នាព្រឹកថ្ងៃទី២៩ ខែកក្កដា នៅទីស្នាក់ការក្រសួងការពារប្រទេស លោករដ្ឋមន្រ្តី Phan Van Giang បានអញ្ជើញជាអាធិបតីក្នុងពិធីទទួលស្វាគមន៍លោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិក។

leftcenterrightdel
លោករដ្ឋមន្រ្តី Phan Van Giang និងលោករដ្ឋមន្រ្តី Lloyd Austin ក្នុងពិធីទទួលស្វាគម
leftcenterrightdel
លោករដ្ឋមន្រ្តី Phan Van Giang និងលោករដ្ឋមន្រ្តី Lloyd Austin ត្រួតកងពលកិត្តិយសកងទ័ពប្រជាជនវៀតណាម
leftcenterrightdel
រដ្ឋមន្រ្តីទាំងពីរថតរូបជាមួយគណៈប្រតិភូនៃភាគីទាំងពីរ

ក្នុងកិច្ចពិភាក្សាបន្ទាប់ពីពិធីទទួលស្វាគមន៍ រដ្ឋមន្រ្តីទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-អាមេរិក នៅពេលកន្លងមក ហើយចាត់ទុកថា កិច្ចសហប្រតិបត្តិការមានប្រសិទ្ធភាពជាក់ស្ដែង សមស្របនឹងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយដែលកំពុងអភិវឌ្ឍល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសក្នុងការជំនះផលវិបាកនៃសង្រ្គាម ដោះស្រាយបញ្ហាសន្តិសុខមិនមែនប្រពៃណី ការជួយវៀតណាមក្នុងការចូលរួមកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ការលើកម្ពស់សមត្ថភាពក្នុងការអនុវត្តច្បាប់នៅសមុទ្រ ពេទ្យយោធា និងការបណ្ដុះបណ្ដាល។ ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីការពារជាតិអាមេរិកបានប្រកាសផ្ដល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យសម្រាប់វៀតណាមប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

រដ្ឋមន្រ្តីទាំងពីរបានប្តេជ្ញាបន្តជម្រុញកិច្ចសហប្រតិបត្តិការតាមខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាលើវិស័យការពារជាតិដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ២០១១ និងសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្ដីពីទំនាក់ទំនងការពារជាតិដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ ក្នុងនោះផ្តោតទៅលើការជំនះផលវិបាកនៃសង្គ្រាម លើកកម្ពស់សមត្ថភាពក្នុងការអនុវត្តច្បាប់នៅសមុទ្រ សហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 បណ្ដុះបណ្ដាល និងស្វែងយល់អំពីសមត្ថភាព និងតម្រូវការរបស់ភាគីនិមួយៗក្នុងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ។

ក្នុងកិច្ចសន្ទនា រដ្ឋមន្រ្តីទាំងពីររូបបានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ជាពិសេសគឺបញ្ហាសន្តិសុខទាំងប្រពៃណី និងមិនមែនប្រពៃណីដែលប៉ះពាល់ដល់តំបន់ដោយផ្ទាល់។ រដ្ឋមន្រ្តីទាំងពីរបានបញ្ជាក់ពីតួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងការជម្រុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ដើម្បីរក្សាបរិស្ថានសន្តិភាព ស្ថិរភាពក្នុងតំបន់និងលើពិភពលោក។ រដ្ឋមន្រ្តីទាំងពីរក៏បានពិភាក្សាអំពីសារៈសំខាន់នៃការគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងឡាយនៅជាប់សមុទ្រ ដោះស្រាយជម្លោះដោយសន្តិវិធី រក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងសេរីភាពនៃការធ្វើនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រ និងមហាសមុទ្រ ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។

leftcenterrightdel
លោករដ្ឋមន្រ្តី Phan Van Giang ជូនវត្ថុអនុស្សាវរីយ៍សម័យសង្គ្រាមដល់លោករដ្ឋមន្រ្តី Lloyd Austin

នៅទីបញ្ចប់នៃកិច្ចពិភាក្សា លោករដ្ឋមន្រ្តី Phan Van Giang និងលោករដ្ឋមន្រ្តី Austin បានអញ្ជើញជាសក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការស្វែងរក ការប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីវៀតណាម ព្រមទាំងប្រគល់វត្ថុអនុស្សាវរីយ៍សម័យសង្គ្រាមជូនគ្នាទៅវិញទៅមក។

leftcenterrightdel
លោករដ្ឋមន្រ្តី Lloyd Austin ជូនវត្ថុអនុស្សាវរីយ៍សម័យសង្គ្រាមដល់លោករដ្ឋមន្រ្តី Phan Van Giang

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិកបន្តចូលរួមចំណែកជម្រុញទំនាក់ទំនងមិត្តភាព និងជំនឿទុកចិត្តរវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ អនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលបានចុះហត្ថលេខារវាងរដ្ឋមន្រ្តីការពារជាតិទាំងពីរ និងកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ចូលរួមចំណែកក្នុងក្របខ័ណ្ឌភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ វៀតណាម-អាមេរិក៕

បកប្រែដោយ Thuy Anh