ថែរក្សាមុខរបបត្បាញសំពត់សង្គឹមនៅឃុំ Quang Huy
កប.អនឡាញ - ដើម្បីអភិរក្ស និងអភិវឌ្ឍមុខរបបត្បាញសំពត់សង្គឹមប្រពៃណីរបស់ជនជាតិ Thai សមាគមនារីឃុំ Quang Huy (ស្រុក Phu Yen ខេត្ត Son La) បានបង្កើតក្រុមផលិតផលិតផលធ្វើពីសំពត់សង្គឹម រួមចំណែកបង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលសម្រាប់សមាជិក។
សម្រាប់ស្ត្រីជនជាតិ Thai ដូចជាលោកស្រី Dinh Thi Viet នៅភូមិ Chieng Thuong ឃុំ Quang Huy ការកាត់ដេរ និងត្បាញសំពត់សង្គឹម បានក្លាយជាការងារមិនអាចខ្វះបានក្នុងជីវភាពរស់នៅ។ លោកស្រី Viet ចែករំលែកថា៖ «ខ្ញុំបានផលិតផលិតផលពីសំពត់សង្គឹម ដូចជា កន្សែង និងភួយ តាំងពីខ្ញុំមានអាយុ ១៤ ឆ្នាំមកម៉្លេះ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំបានចាប់ផ្ដើមលក់ផលិតផលនោះឲ្យប្រជាពលរដ្ឋនៅក្នុងឃុំ និងស្រុក។ ដើម្បីពង្រីកទីផ្សារ ខ្ញុំបានចូលរួមជាមួយនឹងក្រុមផលិតផលិតផលធ្វើពីសំពត់សង្គឹមនៅឃុំ Quang Huy។
    |
 |
លោកស្រី Dinh Thi Viet ជាមួយនឹងការត្បាញសំពត់សង្គឹម |
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ក្រុមផលិតផលិតផលធ្វើពីសំពត់សង្គឹមឃុំ Quang Huy មានសមាជិកចំនួន ៣០ នាក់ ដែលសុទ្ធសឹងជាស្រ្តីដែលមានជំនាញផ្នែកកាត់ដេរ និងត្បាញសំពត់សង្គឹមនៅក្នុងឃុំ។ ក្រុមនេះធ្វើការក្នុងទិសដៅនៃការផ្សារភ្ជាប់ផលិតកម្មទាំងឡាយ ទាំងការត្បាញ ប៉ាក់ ដេរ និងស្វែងរកទីផ្សារប្រើប្រាស់។
ដើម្បីផ្សព្វផ្សាយផលិតផលធ្វើពីសំពត់សង្គឹម ក្រុមតែងតែចូលរួមដាក់តាំងផលិតផលក្នុងពិធីបុណ្យធំៗរបស់ស្រុក ឬផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម ដើម្បីឲ្យអតិថិជនជាច្រើននៅក្រៅខេត្តបានដឹងអំពីផលិតផលទាំងនោះ។
ការចូលរួមចំណែកក្នុងការរក្សា និងអភិរក្សអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Thai បង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលដល់សមាជិក គឺជាលទ្ធផលគួរឱ្យកត់សម្គាល់របស់ក្រុមផលិតផលិតផលធ្វើពីសំពត់សង្គឹមនៅឃុំ Quang Huy។ យ៉ាងណាក៏ដោយ ដើម្បីឲ្យក្រុមប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព លើកកំពស់ជំនាញ និងពង្រីកទីផ្សារប្រើប្រាស់ផលិតផល ចាំបាច់ត្រូវយកចិត្តទុកដាក់ គាំទ្រ និងតម្រង់ទិសពីគ្រប់លំដាប់ថ្នាក់ដើម្បីអភិវឌ្ឍមុខរបបត្បាញសំពត់សង្គឹមឃុំ Quang Huy ឆ្ពោះទៅរកការក្លាយជាភូមិសិប្បកម្មប្រពៃណីនៃស្រុក Phu Yen៕
បកប្រែដោយ Duy Hoan