សំណួរ និងចម្លើយផ្នែកច្បាប់
គោលនយោបាយឧបត្ថម្ភការអភិរក្ស និងលើកកម្ពស់តម្លៃនៃបេតិកភណ្ឌវប្បធម៌រូបី និងអរូបីនៃជនជាតិភាគតិច
កប.អនឡាញ - មិត្តអ្នកអាន Vu Thu Thuy មកពីឃុំ Khanh Xuan ស្រុក Loc Binh ខេត្ត Lang Son បានសួរថា៖ គោលនយោបាយឧបត្ថម្ភការអភិរក្ស និងការលើកកម្ពស់តម្លៃនៃបេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់ជនជាតិភាគតិចវៀតណាម តើត្រូវបានកំណត់យ៉ាងដូចម្តេច?
    |
 |
(រូបថតឧទាហរណ៍៖ baodantoc.vn) |
ចំលើយ៖ សំណួរដែលអ្នកសួរមានបញ្ជាក់ក្នុងប្រការ ៣ សារាចរលេខ ១២/២០១៤/TT-BVHTTDL របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដូចតទៅ៖
១. ផ្តល់អាទិភាពលើការវិនិយោគទុនចំពោះគម្រោងស្រាវជ្រាវ ការប្រមូល អភិរក្ស និងលើកកម្ពស់តម្លៃនៃបេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់ជនជាតិភាគតិច ស្របតាមច្បាប់។
២. លើកកំពស់សមត្ថភាពនៃអង្គការ ឬបុគ្គលក្នុងវិស័យវប្បធម៌; ផ្តល់រង្វាន់ លើកទឹកចិត្ត និងឧបត្ថម្ភសិប្បករ និងអ្នកចូលរួមក្នុងសកម្មភាពបង្រៀនសិល្បៈ និងវប្បធម៌ប្រពៃណី; ប្រមូល ស្រាវជ្រាវ ណែនាំ និងបង្រៀនចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ និងតន្ត្រីប្រជាប្រិយរបស់ជនជាតិភាគតិច បង្កើតតម្លៃវប្បធម៌ និងសិល្បៈថ្មីៗ ដើម្បីបម្រើជនជាតិភាគតិច។
៣. ប្រមូល បោះពុម្ពផ្សាយ និងណែនាំអំពីអក្សរសិល្ប៍ប្រជាប្រិយរបស់ជនជាតិភាគតិច។
៤. ផលិតស្នាដៃភាពយន្តដែលឆ្លុះបញ្ចាំងពីជីវភាពសង្គមនៅតំបន់ភ្នំ តំបន់ជនជាតិភាគតិច។
៥. ប្រមូល ស្ដារ និងលើកស្ទួយភូមិសិប្បកម្មប្រពៃណីរបស់ជនជាតិភាគតិច ថែរក្សា និងលើកតម្កើងតម្លៃវប្បធម៌ សិល្បៈប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិភាគតិច។
៦. ផ្តល់អាទិភាពដល់ការស្រាវជ្រាវ ចងក្រងឯកសារស្នើសុំចំណាត់ថ្នាក់ ឬការទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់ជនជាតិភាគតិច ស្របតាមច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌។
៧. បង្កើតគម្រោង និងកម្មវិធីត្រួតពិនិត្យ ស្រាវជ្រាវ ប្រមូល អភិរក្ស ដាក់តាំងបង្ហាញ និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច។
បកប្រែដោយ Duy Hoan