អនុវត្តភារកិច្ចឃោសនា ផ្សព្វផ្សាយ ចលនាសមាជិកាឲ្យអនុវត្តតាមគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ សមាគមនារីខេត្ត Bac Can បានមានការផ្លាស់ប្តូរថ្មី ធ្វើពិពិធកម្មទម្រង់នៃការផ្សព្វផ្សាយ បង្កើនការសម្របសម្រួលជាមួយស្ថាប័ន ផ្សព្វផ្សាយដោយផ្ទាល់ និងទូលំទូលាយដល់ប្រជាជន។ លើសពីនេះ សមាគមនារីខេត្ត Bac Can  ក៏​យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញ និងលើកកម្ពស់ចំណេះដឹងផ្នែកច្បាប់ដល់កម្មាភិបាលគ្រប់លំដាប់ថ្នាក់ដែល​នេះជាកម្លាំងស្នូលដែលផ្តល់ព័ត៌មានអំពីច្បាប់ដល់សមាជិកា។ សមាគមនៅគ្រប់លំដាប់ថ្នាក់ក៏បន្តរក្សា និងកែលម្អគុណភាពនៃ​ទម្រង់ "អាសយដ្ឋានដែលគួរឲ្យជឿ​ទុកចិត្ត" នៅក្នុងសហគមន៍ ព្រមទាំង​រក្សានូវខ្សែទូរស័ព្ទទាន់ហេតុការណ៍ និងការផ្តល់ប្រឹក្សាលើការ​បង្ការ និងទប់ស្តាត់អំពើហិង្សាក្នុងគ្រួសារ។

leftcenterrightdel
រូបថតឧទាហរណ៍៖ កាសែតជនជាតិ

ត្រឹមតែ ៦ ខែ ដើមឆ្នាំ២០២២ សមាគមនារីគ្រប់លំដាប់ថ្នាក់នៅខេត្ត Bac Can បានផ្សព្វផ្សាយសារាចរ និងសេចក្តីសម្រេចចិត្តរបស់បក្ស សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជន សេចក្តីសម្រេចចិត្តនៃមហាសន្និបាតសមាគមគ្រប់លំដាប់ថ្នាក់ និងច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារដល់សមាជិកាជាង ១,០០០ នាក់; សម្របសម្រួលផ្សព្វផ្សាយឃោសនអំពីការបង្ការទប់ស្កាត់ជំងឺរាតត្បាតដល់កម្មាភិបាល និងសមាជិកជាង ៩៧,៣៨៩ នាក់; សហការជាមួយគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្ត រៀបចំសន្និសីទផ្សព្វផ្សាយព័ត៌មានស្តីពីសុវត្ថិភាពចរាចរណ៍នៅស្រុក Bach Thong, Ba Be, Ngan Son​ និង Cho Moi។ អនុវត្តគម្រោង “ឃោសនាអប់រំ ចលនា និងជួយគាំទ្រស្ត្រីឱ្យចូលរួមក្នុងការដោះស្រាយបញ្ហាសង្គមមួយចំនួនទាក់ទិននឹងស្ត្រីក្នុងដំណាក់កាល ២០១៧-២០២៧” សមាគមនារីខេត្តបាន​កសាងទម្រង់ “ការពារស្ត្រី និងកុមារ” នៅឃុំ Thanh Van (ស្រុក Cho Moi)។ ទន្ទឹមនឹងនោះ សមាគមនារីខេត្តក៏បានអនុវត្តកម្មវិធីគោលដៅសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ រួមទាំងគម្រោង “អនុវត្តសមភាពយេនឌ័រ និងដោះស្រាយបញ្ហាដែលកំពុងប្រឈមមុខចំពោះស្ត្រី និងកុមារ” ផងដែរ។ ដូច្នេះហើយ ការងារផ្សព្វ​ផ្សាយ​ឃោសនារបស់​សមាគមនារីគ្រប់លំដាប់ថ្នាក់បានរួមចំណែកផ្លាស់ប្តូរការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការអនុវត្តភារកិច្ច​អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅក្នុងមូលដ្ឋាន​៕

បកប្រែដោយ Duy Hoan