ក្នុងពិធីបើកនោះ តំណាងគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងអង្គភាពបានផ្តល់ជូននូវសៀវភៅ និងឧបករណ៍សិក្សាដោយឥតគិតថ្លៃដើម្បីលើកទឹកចិត្តស្ត្រីឱ្យខិតខំរៀនសូត្រ។

លោក Va Ba Mai មេភូមិ Muong Lop  ឱ្យដឹងថា៖ “ភូមិ Muong Lop មានចម្ងាយ ២៦ គីឡូម៉ែត្រពីកណ្តាលទីប្រជុំជន Tri Le មាន ១៣៥ គ្រួសារ ដោយមាន ៨០០ នាក់ ជាជនជាតិ Mong ក្នុងនោះ ៩៩ គ្រួសារក្រីក្រ (ស្មើនឹង ៧៣.៣%)។ ដើម្បីទៅដល់ភូមិនេះបាន មានតែផ្លូវមួយដ៏ពិបាកធ្វើដំណើរ ជាពិសេសនៅរដូវភ្លៀង។ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋភាគច្រើននៅភូមិ នៅតែជួបការលំបាកខ្លាំងណាស់ …

leftcenterrightdel
បញ្ចប់វគ្គសិក្សាសិស្សទទួលបានវិញ្ញាបនបត្រពីគ្រូបង្រៀន

ក្នុងអំឡុងពេលបំពេញការងារនៅតំបន់នោះ កម្មាភិបាលនៃប៉ុស្តិ៍ការពារព្រំដែន Tri Le បានសង្កេតឃើញថា ស្ត្រីជនជាតិ Mong នៅទីនេះភាគច្រើនមិនចេះអាន មិនចេះសរសេរ និងគណនាលេខបានទេ ដូច្នេះហើយពួកគាត់បានស្នើទៅអង្គភាពសម្របសម្រួលជាមួយមូលដ្ឋានដើម្បីធ្វើការអង្កេតរៀបចំផែនការបើកថ្នាក់លុបបំបាត់អក្ខរកម្មសម្រាប់ស្ត្រី។ ថ្នាក់រៀនមានសិស្សចំនួន ៥០នាក់ដែលសុទ្ធសឹងជាស្ត្រីជនជាតិ Mong នៅភូមិ Muong Long។ តាមកម្មវិធីនោះ វគ្គសិក្សាមានរយៈពេល៦ខែ ដែលបង្រៀនដោយកម្មាភិបាលប៉ុស្តិ៍ការពារព្រំដែន Tri Le និងអង្គភាពសេដ្ឋកិច្ចលេខ៤ ។

លោកស្រី Va Thi Po អាយុ ៥២ ឆ្នាំក៏ដូចជាបងប្អូនស្រីជាច្រើននាក់ទៀតនៅក្នុងភូមិ នៅពេលដែលគាត់បានដឹងពីគោលនយោបាយបើកថ្នាក់លុបបំបាត់អក្ខរកម្មនៅភូមិនោះ បានចុះឈ្មោះចូលរួមយ៉ាងក្លៀវក្លា។ លោកស្រី Va Thi Po បានឱ្យដឹងថា ៖ ឥឡូវនេះបើអ្នកមិនចេះអក្សរទេ វាជួបការលំបាកណាស់។ បើអ្នកមិនចេះអក្សរ និងលេខទេ អ្នកក៏មិនអាចទាក់ទងជាមួយសាច់ញាត្តិរបស់អ្នកតាមទូរស័ព្ទបានដែរ។ នៅពេលដែលយើងខ្ញុំដឹងថាមានថ្នាក់លុបបំបាត់អក្ខរកម្ម យើងខ្ញុំនៅក្នុងភូមិបានចុះឈ្មោះចូលរៀនភ្លាមៗ។

លោកវរសេនីយ៍ឯក Ho Thanh Quang អ្នកនយោបាយនៃប៉ុស្តិ៍ការពារព្រំដែន Tri Le បាននិយាយថា “ដើម្បីកុំឱ្យប៉ះពាល់ដល់ផលិតកម្ម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់ ថ្នាក់រៀនត្រូវបានប្រារព្ធឡើងនៅពេលយប់ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្ររៀងរាល់សប្តាហ៍។ នៅចុងបញ្ចប់នៃវគ្គសិក្សា យើងខ្ញុំនឹងរៀបចំការប្រឡង វាយតម្លៃលទ្ធផល និងចេញវិញ្ញាបនបត្រដល់សិស្ស៕

បកប្រែដោយ Minh Trung