ចម្លើយ៖ សំណួរដែលអ្នកសួរត្រូវបានកំណត់ក្នុងមាត្រាទី ៥១ នៃច្បាប់ស្តីពីជំនឿ និងសាសនាដូចតទៅ៖

១. ការតែងតាំង ការបោះឆ្នោតជ្រើសតាំងដែលមានកត្ដាបរទេសរួមមានករណីដូចខាងក្រោម៖

ក) អង្គការសាសនាវៀតណាមតែងតាំង ឬ បោះឆ្នោតជ្រើសតាំងជនបរទេសដែលកំពុងស្នាក់នៅស្របច្បាប់នៅវៀតណាម។

ខ) អង្គការសាសនាបរទេសតែងតាំង បោះឆ្នោតជ្រើសតាំងពលរដ្ឋវៀតណាមនៅវៀតណាម។

២. អ្នកដែលបានតែងតាំង និងបោះឆ្នោតជ្រើសតាំង មិនត្រូវចោទប្រកាន់តាមបញ្ញត្តិនៃច្បាប់នីតិវិធីព្រហ្មទណ្ឌ។ ជនបរទេសរស់នៅស្របច្បាប់ក្នុងប្រទេសវៀតណាម ដែលត្រូវបានស្នើឱ្យតែងតាំងត្រូវបំពេញគ្រប់លក្ខខណ្ឌដូចខាងក្រោម៖

ក) ទទួលបានការបណ្តុះបណ្តាលសាសនានៅគ្រឹះស្ថានបណ្តុះបណ្តាលសាសនានៅវៀតណាម។

ខ) គោរពតាមច្បាប់វៀតណាម។

leftcenterrightdel
រូបថតឧទាហរណ៍៖ binhphuong.gov.vn

៣. ការតែងតាំង ការបោះឆ្នោតជ្រើសតាំងដែលមានកត្ដាបរទេសត្រូវបានកំណត់នៅប្រការទី ១ នៃមាត្រានេះត្រូវបានការយល់ព្រមមុនដោយទីភ្នាក់ងារគ្រប់គ្រងជំនឿនិងសាសនានៅថ្នាក់មជ្ឈិម។

៤. ចំពោះមុខសញ្ញាពលរដ្ឋវៀតណាមដែលត្រូវបានអង្គការសាសនាបរទេសនៅក្រៅប្រទេសតែងតាំងបោះឆ្នោតជ្រើសតាំងជាអ្នកមុខអ្នកការនៅពេលដែលត្រឡប់មកប្រទេសវៀតណាមវិញគឺអង្គការសាសនា ឬ អង្គការសាសនាក្រោមឱវាទត្រូវទទួលខុសត្រូវក្នុងការចុះបញ្ជីជាមួយទីភ្នាក់ងារគ្រប់គ្រងជំនឿនិងសាសនានៅថ្នាក់មជ្ឈិម។

៥. រដ្ឋាភិបាលកំណត់លំអិតអំពីបែបបទនិងនីតិវិធីសម្រាប់ការយល់ព្រម និងការចុះបញ្ជីការតែងតាំង​ ការបោះឆ្នោតជ្រើសតាំងដែលមានកត្ដាបរទេសចែងក្នុងមាត្រានេះ។

* មិត្តអ្នកអាន Vu Van Tuan នៅទីរួមស្រុក Xuan Hoa ស្រុក Ha Quang ខេត្ត Cao Bang បានសួរថា៖ ការជួយឧបត្ថម្ភបង្កើតគំរូលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមភូមិរបស់ជនជាតិភាគតិចជួបការលំបាកត្រូវបានកំណត់យ៉ាងដូចម្ដេច​?

ចម្លើយ៖ សំណួរដែលអ្នកសួរត្រូវបានចែងក្នុងមាត្រាទី ៤៥ នៃសារាចរលេខ 15/2022/TT-BTC របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុដូចតទៅ៖

១. ការជួយឧបត្ថម្ភការបង្កើតគំរូលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមភូមិស្របតាមទំនៀមទម្លាប់ និងតម្រូវការរបស់​សហគមន៍ដែលត្រូវបានអនុម័តដោយសមត្ថកិច្ច៖ កម្រិតនៃការជួយឧបត្ថម្ភមិនលើសពី ៧០០ លានដុង/គំរូ/ដំណាក់កាល ២០២១-២០២៥។ 

២. ការបង្កើតនិងការគ្រប់គ្រងគំរូ៖ កម្រិតជួយឧបត្ថម្ភស្មើ ៥% នៃចំណាយសរុបសម្រាប់ការអនុវត្តគំរូ។

៣. ខ្លឹមសារ ទម្រង់និងការអនុវត្តគំរូតាមការណែនាំរបស់គណៈកម្មាធិការជនជាតិ៕

បកប្រែដោយ Pham Diep