ដើម្បីអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ បក្សនិងរដ្ឋវៀតណាមបានចេញឯកសារមួយចំនួនក្នុងបំណងបង្កើនគុណភាពនៃការឃោសនាដល់ជនជាតិភាគតិចដូចជា៖ សេចក្តីសម្រេចលេខ ២៤៧២/QD - TTg ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១១ របស់នាយករដ្ឋមន្ត្រីស្តីពីការផ្តល់ផលិតផលបោះពុម្ពផ្សាយកាសែត និងទស្សនាវដ្តីមួយចំនួនដល់តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ជាពិសេសតំបន់ជួបការលំបាកខ្លាំងដំណាក់កាល ឆ្នាំ២០១២-២០១៥ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ជនជាតិភាគតិច ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ; សេចក្តីសម្រេចលេខ ១១៦៣/QD-TTg ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៧ របស់នាយករដ្ឋមន្ត្រី ដែលអនុម័តលើគម្រោង “ពង្រឹងការផ្សព្វផ្សាយ ការអប់រំច្បាប់ និងការឃោសនា និងចលនាប្រជាជននៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាលឆ្នាំ ២០១៧-២០២១”; សេចក្តីសម្រេចលេខ ២១៩/QD-TTg ចុះថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៩ របស់នាយករដ្ឋមន្រ្តី ដែលអនុម័តលើគម្រោងស្តីពីការផ្ដល់ព័ត៌មាន និងការឃោសនាស្តីពីជនជាតិ និងសាសនា។ នាពេលថ្មីៗនេះ គម្រោង “ស៊ើបអង្កេត វាយតម្លៃស្ថានភាពជាក់ស្តែង លើកឡើងដំណោះស្រាយសំដៅលើកកំពស់ប្រសិទ្ធភាពនូវការឃោសនាស្តីពីគោលនយោបាយជនជាតិនៅឃុំជាប់ព្រំដែនដែលជួបការលំបាកខ្លាំងនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ” លើគ្រប់វិស័យ៖ វប្បធម៌ សេដ្ឋកិច្ច សុខាភិបាល អប់រំ ការពារជាតិ និងសន្តិសុខ ដែលអនុវត្តដោយគណៈកម្មការជនជាតិ។ល។

leftcenterrightdel
រូបថតឧទាហរណ៍៖ vnanet.vn

ថ្វីត្បិតតែសកម្មភាពឃោសនាដល់ជនជាតិភាគតិចនៅតែជួបការលំបាកជាច្រើន តែដោយមានការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងរយៈពេលកន្លងមក ការងារឃោសនាបានរួមចំណែកកែលំអជីវភាពរស់នៅរបស់ជនជាតិភាគតិច។

ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ជនជាតិភាគតិច និងប្រជាជននៅតំបន់ភ្នំនោះ ការអភិវឌ្ឍសេដ្ឋកិច្ចត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការកសាងជីវភាពថ្មីរបស់ប្រជាជន បង្កើតការងារប្រកបដោយចីរភាពសម្រាប់ពួកគេ។ ទោះជាយ៉ាងនេះក្តី ដើម្បីឱ្យប្រជាជនជឿជាក់ និងផ្លាស់ប្តូរទម្លាប់ធ្វើអាជីវកម្មតូចតាចជាច្រើនជំនាន់នោះ ការឃោសនាឱ្យប្រជាជនយល់ និងធ្វើតាមគឺមិនងាយស្រួលនោះទេ គឺត្រូវមានការចូលពីប្រព័ន្ធនយោបាយទាំងមូល។ ដូចនៅភូមិនានានៃស្រុក Tien Yen ខេត្ត Quang Ninh ដែលមានជនជាតិភាគតិច San Chi, Tay, Dao, San Diu រស់នៅ មុខមាត់ជនបទថ្មីបានផ្លាស់ថ្មីដោយមានផ្ទះសម្បែងធំទូលាយ និងផ្លូវភូមិស្អាតបាត ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺការលើកកំពស់ជីវភាពរស់នៅ ផ្តោតលើការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពរបស់ជនជាតិភាគតិចនៅទីនេះ។ យោងតាមលោក Pham Van Hoai អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Tien Yen បានឲ្យដឹងថា ដើម្បីចលនាប្រជាជនផ្លាស់ប្តូរផ្នត់គំនិតអំពីការអភិវឌ្ឍសេដ្ឋកិច្ច ចាំបាច់ត្រូវផ្សព្វផ្សាយដើម្បីឱ្យប្រជាជនយល់ដឹងអំពីប្រសិទ្ធភាពនៃការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ បើចង់ឲ្យប្រជាជនជឿ និងធ្វើតាមកម្មាភិបាល និងបក្ខជនត្រូវធ្វើជាមុនសិននៅពេលដែលមានប្រសិទ្ធភាព ប្រជាជននឹងធ្វើតាមដោយស្វ័យប្រវត្តិ ហើយនៅពេលដែលគ្រួសារមួយចំនួនសម្រេចបានជោគជ័យ គ្រួសារផ្សេងទៀតក៏ចូលរួមយ៉ាងសកម្មផងដែរ។ អាចនិយាយបានថា ការផ្លាស់ប្តូរនៅភូមិនានាក្នុងស្រុក Tien Yen នាពេលបច្ចុប្បន្ននេះ គឺអាស្រ័យដោយការផ្សព្វផ្សាយ ចលនា និងឃោសនានៃប្រព័ន្ធនយោបាយទាំងមូល ដើម្បីជួយប្រជាជនឱ្យរួចផុតពីភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងកសាងជីវភាពថ្មី។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការឃោសនាដល់ប្រជាជន  ស្ថាប័នមានសមត្ថកិច្ចក៏ត្រូវធ្វើការបំប៉ន់ និងលើកកម្ពស់គុណភាពនៃក្រុមឃោសនាឱ្យបានទៀងទាត់ ដោយផ្តោតលើក្រុមឃោសនាជាជនជាតិភាគតិចនៅមូលដ្ឋាន។ ជាពិសេស ត្រូវផ្លាស់ថ្មី និងធ្វើពិពិធកម្មវិធីសាស្រ្តនៃការឃោសនា ក៏ដូចជាកែលម្អគោលនយោបាយសម្រាប់អ្នកធ្វើការឃោសនា ដើម្បីឱ្យការងារឃោសនាមានប្រសិទ្ធភាព និងជាក់ស្តែង៕

បកប្រែដោយ Huyen Trang