ក្នុងកំដៅថ្ងៃនៃខែកក្កដា នៅលើភូមិសាស្រ្តនៃខេត្ត Phu Tho យើងខ្ញុំមានឱកាសបានរួមជាមួយយុទ្ធជន និងពលទាហាននៃកងវរសេនាធំលេខ៩៨ ចំណុះកងពលធំលេខ៣១៦ ចុះទៅសួរសុខទុក្ខ និងផ្តល់អំណោយជូនដល់បណ្តាគ្រួសារទទួលរបបគោលនយោបាយពីរដ្ឋ និងអ្នកដែលមានគុណចំពោះបដិវត្តន៍  ព្រមទាំងធ្វើការងារចលនាមហាជននៅឃុំ Minh Tien និង Hung Xuyen នៃស្រុក Doan Hung ថែមទៀត។

leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃកងវរសេនាធំលេខ ១៤៨ កងពលធំលេខ ៣១៦ ជួយប្រជាជននៅឃុំ Minh Huong (ស្រុក Ham Yen ខេត្ត Tuyen Quang) ជួសជុលផ្លូវជនបទ

នៅភូមិលេខ២ ឃុំ Minh Tien កម្មាភិបាល និងយុទ្ធជននៃកងវរសេនាតូចលេខ ៩ កងវរសេនាធំលេខ៩៨ មិនថាអាកាសធាតុក្តៅនោះទេ ហើយបានខិតខំជួយប្រជាពលរដ្ឋជួសជុលផ្លូវអន្តរភូមិ។ លោកវរសេនីយ៍ឯកបំរុង Dong Van Hung អនុប្រធាននយោបាយនៃកងពលធំលេខ៣១៦ បានឲ្យដឹងថា៖ “លើកនេះ អង្គភាពបានប្រមូលកម្មាភិបាល យុទ្ធជនរាប់រយនាក់ ដើរធ្វើដំណើរទៅកាន់ខេត្តចំនួន ៣ គឺខេត្ត Phu Tho, Yen Bai និង Tuyen Quang ដើម្បីធ្វើការងារចលនាមហាជន។ ទីតាំងដែលអង្គភាពចុះមកគឺ ភូមិ ឃុំ ដែលមានអ្នកកាន់សាសនា និងតំបន់ដែលមានជនរួមជាតិភាគតិចច្រើន និងនៅតាមមូលដ្ឋាននានាដែលមានការលំបាកជាច្រើន។ ដោយស្មារតីជិតស្និទ្ធជាមួយប្រជាជន យល់ដឹងពីប្រជាជន និងជួយប្រជាជនដោយសកម្មភាពជាក់ស្តែងនានា កងពលធំលេខ ៣១៦ បានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានដើម្បីរៀបចំការស៊ើបអង្កេត ការក្តាប់បានសភាពការណ៍ និងការអនុវត្តការងារយ៉ាងប្រសិទ្ធភាពប្រកបដោយលទ្ធផលផ្លែផ្កាបំផុត។

ក្នុងរយៈពេលពីរសប្តាហ៍នៃការអនុវត្តការងារចលនាមហាជននៅក្នុងខេត្តចំនួនបីគឺ Phu Tho, Yen Bai និង Tuyen Quang បណ្តាអង្គភាពចំណុះកងពលធំលេខ ៣១៦ បានចូលរួមយ៉ាងសកម្មក្នុងការជួសជុល ពង្រីកផ្លូវដែលមានប្រវែងជាង ១០ គីឡូម៉ែត្រ, ជីកប្រឡាយ ដាំផ្កានៅសងខាងផ្លូវអន្តរភូមិ ដែលមានប្រវែងជាង ៨ គីឡូម៉ែត្រ, ជួយសាលារៀនដើម្បីតុបតែងបរិវេណសាលា, ជួសជុលទីបញ្ចុះសពទុក្ករបុគ្គល, ផ្តល់អំណោយជាង ៤០ ដល់យុទ្ធជនពិការ យុទ្ធជនឈឺថ្កាត់ និងគ្រួសារគោលនយោបាយ… ក្រៅពីនេះ យុទ្ធជន នៃកងពលធំលេខ ៣១៦ ក៏រួមបញ្ចូលទាំងការឃោសនានូវច្បាប់ស្តីពីកាតព្វកិច្ចយោធាផង និងការឃោសនាឱ្យប្រជាជនកំណត់បានមុខសញ្ញា និងល្បិចកលរបស់កម្លាំងអរិភាពក្នុងទម្រង់ជាច្រើនដូចជាតាមរយៈប្រព័ន្ធវិទ្យុចល័ត ការជួបប្រជុំគ្នា ការឃោសនាផ្ទាល់នៅតាមបណ្តាគ្រួសារ ...

ការធ្វើដំណើរទ័ព និងធ្វើសកម្មភាពចលនាមហាជនរបស់កងពលធំលេខ៣១៦ បានរួមចំណែកជួយដល់មូលដ្ឋាននានាកសាងមូលដ្ឋាននយោបាយរឹងមាំ បំពេញនូវគ្រប់លក្ខណៈវិនិច្ឆ័យក្នុងការកសាងជនបទថ្មី ឃោសនា ធ្វើចលនាជនរួមជាតិឱ្យគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងផ្លាស់ប្តូរការគិតជាជំហានៗ តាំងចិត្តលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ៕

បកប្រែដោយ Minh Trung