តំបន់ព្រំដែនខេត្ត Dak Nong មានផ្ទៃដីធម្មជាតិ ១៥១.៦១ គីឡូម៉ែត្រក្រឡា ក្នុងនោះមានឃុំចំនួន ៧ ក្នុងស្រុកព្រំដែនចំនួន ៤ ប្រជាជនចំនួន ៧៥,៩២៦ នាក់ ជនជាតិភាគតិចស្មើនឹង ២៦.៧%; ខ្សែព្រំដែនមានប្រវែង ១៤១,០៤៥ គីឡូម៉ែត្រព្រំដែនជាប់ខេត្តមណ្ឌលគិរី (ព្រះរាជាណាចក្រកម្ពុជា)។

យោងតាមលោកវរសេនីយ៍ឯក Bui Duc Chinh អនុប្រធាននយោបាយនៃកងទ័ពការពារព្រំដែនខេត្ត Dak Nong បានឲ្យដឹងថា៖ “សេចក្តីសម្រេចលេខ ០៥-NQ/TU និងសេចក្តីសម្រេចលេខ ០៣-NQ/TU របស់គណៈកម្មាធិការបក្សខេត្ត Dak Nong បានកំណត់ការពង្រីកជាអតិបរមានៅនឹងកន្លែងចំពោះរាល់ធនធាន ជាពិសេសតួនាទីភាពជាម្ចាស់ និងឆន្ទៈក្នុងការកើនឡើងរបស់ប្រជាជនមូលដ្ឋាន រួមផ្សំជាមួយនឹងកម្លាំងរួមនៃប្រព័ន្ធនយោបាយទាំងមូល”។

ធ្វើឱ្យជាក់ស្តែងអំពីទស្សនៈដឹកនាំរបស់គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការបក្សនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្នុងរយៈពេល ២០ ឆ្នាំនៃការកសាង និងរីកចម្រើន (ថ្ងៃទី ១០ ខែមករា ឆ្នាំ២០០៤ / ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤) កងទ័ពការពារព្រំដែនខេត្ត Dak Nong មិនត្រឹមតែទទួលបានជ័យជំនះជាច្រើនក្នុងការការពារ និងថែរក្សាព្រំដែនជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងផ្ទាល់ ក្នុងការកៀរគរធនធានសម្រាប់ការកសាង អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាការពារជាតិ និងសន្តិសុខនៅតាមតំបន់ព្រំដែន។ កងទ័ពការពារព្រំដែនខេត្ត Dak Nong បានអនុវត្តកម្មវិធី និងគំរូជាច្រើនក្នុងការថែរក្សាជីវភាពរស់នៅរបស់ប្រជាជននៅក្នុងភូមិចំនួន ៧៦ នៃឃុំព្រំដែនចំនួន ៧។

leftcenterrightdel
កងទ័ពជួយជនជាតិភាគតិចនៅឃុំ Quang Truc ស្រុក Tuy Duc ច្រូតស្រូវ

ស្វែងយល់ពីការពិតនៅប៉ុស្តិ៍ការពារព្រំដែន Thuan An និងប៉ុស្តិ៍ការពារព្រំដែន Nam Na យើងខ្ញុំបានដឹងថា បន្ថែមពីលើការអនុវត្តបណ្តាកម្មវិធី និងគំរូដែលបានដាក់ចេញដោយកងទ័ពការពារព្រំដែន ប៉ុស្តិ៍ការពារព្រំដែនក៏អនុវត្តយ៉ាងសកម្មនូវការងារដែលសមស្របទៅនឹងការអនុវត្តក្នុងស្រុក។

ជាឧទាហរណ៍ នៅប៉ុស្តិ៍ការពារច្រកទ្វារព្រំដែន Thuan An យោងតាមលោកវរសេនីយ៍ឯកបំរុង Ngo Ba Quyen ប្រធានប៉ុស្តិ៍បាននិយាយថា៖ “ថ្មីៗនេះ ប៉ុស្តិ៍ការពារច្រកទ្វារព្រំដែន Thuan An បានយល់ព្រមជាមួយគណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនឃុំ Thuan An ស្រុក Dak Mil ជារៀងរាល់ខែ អង្គភាពនឹងបញ្ជូនក្រុមការងារ និងផ្តល់ជំនួយជាថវិកាដល់គ្រួសារមានស្ថានភាពជួបការលំបាកជាមធ្យម ២-៣លានដុង/គ្រួសារ។ ការងារធ្វើពលកម្មជួយប្រជាជនអាស្រ័យលើស្ថានភាពជាក់ស្តែងរបស់ប្រជាជន គឺអាចប្រមូលផលកាហ្វេ ថែទាំរុក្ខជាតិ និងសត្វចិញ្ចឹម ជួសជុលផ្ទះ ទប់ទល់នឹងគ្រោះរាំងស្ងួត... ជាមធ្យមក្នុងមួយឆ្នាំៗ ប៉ុស្តិ៍ការពារព្រំដែន Thuan An បានចំណាយថវិកាចំនួន ៣០ លានដុង  និងចំណាយកម្លាំងពលកម្មរបស់កងទ័ពដើម្បីផ្គត់ផ្គង់គ្រួសារដែលជួបការលំបាកចំនួន ១២ នៅក្នុងតំបន់នេះ”។

និយាយអំពីការងារជាក់ស្តែងរបស់កងទ័ពការពារព្រំដែន លោក Phan The Duong លេខារងប្រចាំការគណៈកម្មាធិការបក្សឃុំ Thuan An បានអះអាងថា៖ ជារៀងរាល់ឆ្នាំ កងទ័ពការពារព្រំដែនជួយសាងសង់ផ្ទះ ១-២ ខ្នង “ផ្ទះមហាសាមគ្គី”; ផ្តល់សត្វចិញ្ចឹម កូនឈើដល់គ្រួសារក្រីក្រចំនួន ៣ ឬ ៤ គ្រួសារ; បច្ចុប្បន្នកំពុងផ្តល់ជំនួយដល់សិស្ស ១២ នាក់មកពីឃុំ និង សិស្សចំនួន ៦ នាក់មកពីខេត្តមណ្ឌលគិរី កម្ពុជា។ល។

លោកលេខារងគណៈកម្មាធិការបក្សឃុំក៏បានថ្លែងថា ដោយសារការអនុវត្តនូវរាល់សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្ត ឃុំ Thuan An សម្រេចបានស្តង់ដារជាឃុំជនបទថ្មី ហើយបច្ចុប្បន្នកំពុងអនុវត្តការកសាងជនបទថ្មីជឿនលឿន។ នៅឆ្នាំ ២០២៣ ប្រាក់ចំណូលជាមធ្យមរបស់ម្នាក់ៗក្នុងឃុំឡើងដល់ ៥៦ លានដុង ហើយនៅឆ្នាំ ២០២៤ រំពឹងថានឹងកើនដល់ ៦០.៣ លានដុង។

ដើម្បីបង្ហាញពីការងារជាក់ស្តែងរបស់កងទ័ពការពារព្រំដែន លោក Hoang Van Vu លេខារងប្រចាំការ និងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Dak Wil ស្រុក Cu Jut រួមនិងយើងខ្ញុំបានទៅទស្សនាផ្ទះសាមគ្គីភាពចំនួនពីរខ្នង ដែលសាងសង់ដោយកងទ័ពការពារព្រំដែន Nam Na ជូនសម្រាប់គ្រួសារយុទ្ធជនពិការ Truong Quang Tinh (ភូមិ Ha Thong) និងគ្រួសារលោកស្រី Bui Ngoc Lan (ភូមិទី ៨) ដែលមានស្ថានភាពលំបាក។  ផ្ទះនីមួយៗត្រូវបានឧបត្ថម្ភដោយកងទ័ពការពារព្រំដែននូវថវិកា ៧០ លានដុង។ ផ្ទះទាំងពីរខ្នងត្រូវបានសម្ពោធ និងប្រគល់ ក្នុងខែឧសភា ឆ្នាំ២០២៤។ លោក Hoang Van Vu បាននិយាយបន្ថែមថា បើប្រៀបធៀបទៅនឹងឆ្នាំ ២០០១ នៅពេលដែលឃុំត្រូវបានបង្កើតឡើងនោះ ការអភិវឌ្ឍជនបទរបស់ Dak Wil គឺ "មិនអាចប្រៀបផ្ទឹមបាន"។

បន្ទាប់ពីរយៈពេល ១៨ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ០៥-NQ/TU និងជាង ៣ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ០៣-NQ/TU របស់គណៈកម្មាធិការបក្សខេត្ត Dak Nong ខេត្តទាំងមូលបានបោះបង្គោលព្រំដែន និងកំណត់ខ្សែព្រំដែន ១១៥,២១៥/១៤១,០៤៥ គីឡូម៉ែត្រ; កសាងផ្លូវល្បាតព្រំដែនប្រវែង ១២០,៨១ គីឡូម៉ែត្រ; កៀរគរថវិកាជិត ៨០ ពាន់លានដុង ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែន។

ដល់ឆ្នាំ ២០៣០ ធានាឱ្យបាន ១០០% នៃឃុំដែលមានផ្លូវសម្រាប់យានជំនិះទៅដល់ភូមិ។ ៩០% នៃផ្ទៃដីដាំដំណាំត្រូវបានធានាថានឹងទទួលបានទឹកស្រោច, ១០០% នៃគ្រួសារមានទឹកស្អាតអនាម័យ។ ៨០% នៃសាលារៀនបំពេញតាមស្តង់ដារជាតិ; បញ្ចប់ការសាងសង់ និងធ្វើឱ្យប្រសើរឡើងនូវគម្រោងការពារព្រំដែនសំខាន់ៗពង្រឹងប្រៀបការពារជាតិដោយប្រជាជនទាំងមូល និង កសាងព្រំដែនសន្តិភាព និងមិត្តភាព ការពារអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនជាតិយ៉ាងរឹងមាំ៕

បកប្រែដោយ Minh Trung