ចំលើយ៖ សំណួរដែលអ្នកសួរត្រូវបានចែងក្នុងប្រការទី ៤ នៃសារាចរណែនាំលេខ ១២/២០១៤/TT-BVHTTDL ចុះថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៤ របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ដូចតទៅ៖

១. ជួយឧបត្ថម្ភការស្រាវជ្រាវ ការប្រមូលផ្ដុំ និងស្ដារឡើងវិញនូវសម្លេង អក្សររបស់ជនជាតិភាគតិចស្របតាមការកំណត់ដោយច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌។

២. រៀបចំការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈនៃបណ្ដាជនជាតិ, លើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌសម្រាប់សិល្បករជនជាតិភាគតិចដោយការសំដែងជាភាសារបស់ពួកគេ; រៀបចំការប្រលងចម្រៀងប្រជាប្រិយ និទានរឿង ច្រៀងបទចម្រៀងថ្មីជាភាសាជនជាតិភាគតិច។

៣. ផ្តល់អាទិភាពដល់ការបោះពុម្ពសៀវភៅ និងកាសែតជាភាសាជនជាតិភាគតិច ឬ ភាសាជាតិ; ជួយឧបត្ថម្ភក្នុងការផ្តល់សៀវភៅ កាសែត និងទស្សនាវដ្ដី ដល់បណ្ណាល័យសាធារណៈក្នុងតំបន់ជនជាតិភាគតិច។

៤. រៀបចំការនិពន្ធអក្សរសាស្ត្រ និងសិល្បៈជាភាសាជនជាតិភាគតិច បកប្រែសៀវភៅពីភាសាជាតិទៅជាភាសាជនជាតិភាគតិច, អាទិភាពសម្រាប់ស្នាដៃថ្មី និងផ្សព្វផ្សាយជាភាសាជនជាតិភាគតិច។ លើកទឹកចិត្តដល់ការនិពន្ធស្នាដៃជាភាសាកំណើតក្នុងចំណោមអ្នកនិពន្ធ និងសិល្បករជនជាតិភាគតិច។

៥. ផ្តល់អាទិភាពដល់ការផលិតខ្សែភាពយន្ត វីដេអូ សំលេងដែលឧទ្ទេសនាមជាភាសាជនជាតិភាគតិច ខ្សែអាត់ភ្លេង និងឌីសជាភាសាជនជាតិភាគតិច។

leftcenterrightdel
វត្ដ Tam Chuc នៅខេត្ដ Ha Nam ​វៀតណាម (រូបថត៖ vnanet.vn)

* មិត្តអ្នកអាន Pham Van Minh នៅឃុំ Long Hung ទីក្រុង Go Cong ខេត្ត Tien Giang វៀតណាម បានសួរថា៖ ក្នុងករណីណាដែលអ្នកទទួលបន្ទុកគ្រឹះស្ថានជំនឿសាសនា មិនត្រូវសុំអាជ្ញាប័ណ្ណសំណង់?

ចំលើយ៖ បញ្ហាដែលអ្នកសួរបានចែងក្នុងប្រការ ២ មាត្រា ១៦ នៃក្រិត្យលេខ ១៦២/២០១៧/ND-CP ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៧ របស់រដ្ឋាភិបាលដែលបានកំណត់លម្អិតអំពីមាត្រា និងវិធានការមួយចំនួនក្នុងការអនុវត្តច្បាប់ស្តីពីជំនឿសាសនា។ ជាក់ស្តែង បន្តាប់ពីជួសជុលនិងដំឡើងបរិក្ខារក្នុងសំណង់ជំនឿសាសនាមិនមែនជាកេរ្ដិ៍ដំណែលប្រវត្ដិសាស្ដ្រ - វប្បធម៌ ឬ​រម្មណីយដ្ឋានដែលត្រូវបានចំណាត់ថ្នាក់ដោយស្ថាប័នមានសមត្ថកិច្ចដែលមិនប៉ះពាល់ដល់សំណង់ ការប្រើប្រាស់ និងមិនប៉ះពាល់​ដល់បរិស្ថាន និងសុវត្ថិភាពសំណង់គឺមិនត្រូវការផ្ដល់អាជ្ញាប័ណ្ណសំណង់៕

បកប្រែដោយ Pham Diep