leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Nguyen Thiep ថ្លែងក្នុងសិក្ខាសាលា

នៅឯសិក្ខាសាលា វាគ្មិនទាំងឡាយបានចូលរួមវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ច បរិយាកាសវិនិយោគនិងការធ្វើអាជីវកម្មរបស់វៀតណាមក៏ដូចជាសហភាពអឺរ៉ុប ជាពិសេសក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយការរីករាលដាលនៃ Covid-19 ទន្ទឹមនឹងនោះជាឱកាស ក៏ដូចជាបញ្ហាប្រឈមចំពោះសហគ្រាសអឺរ៉ុប និងសហគ្រាសវៀតណាមផងដែរ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Nguyen Thiep បានបញ្ជាក់ថា  សហគ្រាសបារាំងនិងអឺរ៉ុបនឹងមានឱកាសជាច្រើនសម្រាប់ការវិនិយោគនិងការធ្វើអាជីវកម្ម មិនត្រឹមតែក្នុងវិស័យប្រពៃណីប៉ុណ្ណោះទេ ថែមទាំងលើវិស័យថ្មីៗដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ដូចជា អវកាស ថាមពលស្អាត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ... នៅទីផ្សារវៀតណាមទៀតផង៕

បកប្រែដោយ Pham Diep