សមាជិកបក្សជនជាតិចិននៅវៀតណាមជាច្រើនបានបំពេញភារកិច្ចរបស់ខ្លួនបានល្អ ខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ អភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ជាតិ និងរួមចំណែកកសាងមាតុភូមិ។

ផ្តើមពីប្រពៃណីនៃការតស៊ូ

សហគមន៍ជនជាតិចិននៅទីក្រុង Can Tho រស់នៅភាគច្រើននៅក្នុងស្រុក Ninh Kieu, Binh Thuy, Cai Rang, O Mon និង Thot Not។ មុនពេលបដិវត្តន៍ខែសីហា ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សខេត្ត Can Tho ជនជាតិចិនបានចូលរួមក្នុងសង្រ្គាមតស៊ូប្រឆាំងនឹងអាណានិគមនិយម និងរបបសក្តិភូមិ ដោយប្រយុទ្ធយ៉ាងស្វិតស្វាញ និងក្លាហាន ហ៊ានលះបង់គ្រប់យ៉ាង។ កន្លែងគោរពបូជាមួយចំនួនរបស់សហគមន៍ចិនបានក្លាយជាមូលដ្ឋានបដិវត្តន៍ដូចជា៖ វត្ត Can Tho Ong (ខ័ណ្ឌ Ninh Kieu); ប្រាសាទ Ong (សង្កាត់ Long Tuyen ខ័ណ្ឌ Binh Thuy)...

ឆ្លើយតបការអំពាវនាវរបស់លោកប្រធានហូជីមិញឱ្យ "ប្រទេសជាតិទាំងមូលងើបឈរឡើងតស៊ូ" យុវជនជនជាតិចិនជាច្រើនបានចូលរួមក្នុងការតស៊ូ ហើយអភិវឌ្ឍខ្លួនដោយចូលរួមក្នុងជួរបក្សកុម្មុយនិស្តវៀតណាម ដែលអាចនិយាយដល់សមមិត្ត Ngo La Men, Chau Xon, Hua Dinh, Ma Kien Trinh ... ក្នុងអំឡុងពេលតស៊ូការពារមាតុភូមិ គ្រឹះស្ថានចិនស្របច្បាប់ជាច្រើនត្រូវបានកសាងឡើង និងដំណើរការយ៉ាងសកម្មក្នុងតំបន់សត្រូវនៅទីក្រុង Can Tho តែម្តងដូចជា៖ រោងចក្រផលិតនំគ្រាប់ស្ក Phuong Hoang, សណ្ឋាគារ Tuy Quang Lau, បណ្តាគ្រួសារលោក Dai Kim អ្នកស្រី Vuong Ngoc Giai, លោក Huynh Thanh...

បន្ទាប់ពីភាគខាងត្បូងវៀតណាមត្រូវបានរំដោះទាំងស្រុង និងបង្រួបបង្រួម ទោះបីជានៅតែជួបការលំបាកជាច្រើនក៏ដោយ ក៏សហគមន៍ចិនបានអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងគោរពយ៉ាងម៉ឺងម៉ាត់ការងារសន្តិសុខសង្គម និងការអប់រំ។ ក្នុងនោះជួរកម្មាភិបាលចិនក្នុងសង្គ្រាមតស៊ូបានមានភាពចាស់ទុំ រឹងប៉ឹងក្នុងការប្រឈមមុខនឹងការលំបាករួមនៅស្រុកកំណើត Can Tho ក្រោយរំដោះ ហេតុនោះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងអាកប្បកិរិយារវាងបងប្អូនជនជាតិចិន និងសហគមន៍បងប្អូនជនជាតិផ្សេងៗនៅវៀតណាម។

leftcenterrightdel
លោក Khuu Tan Buu ជួយណែនាំឱ្យបុគ្គលិកធ្វើគំនូអង្ករ

គំរូល្អថ្មីៗលេចធ្លោ

នាពេលថ្មីៗនេះ លោក Ngo Phuoc Hung លេខាសាខាបក្ស និងជាប្រធានក្រុមទី ៣ (ចំណុះសង្កាត់ Binh Thuy ខ័ណ្ឌ Binh Thuy) រួមនិងកម្មាភិបាលមូលដ្ឋានបានខិតខំប្រឹងប្រែងដើម្បីកៀងគរប្រជាជនឱ្យចុះឈ្មោះ និងដំណើរការគណនីអត្តសញ្ញាណអេឡិចត្រូនិច។ អស់រយៈពេល ២៣ ឆ្នាំកន្លងមកនេះ មិនថាបានឆ្លងកាត់មុខតំណែងណាក្តី លោក Hung តែងតែចូលរួមយ៉ាងសកម្មក្នុងការងារនៅក្នុងមូលដ្ឋាន។ លោក Hung បានចែករំលែកថា៖ “ខ្ញុំជាបុគ្គលមានកិត្យានុភាពក្នុងសហគមន៍ចិន ហេតុនោះខ្ញុំត្រូវតែរស់នៅដោយក្តីរាក់ទាក់រួសរាយ និងជាគំរូ ដោយលើកតម្កើងស្មារតីទទួលខុសត្រូវលើគ្រប់ទិដ្ឋភាពនៃការងាររបស់ខ្ញុំ ដើម្បីកុំឱ្យក្បត់ការជឿទុកចិត្តរបស់សមាជិកបក្ស និងប្រជាជន"។

ចំណែកលោក Khuu Tan Buu សមាជិកបក្សជនជាតិចិននៅសង្កាត់ Cai Khe ខ័ណ្ឌ Ninh Kieu គាត់ក៏ជាគំរូលេចធ្លោនៃចលនាយុវជនចាប់ផ្តើមអាជីវកម្ម។ លោក Buu បានចាប់ផ្តើមអាជីវកម្មដោយជោគជ័យជាមួយនឹងគំរូគំនូរអង្ករ ដោយហេតុនេះនាំមកនូវប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមជិត ៥០០ លានដុង និងបង្កើតការងារសម្រាប់និស្សិតជាច្រើន។ នៅពេលដែលផលិតផលគំនូរអង្ករ និងកាបូបអង្ករទទួលបានការចូលចិត្តយ៉ាងខ្លាំងពីទីផ្សារ លោក Buu បានបង្កើតគំរូសេវាកម្មតុបតែងពិធីមង្គលការ និងព្រឹត្តិការណ៍ បង្កើតការងារដល់កម្មករជាច្រើន។

លោក Buu បាននិយាយថា៖ “ក្នុងអំឡុងពេលចាប់ផ្តើមអាជីវកម្ម ខ្ញុំទទួលបានការណែនាំពីរបៀបខ្ចីឥណទាន ដោយសហភាពយុវជននៃសង្កាត់ Cai Khe និងបង្កើតលក្ខខណ្ឌដើម្បីចូលរួមក្នុងសកម្មភាពណែនាំផលិតផល។ ក្នុងនាមជាសមាជិកបក្សវ័យក្មេង ខ្ញុំតែងតែធ្វើជាគំរូល្អ និងចូលរួមចំណែកក្នុងការកសាងមាតុភូមិឱ្យកាន់តែរីកចម្រើន”។

អនុវត្តគោលនយោបាយរបស់បក្ស និងរដ្ឋលើការរក្សា និងលើកតម្កើងសំឡេង និងអក្សររបស់ជនជាតិភាគតិច លោកស្រី Quach Moc Lien នាយករងមជ្ឈមណ្ឌលភាសាចិនទីក្រុង Can Tho តែងតែខិតខំរក្សានូវអត្តសញ្ញាណវប្បធម៌របស់ជនជាតិចិន។ ធំឡើងពីកម្មាភិបាលចលនា នៃគណៈកម្មាធិការបក្សខេត្ត Hau Giang (ពីមុន) ក្នុងឆ្នាំ ១៩៨២ សាលាបណ្តុះបណ្តាលភាសាចិន Can Tho ត្រូវបានបង្កើតឡើង នាងបានចូលរួមក្នុងការបង្រៀនឱ្យជនជាតិចិនដើម្បីរក្សាភាសា និងអក្សរសរសេររបស់ពួកគេ។

ដោយមានរយៈពេលជាង ៤០ ឆ្នាំនៃការចូលរួមផ្ទាល់ក្នុងការបង្រៀននិងការគ្រប់គ្រង អ្នកស្រី Lien ផ្ដោតលើការលើកកម្ពស់ប្រពៃណី វប្បធម៌ និងសិល្បៈជនជាតិដូចជា៖ ការសម្របសម្រួលក្នុងការរៀបចំការប្រលងសរសេរអក្សរស្អាត និទានរឿង និងការច្រៀងភាសាចិន... អ្នកស្រី Lien បញ្ជាក់ថា៖ “ក្នុងនាមជាសមាជិកបក្ស ខ្ញុំយល់យ៉ាងស៊ីជម្រៅអំពីបញ្ហាវប្បធម៌ និងនយោបាយជាច្រើន ផ្តើមពីនោះខ្ញុំបានដាក់ចេញនូវទិសដៅអនុវត្តប្រកបដោយប្រសិទ្ធភាពដែលទាក់ទងនឹងមុខតំណែងនីមួយៗ។ ទន្ទឹមនឹងនោះ ក្នុងនាមខ្ញុំជាបុគ្គលដែលមានកេរ្តិ៍ឈ្មោះម្នាក់ ខ្ញុំបានចលនាលើកទឹកចិត្តជនរួមជាតិចិន ឱ្យអនុវត្តបានល្អនូវគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ហើយរួមចំណែកកសាងមាតុភូមិ”។

សមាជិកបក្សកុម្មុយនិស្តវៀតណាមជនជាតិចិនដូចជា លោក Ngo Phuoc Hung លោក Khuu Tan Buu និងអ្នកស្រី Quach Moc Lien គឺជាគំរូដ៏ភ្លឺស្វាងក្នុងការឃោសនា និងប្រមូលផ្តុំប្រជាជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីអនុវត្តបានល្អនូវគោលការណ៍ណែនាំ គោលនយោបាយ និងច្បាប់របស់រដ្ឋ។ វាក៏ជាកត្តាដែលជួយតភ្ជាប់ប្រជាជនមកពីគ្រប់មជ្ឈដ្ឋាន និងគ្រប់សហគមន៍ជនជាតិដើមភាគតិច ដើម្បីលើកកំពស់ឧត្តមភាពរបស់ពួកគេ និងរួមចំណែកក្នុងការកសាងទីក្រុង Can Tho កាន់តែស៊ីវិល័យ និងទំនើប៕

បកប្រែដោយ Minh Trung