leftcenterrightdel
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue ថ្លែងនៅក្នុងជំនួបការងារ

តាមរយៈសន្និសីទនេះ ទីក្រុងហាណូយនឹង​បង្ហាញ​ពី​ការប្តេជ្ញាចិត្តរបស់​ខ្លួនដែល​​ចង់​ក្លាយជាអ្នកត្រួសត្រាយផ្លូវក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច​ឡើងវិញក្រោយការរីករាលដាលនៃជំងឺ Covid-19។ នេះក៏ជាឱកាសមួយដើម្បីជំរុញការធ្វើកំណែទម្រង់រដ្ឋបាល ការ​កែលម្អបរិស្ថានវិនិយោគ និងការធ្វើពាណិជ្ជកម្ម ដើម្បីលើកកម្ពស់កំណើន ព្រមទាំងផ្សព្វផ្សាយពី​សក្តានុពល និងឱកាសវិនិយោគរបស់រដ្ឋធានី និងមូលដ្ឋាននានា​។

លេខាគណៈក​ម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ “ទីក្រុងហាណូយឆ្នាំ ២០២០ - កិច្ចសហប្រតិបត្តិការ ការវិនិយោគ និងអភិវឌ្ឍន៍” ត្រូវបានរៀបចំឡើងក្នុងឱកាស​នេះ​​ពិតជា​មា​ន​សារៈ​សំខាន់ណាស់។​​ វា​បាន​បង្ហាញ​​ពី​ទំនួលខុសត្រូវរបស់ទីក្រុងក្នុង​ការអនុវត្តភារកិច្ចពីរក្នុងពេលតែមួយពោលគឺ​ប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 ប្រកបដោយជោគជ័យផង និង​​ស្តារអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញផង។ តាមរយៈ​សន្និសីទនេះបានបង្ហាញ​សារ​ថា ប្រទេសវៀតណាមនិយាយរួម និងទីក្រុងហាណូយនិយាយដោយឡែកគឺជាគោលដៅប្រកបដោយសុវត្ថិភាព និងគួរឲ្យទាក់​ទាញ​សម្រាប់វិនិយោគិនក្នុងប្រទេស និងក្រៅប្រទេស៕

បកប្រែដោយ Huyen Trang