ថ្លែងក្នុងឱកាសនេះ លោក Hoang Quang Phong  អនុប្រធានប្រចាំការនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមបាន​ឲ្យដឹងថា ក្រុមប្រឹក្សាពាណិជ្ជកម្មវៀតណាម - អឺរ៉ុប ជាយន្តការកិច្ចសហប្រតិបត្តិការរវាងអង្គការទាំងពីរក្នុងបំណងពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​ ការច្នៃប្រឌិត និងទាញ​យក​ឱកាស​ដែលនាំមកដោយកិច្ចព្រមព្រៀង EVFTA រួមចំណែកដល់ការពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងសហភាពអឺរ៉ុប។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ច​ប្រជុំ​ (រូបថត៖ vovworld.vn)

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម (EVFTA) ដែលបានចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហា ត្រូវបានគេចាត់ទុកថាជាឧត្តមភាពមួយដែលវៀតណាមអាចទាញយកផលប្រយោជន៍ដើម្បីអះអាងពីតួនាទីរបស់ខ្លួន និងស្តារកំណើនសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ក្រោយការរីករាលដាល Covid-19 ។

leftcenterrightdel
លោក Nicolas Audier ប្រធានសមាគមធុរកិច្ចអឺរ៉ុបប្រចាំវៀតណាម (រូបថត៖ vovworld.vn)

ប្រធានសមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាម លោ​ក Nicolas Audier ជឿជាក់ថា ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ EVFTA នឹងជួយជំរុញពាណិជ្ជកម្ម និងវិនិយោគ​រវាងវៀតណាម ដែលជាទីផ្សារមួយមានការរីកចម្រើនយ៉ាង​លឿន និងទាក់ទាញបំផុតនៅលើពិភពលោកជាមួយសហភាពអឺរ៉ុប ដែលជាប្លុកពាណិជ្ជកម្មធំបំផុតរបស់ពិភពលោក។ នេះគឺជាឱកាសសម្រាប់ផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមកចំពោះបណ្តាក្រុមហ៊ុន និងអ្នកប្រើប្រាស់។

នៅពេលឆាប់ៗខាងមុខនេះ ក្រៅពីការផ្តោតលើការផ្តល់ព័ត៌មានអំពី EVFTA រួម​ទាំង​ឱកាស និងឧបសគ្គនានាដែលសហគ្រាសកំពុងប្រឈមមុខនោះ EVBC នឹងរៀបចំផែនការអនុវត្តសកម្មភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេស​ក្នុងបរិបទដែល​​ជំងឺរាតត្បាត​កំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រតិបត្តិការរបស់សហគ្រាស៕

បកប្រែដោយ Duy Hoan