ប្រការនេះបង្ហាញថាជាដំបូងឡើយវៀតណាមបានទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីកិច្ចព្រមព្រៀងនេះដើម្បីជំរុញការនាំចេញនិងការធ្វើពិពិធកម្មទីផ្សារ។ ទោះជាយ៉ាងណាក៏ដោយ មតិជាច្រើនបានចាត់ទុកថាសហគ្រាសវៀតណាម គ្រាន់តែចាប់អារម្មណ៍លើបញ្ហារយៈពេលខ្លីនៅក្នុង CPTPP ប៉ុណ្ណោះ ប៉ុន្តែមិនបានទាញយកអត្ថប្រយោជន៍ពេញលេញពីឱកាសនេះទេ។

leftcenterrightdel
ទិដ្ឋភាពក្នុងរោងចក្រផលិតគ្រឿងបរិក្ខារសម្រាប់វិស័យថាមពលមួយនៅវៀតណាម

 

ការនាំចេញមានការរីកចម្រើន ប៉ុន្តែសហគ្រាសនៅតែព្រងើយកណ្តើយ

ក្រឡេកទៅមើលមួយឆ្នាំបន្ទាប់ពី CPTPP បានចូលជាធរមាន ការវាយតម្លៃរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានបង្ហាញថា កិច្ចព្រមព្រៀងនេះបានបើកឱកាសសម្រាប់អាជីវកម្មវៀតណាមដើម្បីជ្រៀតចូលទីផ្សារដ៏សក្តានុពលនៃបណ្តាប្រទេសដៃគូ។ ជាក់ស្តែងក្នុងឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មរវាងវៀតណាមនិងបណ្តាប្រទេស CPTPP សម្រេចបាន ៧៧.៤ ពាន់លានដុល្លារកើនឡើង ៣.៩% បើប្រៀបធៀបនឹងឆ្នាំ ២០១៨។ ជាពិសេសការនាំចេញរបស់វៀតណាមទៅកាន់បណ្តាប្រទេស CPTPP ឈានដល់ ៣៩.៥ ពាន់លានដុល្លារកើនឡើង ៧.២% បើប្រៀបធៀបនឹងឆ្នាំ ២០១៨

ដោយចាត់ទុកថា វៀតណាមជាដំបូងឡើយបានឆ្លៀតចាប់យកប្រយោជន៍ពីការសន្យាក្នុង CPTPP សម្រាប់ជំរុញការនាំចេញនិងការធ្វើពិពិធកម្មទីផ្សារនាំចេញ ប៉ុន្តែអនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក Do Thang Hai បានទទួលស្គាល់ថា៖ បច្ចុប្បន្នមានអាជីវកម្មជាច្រើនរួមមានទាំងស្ថាប័ន និងតំបន់ពាក់ព័ន្ធមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ទេហើយមិនបានទាញយកអត្ថប្រយោជន៍ពីឱកាសដែលផ្តល់ដោយ CPTPP ឡើយ។ ប្រសិនបើពួកគេចេះទាញយកអត្ថប្រយោជន៍ពីវាកាន់តែប្រសើរជាងនោះគឺកំណើននឹងកាន់តែខ្ពស់ជាង។ យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មក៏បានលើកឡើងផងដែរថា បន្ទាប់ពីមួយឆ្នាំនៃការអនុវត្ត CPTPP មានតែប្រមាណ ៤០% នៃខេត្ត - ក្រុងប៉ុណ្ណោះដែលមានសកម្មភាពនាំចូលនិងនាំចេញជាមួយបណ្តាប្រទេស CPTPP ទេ។ លើសពីនេះទៀតចំនួនខេត្ត ក្រុង និងអាជីវកម្មដែលចាប់អារម្មណ៍ក្នុងការនាំចេញទៅបណ្តាប្រទេស CPTPP នៅមានចំនួនតិចតួចណាស់។

សំខាន់គឺគុណភាពនៃយន្តការនិងភាពបត់បែននៃអាជីវកម្ម

យោងតាមលោកស្រី Tran Thi Hong Minh នាយកវិទ្យាស្ថានមជ្ឈិមសិក្សាគ្រប់គ្រងសេដ្ឋកិច្ចបានឱ្យដឹងថា CPTPP ត្រូវបានគេរំពឹងថានឹងបង្កើតកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មនិងការវិនិយោគ ជួយជំរុញការកែទម្រង់សេដ្ឋកិច្ចនៅក្នុងប្រទេសវៀតណាមបន្ថែមទៀត។ ទោះយ៉ាងណាប្រសិទ្ធភាពនៃការអនុវត្តនិងសមត្ថភាពក្នុងការទាញយកអត្ថប្រយោជន៍ និងសក្តានុពលពី CPTPP ក៏ពឹងផ្អែកលើសមត្ថភាពស្ថាប័ន សមត្ថភាពប្រកួតប្រជែងនិងការបន្សាំរបស់សហគ្រាសក្នុងស្រុកផងដែរ។ ទោះបីយើងមានភាពសកម្មជាងមុនក្នុងការធ្វើកំណែទម្រង់ស្ថាប័នសេដ្ឋកិច្ចនិងបរិយាកាសធុរកិច្ចរបស់យើងក៏ដោយក៏មានការផ្លាស់ប្តូរវិជ្ជមានដែរ ប៉ុន្តែក្របខ័ណ្ឌស្ថាប័ន និងច្បាប់នៃសេដ្ឋកិច្ចទីផ្សារនៅប្រទេសវៀតណាមនៅមិនទាន់មានលក្ខណៈគ្រប់គ្រាន់និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច និងអាជីវកម្មនៅតែមានកម្រិត។ ជាពិសេសបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតដែលចូលរួមក្នុង CPTPP ប្រទេសរបស់យើងនៅតែមានគម្លាតគុណភាពនៃស្ថាប័នសេដ្ឋកិច្ចដែលវាបានឆ្លុះបញ្ចាំងទាំងនៅចំណាត់ថ្នាក់ធុរកិច្ចរបស់ធនាគារពិភពលោក និងសន្ទស្សន៍នៃភាពប្រកួតប្រជែងពិភពលោកទៀតផង។

មតិរបស់អ្នកជំនាញមួយចំនួនក៏បានបង្ហាញផងដែរថាបច្ចុប្បន្នការរីករាលដាលនៃ Covid-19 ជាមួយនឹងការវិវត្តជាសកលដែលធ្វើឱ្យតម្រូវការទីផ្សារធ្លាក់ចុះយ៉ាងសន្ធឹកសន្ធាប់។ ប្រការនេះជះឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ចបើកចំហឈានមុខគេលើពិភពលោកដូចជាប្រទេសវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ ការរីករាលដាលនឹងកន្លងផុតទៅ ដូច្នេះបន្ថែមលើការកែលម្អគុណភាពនៃស្ថាប័ននោះ ក៏មានមតិស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានាត្រូវដាក់ពង្រាយជាបន្ទាន់នូវដំណោះស្រាយគ្រប់ជ្រុងជ្រោយដើម្បីគាំទ្រដល់អាជីវកម្មនិងប្រជាជនជំនះលើការលំបាកដោយសារការរីករាលដាល ហើយត្រៀមទទួលបានឱកាសក្រោយការរីករាលដាលជំងឺកន្លងផុតទៅ ជាពិសេសជួយអាជីវកម្មឱ្យទទួលបានឱកាសពីកិច្ចព្រមព្រៀង CPTPP  ឬកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីភាពវៀតណាម - សហភាពអឺរ៉ុប (EVFTA)។

ដើម្បីអាចទាញប្រយោជន៍និងឱកាសពី CPTPP  នោះ​ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មស្នើឱ្យនាយករដ្ឋមន្រ្តីចាត់តាំងក្រសួងយុត្តិធម៌ឱ្យទទួលខុសត្រូវនិងសម្របសម្រួលជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនានាក្នុងការបន្តពិនិត្យប្រព័ន្ធច្បាប់និងធ្វើវិសោធនកម្មលើឯកសារច្បាប់ដើម្បីអនុវត្ត CPTPP។ ចាត់តាំងឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានាដើម្បីពង្រឹងសមត្ថភាពផ្នែកទទួលបន្ទុកការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាទូទៅ និងការអនុវត្ត CPTPP  ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្ត៕

បកប្រែដោយ Minh Trung