ចម្លើយ៖ យោងតាមប្រការ ៣ មាត្រា ១០ អនុក្រឹត្យលេខ 144/2021/NĐ-CP របស់រដ្ឋាភិបាលកំណត់ពីការពិន័យបទល្មើសផ្នែករដ្ឋបាលក្នុងវិស័យសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការទប់ស្កាត់អបាយមុខសង្គម ការទប់ស្កាត់ភ្លើងឆេះ ការសង្គ្រោះ ទប់ស្កាត់និងប្រឆាំងអំពើហិង្សាក្នុងគ្រួសារ អំពើដូចខាងក្រោមនឹងត្រូវពិន័យជាប្រាក់ពី ២,០០០,០០០ដុង ដល់ ៤,០០០,០០០ដុង៖

ក) ការក្លែងបន្លំ ឬប្រើប្រាស់ក្រដាស ឯកសារ ឬទិន្នន័យក្លែងក្លាយ ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណពលរដ្ឋ ឬបញ្ជាក់ពីលេខអត្តសញ្ញាណប័ណ្ណ

ខ) ការផ្តល់ព័ត៌មាន និងឯកសារមិនពិត ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណពលរដ្ឋឬបញ្ជាក់លេខអត្តសញ្ញាណប័ណ្ណ

ដូច្នេះ ក្នុងករណីដែលរាយការណ៍ព័ត៌មានមិនត្រឹមត្រូវអំពីសាសនា នៅពេលធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋ អាចត្រូវពិន័យជាប្រាក់ពី ២,០០០,០០០ ដុង ដល់ ៤,០០០,០០០ ដុង។

leftcenterrightdel
រូបថឧទាហរណ៍ (baochinhphu.vn)

* មិត្តអ្នកអាន Doan Van Hung នៅឃុំ Binh Lam ស្រុក Hiep Duc ខេត្ត Quang Nam បានសួរថា៖ តើខ្លឹមសារនៃការចំណាយថវិកាសម្រាប់ការរៀបចំការអភិរក្សពិធីបុណ្យប្រពៃណីរបស់ជនជាតិភាគតិច ដើម្បីអនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៣ ត្រូវបានកំណត់យ៉ាងដូចម្តេច?

ចម្លើយ៖ បញ្ហាដែលអ្នកបានសួរមានចែងងនៅក្នុងចំណុច ក ប្រការលេខ ៣ មាត្រា ៣៤ សារាចរលេខ 15/2022/TT-BTC របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដូចតទៅ៖

ខ្លឹមសារនៃការចំណាយថវិកាសម្រាប់ការរៀបចំការអភិរក្សពិធីបុណ្យប្រពៃណីរបស់ជនជាតិភាគតិច៖

- ការពិនិត្យ ស៊ើបអង្កេត ស្ថិតិ និងប្រមូលព័ត៌មាន ដើម្បីអភិរក្សពិធីបុណ្យប្រពៃណីរបស់ជនជាតិភាគតិច

- ការជួលអ្នកជំនាញស្រាវជ្រាវ ផ្ដល់យោបល់ ជួយគាំទ្រការស្រាវជ្រាវ និងអភិរក្សពិធីបុណ្យប្រពៃណី

- ការទិញវត្ថុធាតុដើម ឧបករណ៍ ឯកសារ ទិន្នន័យ សៀវភៅ កាសែត ទស្សនាវដ្ដី ការរចនា កម្មវិធី និងបច្ចេកវិជ្ជាបម្រើការស្រាវជ្រាវ ការប្រមូល និងការអភិរក្សពិធីបុណ្យ

- ការរៀបចំថ្នាក់បណ្តុះបណ្តាល និងបង្រៀនពីវិធីសាស្ត្រ និងជំនាញអភិរក្សពិធីបុណ្យប្រពៃណី។ ពេលវេលារៀបចំពិធីបុណ្យត្រូវបានសម្រេចដោយស្ថាប័ន ឬអង្គភាពដែលត្រូវបានប្រគល់ភារកិច្ច

- រៀបចំការសំដែង និងបង្កើតឡើងវិញនូវពិធីបុណ្យប្រពៃណី៖

+ការតុបតែងតំបន់សម្ដែង សំលៀកបំពាក់ ឧបករណ៍ភ្លេង ឧបករណ៍ និងគ្រឿងតង្វាយ (បម្រើពិធីសាសនា)

+ជួយថវិកាសម្រាប់ការហ្វឹកហាត់ និងការសម្តែងសម្រាប់សិល្បករ និងតារាសម្តែងជនជាតិភាគតិចដែលចូលរួមក្នុងការសម្តែង

+ថវិកាសម្រាប់អាហារ ការដឹកជញ្ជូន និងការជួលបន្ទប់សម្រាប់សិល្បករ និងតារាសម្តែងជនជាតិភាគតិច

- ផលិតភាពយន្តឯកសារ ដើម្បីបម្រើការអភិរក្ស ផ្សព្វផ្សាយ និងណែនាំពិធីបុណ្យប្រពៃណីរបស់ជនជាតិ

- ផ្ដល់ព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីអភិរក្សពិធីបុណ្យប្រពៃណីរបស់ជនជាតិភាគតិច៕

បកប្រែដោយ Thuy Anh