ទីក្រុងហូជីមិញមានបំណងជម្រុញកិច្ចសហប្រតិបត្តិការជាមួយខេត្ត Aichi លើវិស័យទេសចរណ៍ អប់រំ។ល។  លោកបានអំពាវនាវសហគ្រាសខេត្ត Aichi យកចិត្តទុកដាក់ បង្វែទិសដៅវិនិយោគ និងសាងសង់រោងចក្រផលិតនៅទីក្រុងហូជីមិញ ចូលរួមចំណែកពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពល្អប្រសើររវាងភាគីទាំងពីរ។

leftcenterrightdel
ថ្នាក់ដឹកនាំទីក្រុងហូជីមិញក្នុងកិច្ចប្រជុំ

ក្នុងឱកាសនេះ លោក Ohmura Hideaki អភិបាលខេត្ត Aichi វាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អដែលទីក្រុងហូជីមិញទទួលបានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងការបង្កលក្ខណៈងាយស្រួលសម្រាប់ភាគីទាំងពីរបន្តរៀបចំកិច្ចសហប្រតិបត្តិការដើម្បីជម្រុញទំនាក់ទំនងក្រោយជំងឺ Covid-19។ លោក Ohmura Hideaki រំពឹងថា ទីក្រុងហូជីមិញនឹងសហការលើវិស័យផ្សេងៗទៀត នៅពេលខាងមុខនេះ៕

បកប្រែដោយ Thuy Anh