ទឹកចិត្តចំពោះជនរួមជាតិ Ea Drai A
កប.អនឡាញ - ដើម្បីចែករំលែកការលំបាកជាមួយជនរួមជាតិភូមិ Ea Drai A (ឃុំ Tan Tien ស្រុក Krong Pac ខេត្ត Dak Lak) ដោយពួកគេត្រូវធ្វើដំណើរលើផ្លូវក្រវិចក្រវក់ ស្មៅដុះដ៏ក្រាស់ក្រែលទ្រុបទ្រុល បានជាសាខាយុវជននៃកងអនុសេនាធំ ឃ្លាំងអាវុធ-គ្រាប់កាំភ្លើង (បញ្ជាការដ្ឋានយោធាខេត្ត Dak Lak) រៀបចំការជួសជុលផ្លូវ កៀរគរក្រុមហ៊ុន អង្គភាពអាជីវកម្ម និងសប្បុរសជនគាំទ្រការដំឡើងប្រព័ន្ធភ្លើងពន្លឺព្រះអាទិត្យដោយមានតម្លៃសរុបរាប់សិបលានដុង។ នេះជាសមិទ្ធផលដ៏មានអត្ថន័យរបស់យុវជននៃអង្គភាពក្នុងឱកាសនៃខែយុវជន ឆ្នាំ២០២៣។
ភូមិ Ea Drai A ជាភូមិក្រីក្រមួយដែលមានទីតាំងនៅតំបន់ដាច់ស្រយាល មានការធ្វើដំណើរលំបាកខ្លាំងក្នុងឃុំ Tan Tien។ បច្ចុប្បន្នភូមិទាំងមូលមានជាង ៣៥០ គ្រួសារ ដោយមានជិត ១,៦០០ នាក់ ភាគច្រើនជាជនជាតិភាគតិច Ede ។ កន្លងមកដោយសារហេដ្ឋារចនាសម្ព័ន្ធខូចគុណភាព ផ្លូវធំក្នុងភូមិមិនមានប្រព័ន្ធភ្លើងបំភ្លឺទេ រួមនឹងការខ្វះការយល់ដឹងរបស់យុវជន និងប្រជាពលរដ្ឋមួយផ្នែកក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដូច្នេះហើយទើបមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើន កើតឡើង។ ដោយយល់ច្បាស់អំពីបញ្ហានេះ កម្មាភិបាល យុវជននៃកងអនុសេនាធំ ឃ្លាំងអាវុធ-គ្រាប់កាំភ្លើង (បញ្ជាការដ្ឋានយោធាខេត្ត Dak Lak) បានអំពាវនាវ និងកៀរគរបណ្តាក្រុមហ៊ុន អាជីវករ និងសប្បុរសជននានា ឱ្យរួមដៃគ្នាចូលរួមចំណែកជាថវិកា ជួយ សាងសង់សា គម្រោង "បំភ្លឺផ្លូវជនបទ" ដើម្បីជួយប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាព និងកាន់តែងាយស្រួល។
    |
 |
សាខាយុវជននៃកងអនុសេនាធំ ឃ្លាំងអាវុធ-គ្រាប់កាំភ្លើង (បញ្ជាការដ្ឋានយោធាខេត្ត Dak Lak) រៀបចំជួសជុលផ្លូវក្នុងភូមិ Ea Drai A |
បន្ទាប់ពីរយៈពេល ២ ថ្ងៃធ្វើការយ៉ាងសកម្ម និងបន្ទាន់ បណ្តាកម្លាំងបានធ្វើការបោសសម្អាត បញ្ចប់ការជួសជុលផ្លូវបេតុង ដែលឆ្លងកាត់ភូមិ Ea Drai A ហើយដាក់ពង្រាយ និងដំឡើងបង្គោលភ្លើងពន្លឺព្រះអាទិត្យថ្មីចំនួន ១៣ដើម នៅសងខាង។ ក្នុងដំណើរការអនុវត្តការងារនេះ នាយទាហាន យុវជន និងយុទ្ធជននៃអង្គភាព តែងតែស្ម័គ្រចិត្ដទទួលការងារធ្ងន់ៗ។
ដោយបញ្ជាផ្ទាល់ដល់កងកម្លាំងនៅការដ្ឋាន លោកអនុសេនីយ៍ឯក Phan Le Anh អ្នកនយោបាយ នៃកងអនុសេនាធំ ឃ្លាំងអាវុធ-គ្រាប់កាំភ្លើង (បញ្ជាការដ្ឋានយោធាខេត្ត Dak Lak) បាននិយាយថា “ដើម្បីសន្សំសំចៃថាមពល អំពូលភ្លើងត្រូវបានបំពាក់ជាមួយឧបករណ៍ចាប់សញ្ញាឆ្លាតវៃដែលអាចផ្លាស់ប្តូរកម្រិតបំភ្លឺដើម្បីសន្សំសំចៃថាមពលដោយស្វ័យប្រវត្តិ។ ជាមធ្យមរៀងរាល់ ១០០ ម៉ែត្រ យើងរៀបចំបង្គោលភ្លើងមួយដើម។ ដោយឡែកនៅតាមផ្លូវកោងតំបន់ដែលមានមនុស្សរស់នៅតិចតួចៗ ចម្ងាយរវាងបង្គោលភ្លើងកាន់តែជិត។ នាពេលខាងមុខ យើងខ្ញុំនឹងប្រមូលថវិកាដើម្បីដំឡើងកញ្ចក់ប៉ោងមួយចំនួនបន្ថែមទៀត ភ្លើងសញ្ញាព្រមានគ្រោះថ្នាក់នៅកន្លែងផ្លូវក្រវិចក្រវក់ ដើម្បីធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋនៅពេលចូលរួមក្នុងចរាចរណ៍។
មិនត្រឹមតែជួយប្រជាពលរដ្ឋភូមិ Ea Drai A ក្នុងការកសាងគម្រោង “បំភ្លឺផ្លូវជនបទ” នាពេលខាងមុខពីថវិកាមកពីការផលិត និងការកៀងគររ៉ៃអង្គាសបាន សាខាយុវជននៃកងអនុសេនាធំ ឃ្លាំងអាវុធ-គ្រាប់កាំភ្លើង (បញ្ជាការដ្ឋានយោធាខេត្ត Dak Lak) នឹងរៀបចំជូនគោមួយគូ និងពពែមួយគូដល់គ្រួសារយោធិនពីរដែលបានចេញពីជួរកងទ័ពហើយ មានស្ថានភាពលំបាក។ ព្រមទាំងនឹងចែកអំណោយចំនួន ៥០ កញ្ចប់ រួមទាំងសៀវភៅ និងសម្លៀកបំពាក់ដល់សិស្សានុសិស្សជួបការលំបាករស់នៅឃុំ Tan Tien ៕
បកប្រែដោយ Minh Trung