លោក Anthony Lam អនុប្រធាន Federation of Hong Kong Industries – FHKI នាយកប្រតិបត្តិការនិងជាអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Golden Resources Development បានឲ្យដឹងថា FHKI គឺជាទីភាក់ងារមួយក្នុងចំណោមទីភ្នាក់ងារពាណិជ្ជកម្មធំបំផុតទាំង៤ នៅហុងកុង និងដើរតួនាទីជម្រុញផ្នែកឧស្សាហកម្មហុងកុង។

leftcenterrightdel
លោក Anthony Lam អនុប្រធាន Federation of Hong Kong Industries – FHKI (រូបថត៖ Facebook)

នៅពេលកន្លងមក ក្រុមហ៊ុនផលិតហុងកុងបានបើកទូលាយការផលិតនៅឯបរទេស ហើយអាស៊ានជាគោលដៅគួរឲ្យទាក់ទាញ រួមមានវៀតណាមផងដែរ។ លោក Anthony Lam បញ្ជាក់ថា FHKI តែងតែលើកទឹកចិត្តសមាជិកស្វែងយល់និងវិនិយោគនៅវៀតណាម។ FHKI និងសហគ្រាសហុងកុងនឹងមានផែនការមកបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីស្វែងរកឱកាសសហប្រតិបត្ដិការជាមួយវៀតណាម៕

បកប្រែដោយ Thuy Anh