ចូលរួមសិក្ខាសាលាមានវត្តមានរបស់រដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានារបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាម-ជប៉ុន អ្នកគ្រប់គ្រង តំណាងសហគ្រាស អង្គការ អ្នកជំនាញ អ្នកវិទ្យាសាស្រ្តរបស់ប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ថ្លែងក្នុងសិក្ខាសាលា (រូបថត៖ Chinhphu.vn)

ថ្លែងក្នុងសិក្ខាសាលា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានឲ្យដឹងថា នាពេលកន្លងមក បក្ស និងរដ្ឋវៀតណាមបានបញ្ជាឲ្យគ្រប់លំដាប់ថ្នាក់ជម្រុញការប្រើប្រាស់ អភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងការផ្លាស់ថ្មីប្រកបដោយច្នៃប្រឌិត សិក្សាស្រាវជ្រាវ លើកកម្ពស់សមត្ថភាព និងចូលរួមយ៉ាងសកម្មក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីបម្រើឲ្យការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់ប្រទេសជាតិ។

លោកនាយករដ្ឋមន្ត្រីវៀតណាមចាត់ទុកថា ប្រទេសទាំងពីរមានសក្តានុពលដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិការលើវិស័យទាំងឡាយ ជាពិសេសគឺការផ្លាស់ថ្មីបច្ចេកវិទ្យា ការផ្ទេរប្តូរឌីជីថល និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh សង្កត់ធ្ងន់ថា វៀតណាមរំពឹងថា នឹងបន្តទទួលបានកិច្ចសហការ និងការជួយគាំទ្រពីរដ្ឋាភិបាលនិងសហគ្រាសជប៉ុន ក្នុងការជម្រុញការផ្លាស់ថ្មីបច្ចេកវិទ្យា ការផ្ទេរប្តូរឌីជីថល និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio ថ្លែងក្នុងសិក្ខាសាលា

ក៏យោងតាមលោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមសន្យានឹងរួមដំណើរនិងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសជប៉ុន និងសហគ្រាសវៀតណាម ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមានការផ្លាស់ថ្មីបច្ចេកវិទ្យា ការផ្ទេរប្តូរឌីជីថល និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។

លោកនាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio បានថ្លែងថា លទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងវៀតណាមគឺគ្មានដែនកំណត់។ ជប៉ុននិងវៀតណាមបាននិងកំពុងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ដើម្បីឆ្ពោះទៅដំណាក់កាលក្រោយជំងឺ Covid-19។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកនាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio ជាមួយប្រតិភូចូលរួមសិក្ខាសាលា

ក្នុងឱកាសនេះ ប្រតិភូទាំងឡាយបានចាត់ទុកថា នាពេលកន្លងមក ដោយមានការជួយគាំទ្រពីថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមនិងជប៉ុន កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ថ្មីបច្ចេកវិទ្យា ការផ្ទេរប្តូរឌីជីថល និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ មិនគ្រាន់តែជាឱកាសប៉ុណ្ណោះ ថែមទាំងជាឧបករណ៍ដ៏មានប្រសិទ្ធភាពដើម្បីជួយប្រទេសទាំងពីរសម្រេចឲ្យបាននូវគោលដៅ និងសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ចូលរួមចំណែកពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជិតស្និទ្ធ និងគួរឲ្យទុកចិត្តរវាងវៀតណាម និងជប៉ុន៕

បកប្រែដោយ Thanh Cong