មុខសញ្ញាត្រូវបានខ្ចីប្រាក់ និងផ្ដល់ដីសម្រាប់ការផលិតកម្ម និងប្តូរមុខរបរ
កប.អនឡាញ - មិត្តអ្នកអានឈ្មោះ Vu Van Duc នៅសង្កាត់ Dong Phong ទីក្រុង Lai Chau ខេត្ត Lai Chau បានសួរថា៖ តើមុខសញ្ញាត្រូវបានខ្ចីប្រាក់ ផ្ដល់ដីសម្រាប់ការផលិតកម្ម និងការប្តូរមុខរបរ តាមកម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ក្នុងដំណាក់កាលទី១ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?
ចម្លើយ៖ យោងតាមមាត្រា ២១ នៃអនុក្រឹត្យចុះលេខ ២៨/២០២២/ND-CP របស់រដ្ឋាភិបាល មុខសញ្ញាខ្ចីប្រាក់ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
១. ការស្នាក់នៅស្របច្បាប់នៅមូលដ្ឋាន និងមានឈ្មោះក្នុងបញ្ជីគ្រួសារដែលទទួលបានគោលនយោបាយឧបត្ថម្ភដីផលិតកម្ម ឬបញ្ជីគ្រួសារដែលទទួលបានគោលនយោបាយជួយបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្តូរមុខរបរដែលចេញដោយស្ថាប័នមានសមត្ថកិច្ច។
២. អ្នកតំណាងក្រុមគ្រួសារដែលខ្ចីប្រាក់ មានអាយុយ៉ាងតិចពី ១៨ ឆ្នាំឡើងទៅ និងមានសមត្ថភាពពេញលេញតាមច្បាប់។
៣. មានផែនការខ្ចីប្រាក់សមស្របក្នុងគោលដៅប្រើប្រាស់ប្រាក់កម្ចី។
៤. មុខសញ្ញាខ្ចីប្រាក់ត្រូវបានទទួលគោលនយោបាយតែមួយគត់ក្នុងចំណោមគោលនយោបាយទាំងពីរគឺផ្ដល់ដីសម្រាប់ការផលិតកម្ម ឬ ប្ដូរមុខរបរ។
    |
 |
រូបថតឧទាហរណ៍ (baochinhphu.vn) |
* មិត្តអ្នកអានឈ្មោះ Nguyen Thanh Binh នៅសង្កាត់ Thong Nhat ទីក្រុង Bien Hoa ខេត្ត Dong Nai បានសួរថា៖ តើសិទ្ធិចេញវិញ្ញាបនបត្រកម្មសិទ្ធិដីត្រូវបានកំណត់យ៉ាងដូចម៉្តេច?
ចម្លើយ៖ យោងតាមប្រការ ១ នៃមាត្រា ១០៥ នៃច្បាប់ភូមិបាលបានកំណត់ថា សិទ្ធិចេញវិញ្ញាបនបត្រកម្មសិទ្ធិដីដូចខាងក្រោមនេះ៖
គណៈកម្មាធិការប្រជាជនខេត្តចេញវិញ្ញាបនបត្រកម្មសិទ្ធិដី និងកម្មសិទ្ធិលើទ្រព្យសម្បត្តិផ្សេងទៀតដែលភ្ជាប់នឹងដីរបស់អង្គការ គ្រឹះស្ថានសាសនា ជនវៀតណាមនៅបរទេស សហគ្រាសមានដើមទុនវិនិយោគពីបរទេសដែលអនុវត្តគម្រោងវិនិយោគ អង្គការបរទេសដែលមានមុខងារការទូត។
គណៈកម្មាធិការប្រជាជនខេត្តអាចផ្តល់សិទ្ធិឲ្យស្ថាប័នធនធានធម្មជាតិ និងបរិស្ថានចេញវិញ្ញាបនបត្រកម្មសិទ្ធិដី និងកម្មសិទ្ធិលើផ្ទះ និងទ្រព្យសម្បត្តិផ្សេងទៀតដែលភ្ជាប់នឹងដី៕
បកប្រែដោយ Thuy Anh