ក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ To Lam សង្កត់ធ្ងន់ថា អាមេរិកគឺជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់ និងគឺជាទីផ្សារនាំចេញឈានមុខគេនៅលើពិភពលោក របស់វៀតណាម។ លោកនាយឧត្តមសេនីយ៍ To Lam បានចែករំលែកការលំបាក ដែលសហគ្រាសអាមេរិក និងដៃគូផលិតកម្មនៅវៀតណាម ជួបប្រទះដោយសារជំងឺ Covid-19 ។ លោករំពឹងថា នៅពេលខាងមុខ សហគមន៍សហគ្រាសអាមេរិកនឹងរួមដំណើរជាមួយវៀតណាមក្នុងស្មារតី “សុខដុមនីយកម្មនៃផលប្រយោជន៍” ចាប់យកឱកាសឲ្យទាន់ពេលវេលា ស្វែងរកទិសដៅសមស្រប ដើម្បីរក្សា និងអភិវឌ្ឍការធ្វើអាជីវកម្មក្នុងស្ថានភាពថ្មី។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

លោក Michael Michalak អនុប្រធាន​ជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់របស់ USABC បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅពេលកន្លងមក ហើយរំពឹងថា នៅពេលខាងមុខរដ្ឋាភិបាលវៀតណាមនិយាយរួម ក្រសួងនគរបាលវៀតណាម និយាយដោយឡែក នឹងបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសអាមេរិកវិនិយោគនៅវៀតណាម។

ក្នុងឱកាសនេះ ភាគីទាំងពីរបានពិភាក្សាអំពីខ្លឹមសារដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ដូចជា ច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិត អនុក្រឹត្យស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន និងបញ្ហាកម្មសិទ្ធិបញ្ញា៕

បកប្រែដោយ Thuy Anh