ថ្លែងក្នុងពិធីបិទ លោក Nguyen Manh Hung បានបញ្ជាក់ថា សំណើប្ដូរឈ្មោះពី Telecom World ក្លាយជា Digital World គឺជាការសម្រេចចិត្តត្រឹមត្រូវ។ ការច្របាច់បញ្ចូលគ្នារវាងបច្ចេកវិទ្យាទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល បានបង្កើតបដិវត្តន៍មួយ ហៅថាការផ្លាស់ប្តូរឌីជីថល។

leftcenterrightdel
ពិធីបិទ ITU Digital World ២០២១

ក្នុងរយៈពេល ៣ ថ្ងៃ រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំនៃផ្នែកទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល បានចែករំលែកជាមួយយោបល់ គោលនយោបាយ និងគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល។ ព្រឹត្តិការណ៍នេះមានការចូលរួមពីប្រតិភូចំនួន ២៣៨០ នាក់ មកពីប្រទេស ១៥៩។

នៅក្នុងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រី     ប្រតិភូទាំងឡាយបានផ្តោតលើការពិភាក្សាអំពីកត្តាសំខាន់ៗសម្រាប់ការផ្លាស់ប្តូរឌីជីថល៖ ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត ការកាត់បន្ថយថ្លៃ និងតួនាទីរបស់រដ្ឋាភិបាល។ យោងតាមលោក Nguyen Manh Hung បានឲ្យដឹងថា ការផ្លាស់ប្តូរឌីជីថលគឺជាការផ្លាស់ប្តូរជាមូលដ្ឋាន។ ការផ្លាស់ប្តូរឌីជីថលមិនគ្រាន់តែជាការផ្លាស់ប្តូរបច្ចេកវិទ្យាទេ តែជាការផ្លាស់ប្តូរផ្នត់គំនិត។ នេះគឺជាភាពខុសគ្នាដ៏សំខាន់រវាងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងការផ្លាស់ប្តូរឌីជីថល៕

បកប្រែដោយ Thuy Anh