សំណួរ និងចម្លើយផ្នែកច្បាប់
    
        តើគោលនយោបាយអាទិភាពក្នុងការកសាងប្រព័ន្ធអង្គការវប្បធម៌បម្រើជនជាតិភាគតិចត្រូវបានកំណត់យ៉ាងដូចម្តេច?
    
    
    
        
            
កប.អនឡាញ - មិត្តអ្នកអាន Nguyen Van Hung នៅឃុំ Tra Bui ស្រុក Bac Tra My ខេត្ត Quang Nam វៀតណាម បានសួរថា៖ តើគោលនយោបាយអាទិភាពក្នុងការកសាងប្រព័ន្ធអង្គការវប្បធម៌បម្រើជនជាតិភាគតិចត្រូវបានកំណត់យ៉ាងដូចម្តេច?
        
        
        
            
	ចំលើយ៖ សំណួរដែលអ្នកសួរត្រូវបានចែងក្នុងប្រការ ៥ នៃសារាចរណែនាំលេខ ១២/២០១៤/TT-BVHTTDL នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមដូចតទៅ៖
	១. ផ្តល់អាទិភាពដល់ការវិនិយោគ និងកសាងប្រព័ន្ធអង្គការវប្បធម៌ ឧបត្ថម្ភសំភារៈនិងមធ្យោបាយបម្រើដល់តំបន់ជនជាតិភាគតិចតាមកម្មវិធី និងគ្រោងការណ៍ដែលបានអនុម័តដោយអាជ្ញាធរមានសមត្ថកិច្ច។
	២. ជួយឧបត្ថម្ភថវិកាតាមវិមជ្ឈការគ្រប់គ្រងដើម្បីអនុវត្តរាល់សកម្មភាពដូចខាងក្រោម៖
	ក) រៀបចំការតាំងបង្ហាញ និងតាំងពិព័រណ៍ផលិតផលសេដ្ឋកិច្ច-វប្បធម៌។
	ខ) បំពាក់ម៉ាស៊ីនបញ្ចាំងភាពយន្តសម្រាប់ក្រុមបញ្ចាំងចល័ត។
	គ) វិនិយោគលើសំភារៈ សៀវភៅនិងកាសែតសម្រាប់ប្រព័ន្ធបណ្ណាល័យសាធារណៈដើម្បីបម្រើជនជាតិភាគតិចនៅតំបន់ដាច់ស្រយាល ព្រំដែន និងកោះ។
	* មិត្តអ្នកអាន Tran Duc Luu នៅសង្កាត់ Dong Da ទីក្រុង Quy Nhon ខេត្ត Binh Dinh វៀតណាម បានសួរថា៖ តាមផ្លូវច្បាប់ បុគ្គលណានឹងត្រូវបានទទួលគ្រឿងអនុស្សាវរីយ៍ “ដើម្បីបុព្វហេតុគ្រប់គ្រងរបស់រដ្ឋលើជំនឿ និងសាសនា”?
	ចំលើយ៖ បញ្ហាដែលអ្នកសួរត្រូវចែងនៅចំណុច គ ប្រការ ១ មាត្រា ៦ នៃសារាចរណែនាំលេខ ១៤/២០១៩/TT-BNV របស់ក្រសួងមហាផ្ទៃដូចតទៅ៖
	មន្ត្រីនិងនិយោជិតធ្វើការនៅគណៈកម្មាធិការសាសនារដ្ឋាភិបាល; គណៈកម្មការ (ការិយាល័យ) ចំណុះមន្ទីរកិច្ចការផ្ទៃក្នុងនៃខេត្តក្រោមឱវាទមជ្ឈិម; មន្ត្រីទទួលបន្ទុកគ្រប់គ្រងជំនឿ និងសាសនានៅគណៈកម្មាធិការជនជាតិ-សាសនានៃខេត្ត និងក្រុងក្រោមឱវាទមជ្ឈិម, មន្ត្រីទទួលបន្ទុកគ្រប់គ្រងជំនឿ និងសាសនានៅការិយាល័យក្នុងខ័ណ្ឌ ស្រុក ទីរួមខេត្ដ ក្រុង ។
	មន្ត្រីនិងនិយោជិតដែលទទួលបន្ទុកជំនឿ និងសាសនាដោយផ្ទាល់ ឬ ពាក់ព័ន្ធនឹងវិស័យជំនឿ និងសាសនានៅស្ថាប័ន មន្ទីរ និងស្ថាប័ននានាដូចជា៖ ចលនាមហាជន, រណសិរ្សមាតុភូមិ, នគរបាល, កងទ័ព, ការទូត, សមាគមនារី, សមាគមយុវជន, សមាគមកសិករ សមាគមអតីតយុទ្ធជនពីថ្នាក់មជ្ឈិមដល់មូលដ្ឋាន។
	កម្មាភិបាល មន្ដ្រីថ្នាក់ឃុំទទួលបន្ទុកបន្ថែមការគ្រប់គ្រងជំនឿ និងសាសនា។
	កម្មាភិបាល មន្ត្រីនិងនិយោជិតដែលធ្វើការក្នុងអង្គការជំនឿនិងសាសនាគ្រប់លំដាប់ថ្នាក់ត្រូវបានគិតពីពេលចាប់ផ្ដើមទទួលបន្ទុកបន្ថែមការងារសាសនា៕
	បកប្រែដោយ Pham Diep