មុខសញ្ញា និងលក្ខខណ្ឌសម្រាប់ខ្ចីប្រាក់កម្ចីឧបត្ថម្ភការអភិវឌ្ឍផលិតកម្ម
កប.អនឡាញ - មិត្តអ្នកអាន Nguyen Van Hau នៅឃុំ Lai Hoa ទីក្រុង Vinh Chau ខេត្ត Soc Trang បានសួរថា៖ តើមុខសញ្ញា និងលក្ខខណ្ឌសម្រាប់ខ្ចីប្រាក់កម្ចីជួយគាំទ្រការអភិវឌ្ឍន៍ផលិតកម្មតាមខ្សែសង្វាក់តម្លៃ ដែលអនុវត្តតាមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ និងដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ត្រូវបានកំណត់យ៉ាងដូចម៉្តេច?
ចម្លើយ៖ សំណួរដែលអ្នកសួរត្រូវបានកំណត់ក្នុងមាត្រា ៣២ មាត្រា ៣៣ អនុក្រឹត្យលេខ ២៨/២០២២/ND-CP ចុះថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ របស់រដ្ឋាភិបាល ដូចខាងក្រោម៖
១. មុខសញ្ញាបានខ្ចីប្រាក់កម្ចីរួមមាន៖
- គ្រួសារក្រីក្រ គ្រួសារជិតបន្ទាត់ក្រីក្រ។
- សហគ្រាស (ផលិតកម្ម កែច្នៃ ជួញដូរ) សហករណ៍ដែលចូលរួមក្នុងខ្សែសង្វាក់តម្លៃដែលមាន ៧០% ឬច្រើនជាងនេះនៃចំនួនកម្មករសរុប គឺជាជនជាតិភាគតិច។
២. លក្ខខណ្ឌខ្ចីប្រាក់កម្ចី៖
មុខសញ្ញាខ្ចីប្រាក់កម្ចីត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
សម្រាប់គ្រួសារក្រីក្រ និងគ្រួសារជិតបន្ទាត់ក្រីក្រ៖ គ្រួសារក្រីក្រ គ្រួសារជិតបន្ទាត់ក្រីក្រ ដែលបំពេញលក្ខខណ្ឌនៃការខ្ចីប្រាក់កម្ចីក្រោមកម្មវិធីឥណទានសម្រាប់គ្រួសារក្រីក្រ និងគ្រួសារជិតបន្ទាត់ក្រីក្រ ដែលកំពុងត្រូវបានអនុវត្តនៅធនាគារគោលនយោបាយសង្គម និងស្ថិតក្នុងបញ្ជីសមាជិកចូលរួមខ្សែសង្វាក់តម្លៃត្រូវបានអនុម័តដោយអាជ្ញាធរមានសមត្ថកិច្ច និងមានផែនការខ្ចីប្រាក់កម្ចីដែលសមរម្យសម្រាប់គោលបំណងនៃការប្រើប្រាស់ប្រាក់កម្ចី។
សម្រាប់សហគ្រាស និងសហករណ៍៖ ត្រូវបានបង្កើតឡើង និងដំណើរការដោយស្របច្បាប់ មានផែនការប្រើប្រាស់ប្រាក់កម្ចី ដើម្បីចូលរួមក្នុងខ្សែសង្វាក់តម្លៃ ហើយត្រូវបានអនុម័ត ដោយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចូលរួមក្នុងខ្សែសង្វាក់តម្លៃ; មានការចូលរួមវាយតម្លៃលើគម្រោងខ្ចីប្រាក់កម្ចីពីធនាគារគោលនយោបាយសង្គម មុនពេលអាជ្ញាធរមានសមត្ថកិច្ចអនុម័ត; អនុវត្តការធានាប្រាក់កម្ចីស្របតាមបទប្បញ្ញត្តិរបស់ធនាគារគោលនយោបាយសង្គម និងបទប្បញ្ញត្តិនៃច្បាប់ស្តីពីប្រតិបត្តិការធានា។
    |
 |
រូបថតឧទាហរណ៍ (xaydungchinhsach.chinhphu.vn) |
* មិត្តអ្នកអាន Bui Thu Huong នៅឃុំ Dan Tien ស្រុក Vo Nhai ខេត្ត Thai Nguyen បានសួរថា៖ តើចំពោះគ្រឹះស្ថានសាសនាដែលកំពុងប្រើប្រាស់ដី ដើម្បីទទួលបានលិខិតបញ្ជាក់សិទ្ធិប្រើប្រាស់ដីធ្លីគឺចាំបាច់បំពេញលក្ខខណ្ឌអ្វីខ្លះ?
ចម្លើយ៖ យោងតាមបញ្ញត្តិនៃប្រការ ៤ មាត្រា ១០២ នៃច្បាប់ភូមិបាល គ្រឹះស្ថានសាសនាដែលកំពុងប្រើប្រាស់ដី ទទួលបានលិខិតបញ្ជាក់សិទ្ធិប្រើប្រាស់ដីធ្លី និងកម្មសិទ្ធិលើផ្ទះ និងទ្រព្យសម្បត្តិផ្សេងទៀតជាប់នឹងដី ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
ក) ត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដោយរដ្ឋ។
ខ) មិនមានជម្លោះ។
គ) មិនមែនជាដីទទួលពីការផ្ទេរ ឬបរិច្ចាគ បន្ទាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០០៤។
បកប្រែដោយ Duy Hoan