តាំងពីព្រឹកព្រលឹមម៉្លេះ ប៉ុន្តែមានបងប្អូនជាច្រើនណាស់ដែលបានមកកាន់មណ្ឌលសុខភាព Quang Son នេះហើយដើម្បីរង់ចាំការទទួលការពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃពីគ្រូពេទ្យកងទ័ព។ លោក Y M'rong កើតនៅឆ្នាំ ១៩៤៨ រស់នៅនៅភូមិ Phi G'le ឃុំ Quang Son បាននិយាយថា៖  “ខ្ញុំមានជំងឺគាំងសរសៃឈាមខួរក្បាល ដូច្នេះរាងកាយរបស់ខ្ញុំតែងតែឈឺរហូត។ ប៉ុន្តែចាប់ពីឆ្នាំ២០០៨ រហូតមកដល់ពេលនេះ ខ្ញុំទទួលបានការពិនិត្យសុខភាពជាប្រចាំនៅទីនេះ ហើយក្រៅពីទទួលបានការពិនិត្យរួច គ្រូពេទ្យកងទ័ពបានឲ្យថ្នាំខ្ញុំទៀតផង ទើបខ្ញុំបានធូរស្បើយច្រើនហើយ"។

ឃុំ Quang Son បច្ចុប្បន្នមានប្រជាជនជិត ២០,៤០០ នាក់ ដែលភាគច្រើនជាជនជាតិ M'nong។ មណ្ឌលសុខភាព អង្គភាព Quang Son ទទួលបន្ទុកជួយព្យាបាលជំងឺជូនកម្មាភិបាល យុទ្ធជន និងនិយោជិតនៃក្រុមហ៊ុនកាហ្វេលេខ ១៥  និងប្រជាជននៅឃុំ Quang Son និង Dak R’Mang ស្រុក Dak Glong ។ លោកស្រីវរសេនីយ៍ត្រី Vu Thi Quang ប្រធានមណ្ឌលសុខភាព Quang Son បានចែករំលែកថា “មណ្ឌលសុខភាព បច្ចុប្បន្នមាន ៨ បន្ទប់ និង ១២ គ្រែ។ ដើម្បីធានាបាននូវបេសកកម្ម យើងខ្ញុំត្រូវប្តូរវេនគ្នាប្រចាំការបំពេញកាតព្វកិច្ច ២៤/៧។ នៅពេលមានការផ្ទុះឡើងនៃ Covid-19 ឬជំងឺគ្រុនឈាម មណ្ឌលសុខភាពបានរក្សាការប្រចាំការចំនួន ១០០% កម្មាភិបាល យុទ្ធជន ត្រៀមខ្លួនជាស្រេចដើម្បីពិនិត្យ ព្យាបាល និងជួយប្រជាជន"។

leftcenterrightdel
គ្រូពេទ្យនៃមណ្ឌលសុខភាពជួយពិនិត្យសុខភាពជូនប្រជាជន

ក្រៅពីការលំបាកដោយសារឈរជើងនៅតំបន់ឆ្ងាយដាច់ស្រយាល ស្ថានភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយឺតយ៉ាវ ផ្លូវធ្វើដំណើរមិនងាយស្រួល បានជាកម្មាភិបាល យុទ្ធជននៅមណ្ឌលសុខភាព Quang Son ក៏ប្រឈមនឹងបញ្ហាជាច្រើនទៀតដូចជា ការយល់ដឹងរបស់ប្រជាជន ទំនៀមទម្លាប់ហួសសម័យ។ល។ យោងតាមលោកស្រីវរសេនីយ៍ត្រី Vu Thi Quang មានករណីជំងឺធ្ងន់ធ្ងរជាច្រើនហួសពីសមត្ថភាពរបស់មណ្ឌលសុខភាព ដូច្នេះគាត់ និងបុគ្គលិកមណ្ឌលសុខភាពត្រូវចលនា សាច់ញាតិ យកអ្នកជំងឺទៅមន្ទីរពេទ្យធំជាង។ ទោះយ៉ាងណាក៏ដោយ មានករណីដែលសាច់ញាតិអ្នកជំងឺមិនព្រមទេ ថែមទាំងសុំយកអ្នកជំងឺទៅផ្ទះវិញហើយអញ្ជើញគ្រូអាបធ្មប់មកព្យាបាលវិញ ព្រោះពួកគេគិតថា ជំងឺនោះបណ្តាលមកពី "ខ្មោច"។ ជាច្រើនលើកច្រើនសារ គ្រូពេទ្យ បានមកផ្ទះដើម្បីមើលថែអ្នកជំងឺ ព្រោះ គ្រួសារមិនឲ្យអ្នកជំងឺចេញក្រៅទេ ដោយជឿថា “ចេញទៅក្រៅនឹងត្រូវខ្មោចចាប់”... អាស្រ័យហេតុនេះ រួមនឹងការពិនិត្យសុខភាព ផ្តល់ថ្នាំពេទ្យ កម្មាភិបាល បុគ្គលិកមណ្ឌលសុខភាព តែងតែចំណាយពេលវេលាច្រើនសម្រាប់ការឃោសនា និងចលនាប្រជាជនឱ្យប្រកាន់យកនូវរបៀបរស់នៅថ្មី បោះបង់ទម្លាប់ហួសសម័យ ហើយណែនាំឱ្យបងប្អូនជនរួមជាតិថា បើឈឺថ្កាត់អ្វីគប្បីតែទាក់ទងគ្រូពេទ្យជាបន្ទាន់ ឬពឹងសាច់ញាតិរបស់ពួកគេជូនទៅកាន់មណ្ឌលសុខភាពដើម្បីពិនិត្យ និងព្យាបាល។

តាមការស្វែងយល់ពីយើងខ្ញុំ ក្រៅពីការពិនិត្យ និងព្យាបាលបានល្អ មណ្ឌលសុខភាព Quang Son ក៏សហការជាប្រចាំជាមួយអាជ្ញាធរមូលដ្ឋាន និងមណ្ឌលសុខភាពឃុំដើម្បីផ្សព្វផ្សាយពីរាល់វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺនានាដល់ប្រជាជន។

មណ្ឌលសុខភាពក៏បានរៀបចំកម្មវិធីពិនិត្យសុខភាពនៅនឹងកន្លែងជាប្រចាំ គួបផ្សំនឹងការផ្តល់ទូដាក់ថ្នាំគ្រួសារជូន គ្រួសារទទួលរបបនយោបាយ និងជនជាតិភាគតិច រួមចំណែកជួយប្រជាជនលើកកម្ពស់ស្មារតី ការពារខ្លួនឯង ថែរក្សាសុខភាពគ្រួសារ…។

បកប្រែដោយ Minh Trung