ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ស្រុក Ia Grai បានអនុវត្តគោលការណ៍  គោលនយោបាយនិងដំណោះស្រាយជាច្រើន ដើម្បីគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច រួមចំណែកលើកកំពស់ជីវភាពរស់នៅទាំងសម្ភារៈ និងស្មារតីរបស់ប្រជាពលរដ្ឋ កសាងផែនមហាសាមគ្គីជាតិទាំងមូល ។

នៅឆ្នាំ ២០០៥ គ្រួសារលោក Chu Chieu Ha ជាជនជាតិ Dao បានធ្វើចំណាកស្រុកពីខេត្ត Bac Kan ទៅកាន់ឃុំ Ia Pech ស្រុក Ia Grai ដើម្បីរុកស៊ី។ ក្នុងប៉ុន្មានថ្ងៃដំបូងឈានជើងដល់តំបន់ថ្មី ជួបការលំបាករាប់មិនអស់ រហូតមកដល់ពេលនេះ គ្រួសារលោក Ha មានផ្ទៃដីជាង ៧ ហិកតារ ដែលដាំដំណាំជាច្រើនប្រភេទ រួមមាន ទុរេន កាហ្វេ ម្រេច ហើយចំណូល ប្រចាំឆ្នាំគឺរាប់រយលានដុង។ ដោយឡែកក្នុងរយៈពេលពីរឆ្នាំ  (២០២២, ២០២៣) ដោយមិនរាប់បញ្ចូលថ្លៃដើមផលិតកម្មទេ គ្រួសាររបស់លោក Ha ទទួលបានប្រាក់ចំណេញច្រើនជាង ១ ពាន់លានដុងក្នុងមួយឆ្នាំ។

leftcenterrightdel
ស្រុក Ia Grai រៀបចំសកម្មភាពវប្បធម៌ និងទេសចរណ៍ជាច្រើន បង្កើតការងារនិងបង្កើនប្រាក់ចំណូលដល់បងប្អូនជនជាតិភាគតិច

ជួបសំណេះសំណាលជាមួយយើងខ្ញុំ លោក Ha  ឲ្យដឹងថា៖ “សមិទ្ធិផលដែលគ្រួសារខ្ញុំទទួលបាននាសព្វថ្ងៃនេះ ក្រៅមកពីការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់បណ្ដាសមាជិកគ្រួសារនៅមានការរួមដំណើរ និងការជួយគាំទ្រពីគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងសមាគមកសិករគ្រប់លំដាប់ថ្នាក់។  តាំងពីឆ្នាំ ២០០៥ មកម្ល៉េះ ខណៈពេលរស់នៅក្នុងឃុំ Ia Pech  ខ្ញុំត្រូវបានចូលជាសមាជិកសមាគមកសិកររបស់ឃុំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើតលក្ខខណ្ឌសម្រាប់ខ្ញុំទៅចូលរួមក្នុងសិក្ខាសាលា និងរៀនសូត្រអំពីវិធីដាំដុះ ថែទាំដំណាំកាហ្វេ ម្រេច និងទុរេន រៀនសូត្របទពិសោធន៍ពីគ្រួសារធ្វើសេដ្ឋកិច្ចពូកែនៅក្នុងស្រុក ជួយគាំទ្របច្ចេកទេស និងវិធីសាស្រ្តផលិតកម្មសរីរាង្គដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់... "។

ដោយមានការជួយគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងសមាគមកសិករ លោក Ha ពីមនុស្សម្នាក់ដែលគ្មានចំណេះដឹងអំពីដំណាំនៅតំបន់ខ្ពង់រាបកណ្តាល  Tay Nguyen បានក្លាយជាកសិករផលិតពូកែ និងមានជីវភាពរស់នៅធូរធា។

ការពិតបានបង្ហាញថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជីវភាពសង្គមរបស់ជនជាតិភាគតិចនៅស្រុក Ia Grai មានការអភិវឌ្ឍន៍យ៉ាងខ្លាំង។ ស្រុកមានឃុំចំនួន ៨/១២ ដែលត្រូវបានទទួលស្គាល់ជាជនបទថ្មីដោយគណៈកម្មាធិការប្រជាជនខេត្ត Gia Lai និងឃុំមួយ (ឃុំ Ia Khai) ដែលកំពុងរងចាំខេត្ដទទួលស្គាល់។ ក្រៅពីនេះ ភូមិចំនួន ៤០ ត្រូវបានគណៈកម្មាធិការប្រជាជនស្រុកទទួលស្គាល់ជាជនបទថ្មី។ 

អត្រាកាត់បន្ថយភាពក្រីក្រប្រចាំឆ្នាំជាមធ្យមគឺលើសពី ២% និងប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់គឺ ៤៦,៣៥ លានដុងក្នុងមួយឆ្នាំ។ ជាពិសេសតំបន់ជនជាតិភាគតិចមានគំរូផលិតកម្មជាច្រើន គំរូសេដ្ឋកិច្ចគ្រួសារ ក្រុមសហករណ៍មានប្រាក់ចំណូលស្ថិរភាពសម្រាប់កសិករ និងសមាជិកសហករណ៍។ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាការពារជាតិនិងសន្តិសុខត្រូវបានវិនិយោគនិងសាងសង់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ផលិត ធ្វើអាជីវកម្ម ចរាចរទំនិញប្រើប្រាស់ និងប្រើប្រាស់ទឹកប្រចាំថ្ងៃ អគ្គិសនី  តម្រូវការសិក្សា, ថែទាំសុខភាព...

យោងតាមលោក Dao Lan Hung អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Ia Grai ឲ្យដឹងថា ហេតុផលជាច្រើនដែលជួយតំបន់ជនជាតិភាគតិចនៃស្រុក Ia Grai រីកចម្រើន គឺបានមកពីការយកចិត្តទុកដាក់ពីបក្ស និងរដ្ឋជាមួយនឹងគោលការណ៍  និងគោលនយោបាយជាអាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច។ ធនធាននៃកម្មវិធីគោលដៅជាតិមានប្រសិទ្ធភាព រួមមានការច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ ហ៊ានប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈម ហ៊ានធ្វើសកម្មភាពដើម្បីផលប្រយោជន៍រួមនៃប្រព័ន្ធនយោបាយទាំងមូលនៃស្រុក Ia Grai ។

ស្រុកបានលើកកម្ពស់តួនាទីយ៉ាងល្អនៃប្រព័ន្ធនយោបាយនៅថ្នាក់មូលដ្ឋាន ព្រឹទ្ធាចារ្យភូមិ និងអ្នកមានប្រជាប្រិយភាពក្នុង​សហគមន៍ជនជាតិភាគតិច ជំរុញការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ផ្លាស់ប្តូរការគិត និងរបៀបធ្វើរបស់បងប្អូនជនជាតិភាគតិចក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌និងសង្គម; កៀរគរធនធានជាច្រើនដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម បណ្តុះបណ្តាលធនធានមនុស្ស បណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ...

leftcenterrightdel
ជារៀងរាល់ឆ្នាំ ស្រុក Ia Grai រៀបចំពិធីបុណ្យប្រណាំងទូក ង និងផ្សារភ្ជាប់នឹងពិធីបុណ្យវប្បធម៌គង

លោក Puih Ty មេភូមិ Bek ឃុំ Ia Ba ស្រុក Ia Grai ឲ្យដឹងថា បើចង់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃតំបន់ជនជាតិភាគតិច ត្រូវមានការយកចិត្ដទុកដាក់ពីថ្នាក់លើចុះក្រោម។ ជាពិសេសជនជាតិភាគតិចត្រូវមានទទួលខុសត្រូវចំពោះខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ត្រូវខិតខំដោយខ្លួនឯង។

ជាមួយនឹងការយល់ដឹងនោះ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ អ្នកភូមិ Bek បានរៃអង្គាសទឹកប្រាក់ និងកម្លាំងពលកម្ម រួមនឹងប្រភពទុនពីថ្នាក់លើ ដើម្បីធ្វើផ្លូវក្រាលកៅស៊ូប្រវែង ២,៧៥គីឡូម៉ែត្រ។ ផ្លូវបេតុង ២,៤ គីឡូម៉ែត្រ; ដំឡើងប្រព័ន្ធភ្លើងលើផ្លូវក្នុងភូមិមានចម្ងាយ ២,៦ គីឡូម៉ែត្រ ដែលមានអំពូលភ្លើង ៨៦ អំពូល; សាងសង់ផ្ទះសហគមន៍ដែលមានផ្ទៃដី ៤០ម៉ែត្រការេ និងបរិវេណ  ៦០០ ម៉ែត្រការេ; ទីលានបាល់ទាត់ ១ ; ប្រមូលផ្តុំប្រជាជនចូលរួមសម្អាតបរិស្ថាន ស្ដារប្រឡាយ ដាំផ្កា និងដើមឈើនៅតាមដងផ្លូវ... អាស្រ័យហេតុនេះ ភូមិ Bek កាន់តែធំទូលាយ ស្អាតនិងស្រស់បំព្រង ហើយជីវភាពរស់នៅទាំងសំភារៈ និងស្មារតីរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ៕

បកប្រែដោយ Pham Diep