ដូច្នេះហើយ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដើម្បីធានាបាននូវផលប្រយោជន៍ថែទាំសុខភាពរបស់ប្រជាជន បក្ស រដ្ឋ បានកសាង និងបំពេញបានសព្វគ្រប់នូវលក្ខណៈបណ្តាញសម្ភារៈ បរិក្ខារពេទ្យទំនើបៗ ព្រមទាំងក៏មានបន្ថែមនូវគោលនយោបាយថ្មីៗសម្រាប់ជួយពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនជនរួមជាតិនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ភ្នំ និងមានជនជាតិភាគតិច អាស្រ័យហេតុនោះហើយទើបធ្វើឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្តលើគ្រូពេទ្យ និងគិលានុបដ្ឋាយិកានៅតំបន់ភ្នំកាន់តែច្រើនឡើង។

ក្នុងដំណើរការអនុវត្តការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាពិសេសជនរួមជាតិភាគតិច ការលំបាកជាច្រើនដែលសុខាភិបាលមូលដ្ឋាននៅតាមតំបន់ឆ្ងាយដាច់ស្រយាលតែងតែជួបប្រទះនោះគឺផ្លូវដាច់ស្រយាល ផ្លូវបែកខ្ញែក ពិបាកធ្វើដំណើរ ទំនៀមទម្លាប់ហួសសម័យ និងការយល់ដឹងរបស់ប្រជាពលរដ្ឋមានកម្រិត...

leftcenterrightdel
រូបជាឧទាហរណ៍

ធានាឱ្យប្រជាជនទាំងអស់សុទ្ធតែទទួលបានសេវាកម្មសុខាភិបាលមូលដ្ឋានប្រកបដោយគុណភាព ធានាបាននូវសមភាពក្នុងការថែទាំសុខភាព នោះគឺជាគោលដៅកំពូលរបស់បក្ស និងរដ្ឋក្នុងប៉ុន្មានឆ្នាំកន្លងមកក្នុងសកម្មភាពពិនិត្យ និងព្យាបាលជំងឺឱ្យប្រជាជន។ ដើម្បីធ្វើបានការងារនេះ ទីមួយគឺដើម្បីពង្រឹងបណ្តាញសុខភាពមូលដ្ឋាន។ រហូតមកដល់ពេលនេះ ទូទាំងប្រទេសមានមណ្ឌលសុខភាពជាង ៧០០ នៅតាមស្រុក ក្រុង មណ្ឌលសុខភាពជាង ១១,០០០ នៅតាមឃុំ សង្កាត់ និងទីប្រជុំជន ក្នុងនោះមណ្ឌលសុខាភិបាលជាង ៦០% បានបំពេញតាមលក្ខណៈវិនិច្ឆ័យជាតិស្តីពីសុខភាពឃុំក្នុងដំណាក់កាលឆ្នាំ ២០១០- ២០២០។

លើសពីនេះ ដើម្បីលើកកម្ពស់សមភាពក្នុងការងារថែទាំសុខភាព ជាពិសេសសម្រាប់ប្រជាជននៅតំបន់ដាច់ស្រយាល និងជនជាតិភាគតិចនោះ បក្ស និងរដ្ឋបានអនុម័តនូវគោលនយោបាយ និងដំណោះស្រាយជាក់លាក់ ដូចជាក្រុមគោល នយោបាយ និងដំណោះស្រាយសំដៅផ្តល់អាទិភាពចំពោះបញ្ហាសុខភាពរបស់តំបន់ក្រីក្រ ផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់តំបន់ក្រីក្រក្នុងការពិនិត្យ និងព្យាបាល។

ភូមិ Co Phat ឃុំ Mon Son ស្រុក Con Cuong ខេត្ត Nghe An ជាកន្លែងដែលជនជាតិ Dan Lai រស់នៅដោយមានជាង ៩០% នៃគ្រួសារនៅទីនេះនៅតែជាគ្រួសារក្រីក្រ ដូច្នេះវាពិបាកខ្លាំងណាស់ក្នុងការប្រមូលផ្តុំប្រជាជន ចេះប្រើប្រាស់ប័ណ្ណធានារ៉ាប់រងសុខាភិបាល ក្នុងការពិនិត្យ និងព្យាបាលជំងឺ។ ជាការពិតណាស់ដោយសារការឃោសនា និងការចលនាបានល្អនោះបានជួយឱ្យប្រជាជន បានយល់បន្តិចម្តងៗពីសារៈសំខាន់នៃការថែទាំសុខភាពរបស់ពួកគេ និងចេះប្រើប្រាស់ប័ណ្ណធានារ៉ាប់រងជាប្រចាំក្នុងការ ពិនិត្យ និងព្យាបាល។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្វីត្បិតតែបក្ស និងរដ្ឋមានគោលនយោបាយឃោសនា និងគាំទ្រជាច្រើនក៏ដោយ ប៉ុន្តែការពិតនៅមានការលំបាកជាច្រើនដែលត្រូវតែដោះស្រាយ។ មិនត្រឹមតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជនក្រីក្រក្នុងការពិនិត្យ និងព្យាបាលប៉ុណ្ណោះទេ ថែមទាំងត្រូវបន្តវិនិយោគលើបរិក្ខារសម្ភារៈពេទ្យ និងឧបករណ៍សម្រាប់គ្រប់កម្រិត ជាពិសេស មណ្ឌលសុខាភិបាលឃុំនៅតំបន់ឆ្ងាយដាច់ស្រយាល ។

ដូច្នេះការថែទាំសុខភាពសម្រាប់ប្រជាជននៅតំបន់ខ្ពង់ តំបន់ឆ្ងាយដាច់ស្រយាល់ ត្រូវបានធានាកាន់តែខ្លាំងឡើង ដោយហេតុនេះរួមចំណែកដល់ការលើកកម្ពស់គុណភាពជីវិត កាត់បន្ថយភាពខុសគ្នារវាងតំបន់ និងតំបន់៕

បកប្រែដោយ Minh Trung