យោងតាមអត្ថបទនេះ ក្នុងដំណាក់កាល ២០១៣-២០១៩ FDI របស់វៀតណាមកើនឡើងប្រមាណ ៨១% ។ កាសែត South China Morning Post បានសង្កត់ធ្ងន់ថា “ភាពម្ចាស់ការរបស់វៀតណាមក្នុងការអនុវត្តគោលនយោបាយដែលជិតស្និទ្ធនឹងសហគ្រាស ការបង្កើតតំបន់ឧស្សាហកម្ម ក៏ដូចជាការដែលមានកម្លាំងពលករវ័យក្មេងច្រើនសម្បូរនោះបានជួយឲ្យវៀតណាមទាក់ទាញការវិនិយោគផ្ទាល់ពីប្រទេសជាច្រើន...។ ភាពទាក់ទាញពីបរិយាកាសនយោបាយមានស្ថិរភាព មិនគួរមើលរំលងចោលឡើយ”។  

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ទន្ទឹមនឹងនេះ គេហទំព័រ The Asean Post បានឲ្យដឹងថា ទោះបីជាកំពុងជួបការលំបាកនាពេលបច្ចុប្បន្នក៏ដោយ ក៏សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅតែមាន “ភាពខ្លាំងក្លា” ហើយប្រទេសវៀតណាមគឺជា “តារាកំពុងរះ” នៅអាស៊ីអាគ្នេយ៍។ ជោគជ័យរបស់វៀតណាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 បានទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិ។ គេហទំព័រ The Asean Post បានសន្និដ្ឋានថា “ប្រទេសវៀតណាមកំពុងមានឱកាសល្អដើម្បីគេចផុតពីអន្ទាក់សេដ្ឋកិច្ចនៃជំងឺរាតត្បាត Covid-19”៕

បកប្រែដោយ Duy Hoan