នៅឆ្នាំ២០២២ គ្រួសាររបស់លោក Sung Pa Cho នៅភូមិ Ta Lung B ឃុំ Sang Tung ក្លាយជាគ្រួសារមួយក្នុងចំណោមគ្រួសារទាំង២៥ នៅក្នុងភូមិ ដែលទទួលបានប្រាក់ជំនួយ ១៤.២ លានដុង ដើម្បីអភិវឌ្ឍគំរូចិញ្ចឹមពពែ។ ដោយសារថែទាំដ៏ល្អ បច្ចុប្បន្ន ហ្វូងពពែរបស់គ្រួសារលោក Cho បានកើតបានកូនជាច្រើនក្បាលទៀត។ លោក Cho បានចែករំលែកថា ចាប់តាំងពីទទួលបានប្រាក់ជំនួយពីគម្រោងមក គ្រួសាររបស់ខ្ញុំបានទិញកូនពពែចំនួន ៦ ក្បាល រួមជាមួយនឹងការជួយ និងណែនាំបច្ចេកទេសពីកម្មាភិបាលជំនាញ រហូតមកដល់ពេលនេះ ហ្វូងពពែរបស់គ្រួសារខ្ញុំមានការលូតលាស់យ៉ាងល្អ។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងការជួយគាំទ្ររបស់រដ្ឋ!

leftcenterrightdel
ថ្នាក់ដឹកនាំឃុំ Lung Thau ចុះពិនិត្យហ្វូងគោរបស់គ្រួសារលោក Thao Dung Say នៅភូមិ Mo Xi ឃុំ Lung Thau ស្រុក Dong Van

ជួបសំណេះសំណាលជាមួយយើង លោក Phuc Trong Binh ប្រធានគណៈកម្មាធិការប្រជាជនឃុំ Sang Tung បានឲ្យដឹងថា នៅឆ្នាំ២០២២ ឃុំ Sang Tung ទទួលបានថវិកាជាង ១.៤ ពាន់លានដុង ដែលផ្តោតលើគម្រោងនានាដូចជា ការជួយគាំទ្រវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ការផ្គត់ផ្គង់ទឹកស្អាតក្នុងស្រុក ការអភិវឌ្ឍផលិតកម្មកសិកម្ម និងរុក្ខាកម្មប្រកបដោយនិរន្តរភាព និងការជួយគាំទ្រផលិតកម្មតាមខ្សែសង្វាក់តម្លៃ។ ក្នុងដំណើរការអនុវត្ត អាជ្ញាធរឃុំត្រួតពិនិត្យជាប្រចាំ ដើម្បីឲ្យគម្រោងនានាមានប្រសិទ្ធភាព រួមចំណែកលើកកំពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាពលរដ្ឋ។

នៅក្នុងឃុំ Lung Phin ក៏មានផែនការអនុវត្តគម្រោងនានាតាមដំណើរការ និងតាមមុខសញ្ញាត្រឹមត្រូវ។ ដូចនៅភូមិ Can Pay Ho A ដែរ តាមរយៈមតិយោបល់ពីគ្រួសារចំនួន៧៤ ក្នុងភូមិ ប្រជាជនបានជ្រើសរើសគ្រួសារចំនួន២១ ដើម្បីអនុវត្តគម្រោងអភិវឌ្ឍការចិញ្ចឹមគោ។ ក្នុងនោះ គ្រួសារនីមួយៗត្រូវបានឧបត្ថម្ភថវិកាចំនួន ១៤.២ លានដុង ដើម្បីទិញគោពូជ ហើយត្រូវប្តេជ្ញាអនុវត្តតាមការណែនាំបច្ចេកទេសរបស់ស្ថាប័នជំនាញ រួមជាមួយនឹងការត្រួតពិនិត្យរបស់អាជ្ញាធរមូលដ្ឋាន។ លោក Sung Mi Po ប្រធានគណៈកម្មាធិការប្រជាជនឃុំ Lung Phin បានឲ្យដឹងថា ដើម្បីធានាបាននូវតម្លាភាព ផ្ដល់ដល់មុខសញ្ញាត្រឹមត្រូវ គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាជនបានពិភាក្សា និងពិនិត្យមុននឹងឯកភាពលើការអនុវត្ត។ ដំណើរការនៃការអនុវត្តគម្រោងត្រូវបានត្រួតពិនិត្យជាប្រចាំ និងដោះស្រាយបញ្ហាឲ្យទាន់ពេលវេលា។

បច្ចុប្បន្ន ស្រុក Dong Van មានការផ្លាស់ប្តូរជាច្រើនទាំងមុខមាត់ និងគុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន។ កម្មវិធីបាននាំមកនូវប្រសិទ្ធភាពមួយចំនួនក្នុងវិស័យជាច្រើន ដូចជា៖ អត្រាគ្រួសារក្រីក្របានថយចុះពី ៦៧.៩៦% (ឆ្នាំ២០២១) មក ៦១.១២% (ចុងឆ្នាំ២០២២) បង្កើតការងារថ្មីសម្រាប់ពលករជាង ១០,៨០០ នាក់ បង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនតាមរយៈគោលនយោបាយ និងកម្មវិធីជំនួយ... នាពេលខាងមុខ ស្រុក Dong Van នឹងបង្កើនការត្រួតពិនិត្យ និងជំរុញការអនុវត្តកម្មវិធី ចាប់យកការលំបាក និងបញ្ហាភ្លាម ដើម្បីលើកឡើងដំណោះស្រាយ។ ផ្តោតលើការរួមបញ្ចូលប្រភពទុនពីកម្មវិធីគោលដៅជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដើម្បីជួយប្រជាជនឲ្យរួចផុតពីភាពក្រីក្រ៕

បកប្រែដោយ Thuy Anh