ប្តូរយោបល់ និងព័ត៌មានជាច្រើនដូចជា៖ ការបង្ហាញឧស្សាហកម្មកែច្នៃកសិផល ជលផល ទីផ្សារនាំចេញរបស់ប្រទេសឥណ្ឌា; សក្ដានុពល និងកាលានុវត្តភាពសហប្រតិបត្តិការលើការអភិវឌ្ឍពាណិជ្ជកម្ម ទីផ្សារនាំចូល និងនាំចេញនៃបណ្តាខេត្តវៀតណាមកណ្ដាល។ល។

leftcenterrightdel
លោក Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌាប្រចាំទីក្រុងហូជីមិញ ថ្លែងនៅក្នុងសិក្ខាសាលា

លោក Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌាប្រចាំទីក្រុងហូជីមិញ បានចាត់ទុកថា ដោយមានប្រៀបខ្លាំង និងសក្តានុភាពលើវិស័យសមុទ្រក្នុងតំបន់ នេះនឹងជាឱកាសមួយដើម្បីស្វែងរកការវិនិយោគ និងកិច្ចសហប្រតិបត្តិការ មិនត្រឹមតែក្នុងវិស័យជលផលប៉ុណ្ណោះ ថែមទាំងក្នុងវិស័យផ្សេងៗជាច្រើនទៀតផង៕

បកប្រែដោយ Huyen Trang