ព្រឹត្តិការណ៍នេះគឺជាឱកាសជួបពិភាក្សាសម្រាប់ក្រុមហ៊ុនផលិត អ្នកផ្គត់ផ្គង់ឧបករណ៍ បច្ចេកវិទ្យាខាងឱសថ និងឧបករណ៍វេជ្ជសាស្ត្រ។ នាប៉ុន្មានឆ្នាំកន្លងមក ពិព័រណ៌បានអនុវត្តល្អនូវតួនាទីជាព្រឹត្តិការណ៍ជម្រុញពាណិជ្ជកម្ម តភ្ជាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេស និងតំបន់ដែនដី។ ព្រឹត្តិការណ៍កាន់តែទាក់ទាញការចូលរួមពីប្រទេសជាច្រើន។

leftcenterrightdel
ពិព័រណ៌ Pharmed & Healthcare Vietnam 2020 មានការចូលរួមពីសហគ្រាសនៃប្រទេស និងតំបន់ដែនដីចំនួន២៥ (រូបថត៖ congthuong.vn)

 

ពិព័រណ៌ឆ្នាំនេះនឹងមានស្ដង់តាំងបង្ហាញចំនួន ៧០០ ស្ដង់ របស់សហគ្រាសក្នុងវិស័យឱសថ និងឧបករណ៍វេជ្ជសាស្ត្រជាង ៥០០ មកពីប្រទេស និងតំបន់ដែនដីចំនួន២៥ ដូចជា៖ អាល្លឺម៉ង់ បែលហ្សិក សហរដ្ឋអាមេរិក កូរ៉េខាងត្បូង តួកគី ចិន ប៉ាគីស្ថាន ឥណ្ឌា អ៊ីរ៉ង់ កាណាដា សិង្ហបុរី ម៉ាឡេស៊ី  ថៃ តៃវ៉ាន់ (ចិន)។ល។ តាមគម្រោង ពិព័រណ៌នឹងទាក់ទាញការចូលរួមពីទស្សនិកជនជាង ១៥ ពាន់នាក់។

ក្នុងឱកាសនេះ កម្មវិធីតភ្ជាប់អង្គភាពចូលរួមពិព័រណ៌ និងទស្សនិកជនក៏ត្រូវបានធ្វើឡើងផងដែរ។ កម្មវិធីជាឱកាសល្អសម្រាប់សហគ្រាសក្នុងការផ្លាស់ប្តូរ ស្វែងយល់អំពីផលិតផល និងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម៕

បកប្រែដោយ Thanh Cong