ចម្លើយ៖ យោងតាមកថាខ័ណ្ឌទី២ មាត្រា៥ នៃអនុក្រឹត្យលេខ ១១៦/២០១៦/ND-CP របស់រដ្ឋាភិបាល កម្រិតឧបត្ថម្ភសម្រាប់សាលាវិទ្យាល័យអន្តេវាសិកជនជាតិភាគតិចត្រូវបានកំណត់ដូចខាងក្រោម៖

ក) ការវិនិយោគលើសំភារៈ បរិក្ខារ រួមមាន៖ លំនៅឋាន គ្រែ ផ្ទះបាយ បន្ទប់បរិភោគអាហារ បន្ទប់ទឹក បន្ទប់អនាម័យ ទឹកស្អាត និងឧបករណ៍សម្រាប់សិស្សនៅអន្តេវាសិកតាមស្តង់ដាររចនាសាលាបច្ចុប្បន្ន។

ខ) ការទិញបន្ថែម ជួសជុលឧបករណ៍អប់រំកាយ កីឡា ឧបករណ៍តន្ត្រី ទូរទស្សន៍ ដែលបម្រើដល់សកម្មភាពវប្បធម៌ អប់រំកាយ និងកីឡា និងរបស់របរផ្សេងៗទៀតសម្រាប់សិស្សអន្តេវាសិក បានឧបត្ថម្ភធន ១០០០០០ ដុង/សិស្ស//ឆ្នាំសិក្សា។

គ) រៀបចំទូថ្នាំពេទ្យ ទិញថ្នាំគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការការពារជំងឺ និងដោះស្រាយគ្រោះអាសន្ន ដោយមានជំនួយចំនួន ៥០០០ ដុង/សិស្ស/ឆ្នាំសិក្សា។

ឃ) ក្នុងករណីដែលសាលាវិទ្យាល័យអន្តេវាសិករៀបចំធ្វើម្ហូបជូនសិស្ស បានជំនួយថវិកាសម្រាប់បម្រើការធ្វើម្ហូបជូនសិស្សតាមថវិកាថេរយ៉ាងហោចណាស់ ១៣៥% នៃប្រាក់ខែគោល/ ១ ខែ/១០ សិស្ស។

leftcenterrightdel
រូប​ថតឧទារហណ៍

* មិត្តអ្នកអាន Vu Van Hung នៅឃុំ Nhan Trach ស្រុក Bo Trach ខេត្ត Quang Binh បានសួរថា៖ តើគោលនយោបាយគាំទ្រការកសាង និងរៀបចំចលនាវប្បធម៌ និងសិល្បៈរបស់ជនជាតិភាគតិចត្រូវបានកំណត់យ៉ាងដូចម្តេច?

ចំលើយ៖ បញ្ហាដែលអ្នកបានសួរត្រូវកំណត់ក្នុងប្រការ ៧ នៃសារាចរណែនាំលេខ ១២/២០១៤/TT-BVHTTDL ចុះថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៤ របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ ជាក់ស្តែង ដូចខាងក្រោម៖

១. រៀបចំពិធីបុណ្យនានា ការផ្លាស់ប្តូរវប្បធម៌ កីឡា និងទេសចរណ៍ សម្រាប់ជនជាតិភាគតិច តាមតំបន់នីមួយៗ ឬជនជាតិនីមួយៗ។

២. ផ្តល់អាទិភាពដល់ការគាំទ្រក្នុងការកសាងក្រុមសិល្បៈសាធារណៈ ក្លឹបវប្បធម៌ សិល្បៈប្រជាប្រិយ និងសកម្មភាពវប្បធម៌នៅស្ថាប័នវប្បធម៌ក្នុងស្រុក។

៣. កែលម្អគុណភាពនៃសកម្មភាពរបស់ក្រុមឃោសនាវប្បធម៌ ផ្តល់ប្រាក់បំណាច់គ្រប់គ្រាន់សម្រាប់សមាជិកក្រុមដែលចូលរួម។ ឆ្លាស់គ្នារៀបចំពិធីបុណ្យក្រុមផ្សព្វផ្សាយវប្បធម៌តាមតំបន់ ពង្រឹងសកម្មភាព និងពង្រីកគំរូ «ចំណុចភ្លឺនៃវប្បធម៌ព្រំដែន»។

បកប្រែដោយ Duy Hoan