កម្មវិធីតភ្ជាប់ពាណិជ្ជកម្មមេគង្គ-ឥណ្ឌា ស៊េរី២៖ ពាណិជ្ជកម្មកសិកម្មឆ្លងដែនគឺជាព្រឹត្តិការណ៍មួយនៅក្នុងស៊េរីសកម្មភាពនៃគម្រោងដើម្បីពង្រឹងសមត្ថភាពធ្វើសមាហរណកម្មអន្តរជាតិរបស់សហគ្រាសធុនតូច និងមធ្យម៖ ការតភ្ជាប់រវាងប្រទេសឥណ្ឌា និងប្រទេសនៃអនុតំបន់មេគង្គ (GMS) ក្នុងគោលបំណងពង្រឹងខ្សែសង្វាក់តម្លៃសកល និងពាណិជ្ជកម្មរវាងឥណ្ឌា និងបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ ដែលទទួលបានការឧបត្ថម្ភថវិកាដោយធនាគារអភិវឌ្ឍន៍អាស៊ី។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះលោក Le Hoang Tai អនុប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានមានប្រសាសន៍ថា៖ កសិផល  គ្រឿងឧបភោគ បរិភោគ គឺជាវិស័យនាំចេញលេចធ្លោរបស់វៀតណាមក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២១ ក្រុមទំនិញនេះសម្រេចបានចំណូល ២០.១ ពាន់លានដុល្លារ ពោលកឺកើនឡើង ១០.៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ កំណើននេះសម្រេចបានដោយសារការកើនឡើងគួរឱ្យកត់សម្គាល់ទាំងទំហំ និងតម្លៃនាំចេញនៃទំនិញកសិផលជាច្រើនដូចជាដំឡូងមី ម្រេច គ្រាប់ស្វាយចន្ទី និងបន្លែ...

leftcenterrightdel
កសិផល ឱកាសសម្រាប់អាជីវកម្មឥណ្ឌា និងប្រទេសនៃអនុតំបន់មេគង្គ

ដោយមានលក្ខណៈធម្មជាតិអំណោយផលសម្រាប់ការផលិត ដូច្នេះទំហំនៃការវិនិយោគលើវិស័យកសិកម្មនៃប្រទេសវៀតណាមបានលេចចេញជាប្រភពផ្គត់ផ្គង់កសិផល និងគ្រឿងឧបភោគបរិភោគសំខាន់ៗនៅលើពិភពលោកដោយមានមុខទំនិញសំខាន់ៗជាច្រើនដូចជា ម្រេច គ្រាប់ស្វាយចន្ទី កាហ្វេ បង្គា ត្រី... ទីផ្សារនាំចេញ កសិផល របស់វៀតណាមបានពង្រីកទៅកាន់ប្រទេស និងតំបន់ជាង ១៨០ ហើយ។ ជាពិសេសមានចលនារំកិលដ៏វិជ្ជមានពីកម្រិតទីផ្សារមធ្យមទៅជាកម្រិតខ្ពស់ជាង។ “ការចូលរួមរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិយ៉ាងទូលំទូលាយនាំមកនូវឱកាសដ៏ល្អជាច្រើនសម្រាប់វៀតណាម ហើយវៀតណាមអាចសហការជាមួយឥណ្ឌា កម្ពុជា និងថៃ ដើម្បីបើកទូលាយទីផ្សារនាំចេញផលិតផលកសិកម្ម និងគ្រឿងឧបភោគ បរិភោគ” ថ្នាក់ដឹកនាំនាយកដ្ឋានជំរុញពាណិជ្ជកម្មបានសង្កត់ធ្ងន់បែបនេះ។

ក្រៅពីការនាំចេញកសិផលដែលមានគុណភាពខ្ពស់ពីឥណ្ឌា ថៃ និងកម្ពុជា ប៉ុន្តែមុខទំនិញទាំងនោះក៏ជាផលិតផលដែលវៀតណាមនាំចូលយ៉ាងច្រើដោយសារតែតម្រូវការខ្ពស់របស់អ្នកប្រើប្រាស់ក្នុងស្រុក និងតម្រូវការវត្ថុធាតុដើមសម្រាប់រោងចក្រកែច្នៃផងដែរ។

លោក Le Hoang Tai បានកត់សម្គាល់ថា សហគ្រាសដែលនាំចេញកសិផល និងឧបភោគ បរិភោគ ចូលប្រទេសវៀតណាមគួរតែយកចិត្តទុកដាក់ចំពោះឯកសារចាំបាច់ដូចជាវិក័យប័ត្រ វិញ្ញាបនប័ត្រអនាម័យ។ល។ និងវិញ្ញាបនប័ត្រនាំចេញកសិផលពីនាយកដ្ឋានការពាររុក្ខជាតិ នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។ មុនពេលមកដល់ប្រទេសវៀតណាម ទំនិញត្រូវតែចុះបញ្ជីជាមួយទីភ្នាក់ងារត្រួតពិនិត្យធ្វើចត្តាឡីស័កដើម្បីយកសំណាកពីទំនិញនៅព្រលានយន្តហោះកំពង់ផែ។ល។តែម្តង។

“តាមរយៈព្រឹត្តិការណ៍ថ្ងៃនេះយើងចង់អោយអាជីវកម្មវៀតណាមប្រើប្រាស់ឱកាសធ្វើពាណិជ្ជកម្មជាមួយអាជីវកម្មមកពីឥណ្ឌា ថៃ និងកម្ពុជា ឱ្យបានច្រើនបំផុតដើម្បីស្វែងយល់ពីតម្រូវការរបស់គ្នាទៅវិញទៅមក និងជំរុញកិច្ចសហប្រតិបត្តិការអាជីវកម្ម។ នាយកដ្ឋានជំរុញពាណិជ្ជកម្មបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាស្ពានសម្រាប់អាជីវកម្មរបស់ប្រទេសដទៃទៀតសហការ វិនិយោគ ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព” នេះជាប្រសាសន៍របស់លោក Le Hoang Tai។

ដោយមានបទពិសោធន៍ជាក់ស្តែងក្នុងប្រតិបត្តិការនៅក្នុងទីផ្សារប្រទេសវៀតណាម លោក  Vivek Sharma អគ្គនាយកក្រុមហ៊ុន Aarna Agro & Angel Fine Foods វៀតណាមបានគូសបញ្ជាក់ថា ទីផ្សារវៀតណាមអាចស្រូបយកបានយ៉ាងល្អនូវឧបករណ៍សម្រាប់ប្រើក្នុងវិស័យកសិកម្ម រួមទាំងឃ្លាំងផ្ទុកផលិតផលកកនាំចេញ។ វៀតណាមក៏បាននាំចូលផលិតផលជាច្រើនពីឥណ្ឌាដូចជា កប្បាស ផលិតផលគ្រឿងទេស ជាពិសេសអង្ករ។

តម្រូវការប្រើប្រាស់នៅប្រទេសវៀតណាមមាននិន្នាការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ដោយមានការព្រួយបារម្ភអំពីសុវត្ថិភាពម្ហូបអាហារ និងអនាម័យ។ អ្នកប្រើប្រាស់វៀតណាម ៩០% មានការព្រួយបារម្ភអំពីគុណភាពផលិតផល ដូច្នេះអាជីវកម្មឥណ្ឌាក៏ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហានេះនៅពេលនាំចេញទំនិញទៅវៀតណាម។

លើសពីនេះការអភិវឌ្ឍប្រកបដោយចីរភាពក៏ជាកត្តាមួយដែលបណ្តាប្រទេសរួមទាំងឥណ្ឌា និងវៀតណាមយកចិត្តទុកដាក់ និងអនុវត្ត។ យើងអាចតភ្ជាប់អតិថិជនវៀតណាម ទៅនឹងក្រុមហ៊ុនផលិតឥណ្ឌា និងផ្ទុយមកវិញ។ ប្រការនេះមានសារៈសំខាន់ខ្លាំងណាស់ទាំងការផ្តល់នូវព័ត៌មានពេញលេញបំផុតដល់អតិថិជនអំពីផលិតផល និងការបង្កើនតម្លៃទំនិញ។ ផ្នែកសំខាន់មួយនៃការអភិវឌ្ឍ ប្រកបដោយនិរន្តរភាពគឺប្រព័ន្ធឌីជីថលវៀតណាម និងឥណ្ឌា ដែលអាចសហការក្នុងវិស័យនេះដើម្បីធ្វើតាមបែបឌីជីថលចំពោះសង្វាក់ផ្គត់ផ្គង់ ។

នៅក្នុងព្រឹត្តិការណ៍នេះប្រតិភូ និងធុរកិច្ចក៏បានសម្តែងការចាប់អារម្មណ៍ចំពោះប្រព័ន្ធពន្ធគយ និងនីតិវិធីនាំចូល-នាំចេញ របស់បណ្តាប្រទេសក្នុងអនុតំបន់មេគង្គ និងឥណ្ឌា។

នៅទីផ្សារកម្ពុជា វិស័យកសិកម្មគឺជាវិស័យដែលទាក់ទាញកម្លាំងពលកម្មច្រើនជាងគេដែលបានរួមចំណែកយ៉ាងសំខាន់ដល់ផលិតផលក្នុងស្រុកសរុប ដូច្នេះរដ្ឋាភិបាលយកចិត្តទុកដាក់ និងដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីជំរុញការអភិវឌ្ឍ។ នៅដំណាក់កាលឆ្នាំ ២០១៩-២០៣០ រដ្ឋាភិបាលកម្ពុជានឹងធ្វើឱ្យវិស័យកសិកម្មជាវិស័យមុជស្រួចដែលត្រូវការការយកចិត្តទុកដាក់អភិវឌ្ឍ។

ទាក់ទងនឹងនីតិវិធីនាំចូល និងនាំចេញរបស់កម្ពុជាចំពោះកសិផល លោក Sokheang Mong ប្រធានការិយាល័យពាណិជ្ជកម្ម នៃក្រុមហ៊ុន Soma Campuchia បានមានប្រសាសន៍ថា៖ មានភាពអំណោយផលគួរសមដោយសាររាជរដ្ឋាភិបាលមានគោលនយោបាយចុះបញ្ជីនៅច្រកចេញចូលតែមួយ។ រាជរដ្ឋាភិបាលកម្ពុជាក៏បានអនុម័តច្បាប់គយថ្មីមួយហើយ ដើម្បីសមស្របនឹងស្ថានភាពទូទៅនៃពន្ធគយ និងពាណិជ្ជកម្ម ព្រមទាំងជៀសវាងការយកពន្ធទ្វេដង ...

បកប្រែដោយ Minh Trung