លោក Matt Young បានឲ្យដឹងថា ក្នុងបរិបទដែលវៀតណាមនិងប្រទេសអូស្ត្រាលីកំពុងគ្រប់គ្រងល្អជំងឺ Covid-19 សហគ្រាសអូស្ត្រាលីរំពឹងថា វៀតណាមនឹងជាប្រទេសដំបូងដែលប្រទេសអូស្ត្រាលីជម្រុញពាណិជ្ជកម្មទ្វេភាគី។

leftcenterrightdel
ទូរទស្សន៍ Seven News សម្ភាសជាមួយលោក Matt Young (រូបថត៖ vov.vn)

ទូរទស្សន៍ Seven News បានចាត់ទុកថា ទោះបីជាវៀតណាមមានចំនួនប្រជាជនជិត ១០០ លាននាក់ក៏ដោយ ក៏ប៉ុន្តែចំនួនអ្នកឆ្លងជំងឺ Covid-19 នៅវៀតណាមមានតែជាង ៣០០ នាក់ ហើយគ្មាននរណាម្នាក់ស្លាប់ដោយសារជំងឺនេះទេ។ ការពិតនេះបានបង្ហាញថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅលើពិភពលោក។

លោក Matt Young បានឲ្យដឹងថា លោកត្រឡប់មកវៀតណាមវិញនាខែមករា និងរស់នៅក្នុងប្រទេសវៀតណាមក្នុងរយៈពេលជំងឺ Covid-19 ផ្ទុះឡើងនៅលើពិភពលោក។ លោកមានអារម្មណ៍ថា លោកសំណាងល្អដោយបានរស់នៅក្នុងប្រទេសវៀតណាមក្នុងអំឡុងពេលនេះ។ លោក Matt Young សង្កត់ធ្ងន់ថា សមាគមសហគ្រាសអូស្ត្រាលីកំពុងពិចារណាបើកព្រំដែនជាមួយប្រទេសមួយចំនួនដែលគ្រប់គ្រងជំងឺរាតត្បាតបាន។ លោកបញ្ជាក់ថា ទេសចរណ៍គឺជាផ្នែកសេដ្ឋកិច្ចសំខាន់របស់វៀតណាម ដោយចូលរួមចំណែក ១០% នៃសេដ្ឋកិច្ចរបស់វៀតណាម។  លោករំពឹងថា ប្រទេសអូស្រ្តាលីនឹងបើកព្រំដែនជាមួយវៀតណាមឡើងវិញនាពេលឆាប់ៗនេះ៕

បកប្រែដោយ Thanh Cong