ប្រភេទផ្លែស្វាយ ដែលត្រូវបានជ្រើសរើសគឺផ្លែស្វាយសំបកខៀវ មានទម្ងន់ពី ១ ដល់ ១,២ គីឡូក្រាមក្នុងមួយផ្លែនិងមានរូបរាងស្អាត។ លោក Pham Van Hung ជាអ្នកដាំស្វាយម្នាក់នៅឃុំ Co Noi ស្រុក Mai Son បានចែករំលែកថា៖ “ខ្ញុំដាំតាមបទដ្ឋាន VietGap ហេតុដូច្នេះធានាបាននូវគុណភាពនិងសុវត្ថិភាព។ ក្នុងបរិបទនៃជំងឺ Covid-19 នាបច្ចុប្បន្ន យើងខ្ញុំនៅតែអាចនាំផ្លែស្វាយចេញទៅទីផ្សារអាមេរិក អញ្ចឹងគឺល្អណាស់។ បងប្អូនប្រជាកសិករសប្បាយរីករាយណាស់”។

leftcenterrightdel
ប្រជាកសិករនៅឃុំ Co Noi ប្រមូលផលស្វាយសម្រាប់នាំចេញទៅអាមេរិក (រូបថត៖ vov.vn)

នាបច្ចុប្បន្ន ស្រុក Mai Son មានផ្ទៃដីដាំស្វាយជាង ២៦០០ ហិកតា ក្នុងនោះមាន ២៤០០ ហិកតា តាមបទដ្ឋាន VietGap ដែលផ្ដល់នូវបរិមាណផល ១៤០០០ តោនក្នុងមួយឆ្នាំ។ កាលពីដើមខែមិថុនានេះ ស្រុក Mai Son បាននាំចេញស្វាយចំនួន ៣០ តោនទៅកាន់ទីផ្សារចិន ហើយ ១០០ តោន ជារៀងរាល់ថ្ងៃសម្រាប់ទីផ្សារក្នុងស្រុក។

នាពេលខាងមុខនេះ ស្រុកគ្រោងនឹងនាំចេញស្វាយចំនួន ៤០ តោនទៅកាន់ទីផ្សារអាមេរិក៕

តាម vovworld.vn