ក្នុងពិធីនេះ លោក Phan Chi Thanh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសថៃ បានឲ្យដឹងថា ប្រទេសថៃជាដៃគូពាណិជ្ជកម្មធំជាងគេរបស់វៀតណាមក្នុងអាស៊ាន និងជាប្រទេសដែលផ្ដល់វិនិយោគផ្ទាល់ពីបរទេស (FDI) លំដាប់ទី៩ នៅវៀតណាម ខណៈដែលវៀតណាមជាដៃគូពាណិជ្ជកម្មធំទី៥ របស់ថៃនៅលើពិភពលោក។ វៀតណាមនិងថៃនឹងសម្រេចគោលដៅពាណិជ្ជកម្មទ្វេភាគី ២៥ ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២៥។

leftcenterrightdel
សៀវភៅ “វៀតណាម-ថៃ ក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តជម្រុញ” (រូបថត៖ vnanet.vn)

នៅក្នុងសៀវភៅមានទិន្នន័យអំពីគំនូសសញ្ញានៃកិច្ចសហប្រតិបត្តិការសំខាន់ៗ ជាពិសេសលើវិស័យសេដ្ឋកិច្ចរវាងវៀតណាមនិងថៃក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក; ការណែនាំអំពីខ្លឹមសារមួយចំនួនក្នុងការវិនិយោគ; និងអំពីភាពជោគជ័យក្នុងការធ្វើអាជីវកម្មរបស់សហគ្រាសនៃភាគីទាំងពីរ; បញ្ជីសហគ្រាសវៀតណាម-ថៃ ដែលមានសក្តានុពល និងត្រៀមខ្លួនជាស្រេចធ្វើសហប្រតិបត្តិការ ពង្រីកការវិនិយោគ និងធ្វើអាជីវកម្មនៅប្រទេសថៃនិងវៀតណាម៕

បកប្រែដោយ Thuy Anh