leftcenterrightdel
ទិដ្ឋភាពនៃវេទិកានៅវៀតណាម

ថ្លែងនៅកិច្ចប្រជុំ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Hoang Quoc Vuong បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងវិនិយោគពាណិជ្ជកម្មរវាងវៀតណាមនិងហូឡង់ ដែលតែងតែរីកចម្រើនយ៉ាងខ្លាំងនាពេលកន្លងមក។ ទន្ទឹមនឹងនោះ លោកបានលើកឡើងដំណោះស្រាយមួយចំនួនសម្រាប់អង្គភាពអាជីវកម្មរបស់ភាគីទាំងពីរក្នុងការពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគវៀតណាម - ហូឡង់ ដោយទាញយកប្រយោជន៍ពីគុណសម្បត្តិរបស់ EVFTA ដើម្បីជំនះរាល់ការលំបាកនាពេលបច្ចុប្បន្ន។

leftcenterrightdel
អ្នកជំនាញការចូលរួមពិភាក្សានៅក្នុងវេទិកាតាមរយៈប្រព័ន្ធវីដេអូ

នៅក្នុងវេទិកា លោក Joost Vrancken Peeters មេធាវី និងជាប្រធានសភាពាណិជ្ជកម្មហូឡង់-វៀតណាម (NVCC) បានធ្វើបទបង្ហាញណែនាំអំពី EVFTA និងបណ្ដាវិស័យដែលទទួលបានអត្ថប្រយោជន៍ពីការកាត់បន្ថយពន្ធ និងផលប៉ះពាល់លើការនាំចេញពីប្រទេសវៀតណាមមកកាន់សហភាពអ៊ឺរ៉ុប  និងហូឡង់ ក៏ដូចជាការនាំចូលពីសហភាពអ៊ឺរ៉ុប និងហូឡង់ ទៅកាន់វៀតណាម។ លោកក៏រាយការអំពីលទ្ធផលនៃការស្រាវជ្រាវតាមរយៈប្រព័ន្ធវីដេអូដែលធ្វើឡើងដោយអ្នកពិគ្រោះយោបល់ស្តីពីតម្រូវការបង្វែរការវិនិយោគ និងការធ្វើពិពិធកម្មការផ្គត់ផ្គង់ រួមទាំងកត្តាជំរុញ និងឧបសគ្គធំ ៗ សម្រាប់ធុរកិច្ចហូឡង់ និងសហភាពអ៊ឺរ៉ុបក្នុងការវិនិយោគនៅវៀតណាមផងដែរ។

ក្នុងឱកាសនេះ ភាគីទាំងពីរក៏បានពិភាក្សា និងឆ្លើយសំណួរទាក់ទងនឹងផលិតកម្ម ការនាំចេញ នាំចូល  logistics  គយ  ទិដ្ឋាការ និងធនធានមនុស្សផងដែរ៕

បកប្រែដោយ Huyen Trang