ប៉ុន្មានឆ្នាំកន្លងទៅ ដោយសារទំនៀមទម្លាប់អោនថយហួសសម័យ ប្រជាជនខ្វះចំណេះដឹងអំពីសុខភាពបន្តពូជ និងអាពាហ៍ពិពាហ៍ជាដើម ដូច្នេះហើយស្ថានភាពអាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិតក្នុងចំណោមជនជាតិភាគតិចនៅ Thai Nguyen បានប្រព្រឹត្តទៅយ៉ាងពេញនិយម។ បន្ទាប់ពីនាយករដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចលេខ 498/QD-TTg ចុះថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៥  អនុម័តលើគម្រោង "កាត់បន្ថយអាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិតនៅតំបន់ជនជាតិភាគតិច ដំណាក់កាល ២០១៥-២០២៥" គណៈកម្មាធិការប្រជាជនខេត្ត Thai Nguyen បានចេញសេចក្តីសម្រេចលេខ 3429/QD-UBND ចុះថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៥ ស្តីពីផែនការអនុវត្តគម្រោង “កាត់បន្ថយអាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិតនៅតំបន់ជនជាតិភាគតិចក្នុងខេត្ត Thai Nguyen”។

leftcenterrightdel
រូបជាឧទាហរណ៍

ឈរលើមូលដ្ឋាននោះ បណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ និងគណៈកម្មាធិការប្រជាជននៃស្រុក ក្រុងបានអនុវត្តយ៉ាងសកម្មនូវរាល់ភារកិច្ចរបស់គម្រោង ដូចជាការស៊ើបអង្កេត និងវាយតម្លៃពីស្ថានភាពជាក់ស្តែង។ រៀបចំការឃោសនា ការតស៊ូមតិ ការផ្តល់ប្រឹក្សា ការលើកកម្ពស់ការយល់ដឹង និងសកម្មភាពផ្លាស់ប្តូរអាកប្បកិរិយារបស់ជនជាតិភាគតិចក្នុងអាពាហ៍ពិពាហ៍ សំដៅទប់ស្កាត់ការរៀប អាពាហ៍ពិពាហ៍រវ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិត កសាង អនុវត្ត និងចម្លងគំរូល្អៗនៅក្នុងតំបន់ជនជាតិភាគតិច ដែលមានអត្រា ឬហានិភ័យខ្ពស់អំពីការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិត...

តាមការស្ថិតិខេត្ត Thai Nguyen ចំនួនករណីការរៀបអាពាហ៍ពិពាហ៍វ័យកុមារ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកក្នុងខេត្តនេះមានការថយចុះគួរឱ្យកត់សម្គាល់។ ក្នុងឆ្នាំ ២០១៨ ខេត្ត Thai Nguyen មានករណីអាពាហ៍ពិពាហ៍វ័យកុមារចំនួន ១២៥ ករណី ហើយត្រូវបានកាត់បន្ថយមកត្រឹម ៦១ ករណីនៅឆ្នាំ ២០២១។ ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២  មូលដ្ឋានបានកត់ត្រាករណីអាពាហ៍ពិពាហ៍ វ័យកុមារចំនួន ៩ ករណី ដែលភាគច្រើននៅក្នុងស្រុក Vo Nhai និង Dong Hy ក្នុងតំបន់ជនជាតិភាគតិច Mong ។ ដើម្បីបន្តលើកកម្ពស់ការយល់ដឹងអំពីយេនឌ័រ និងចំណេះដឹងផ្នែកច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារសម្រាប់ប្រជាជន បានជាគ្រប់ស្ថាប័ន មានសមត្ថកិច្ចខេត្ត Thai Nguyen បានជំរុញការឃោសនា និងអប់រំស្តីពីសុខភាពបន្តពូជ និងសមភាពយេនឌ័រ ជាពិសេសសម្រាប់មុខសញ្ញាជាសិស្សានុសិស្សនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។

អាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិតមិនត្រឹមតែប៉ះពាល់ដល់សុខភាព បង្កើតផលអាក្រក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពានច្បាប់ និងសីលធម៌ទៀតផង។ យោងតាមលោក Dinh Ngoc Van អនុប្រធាននាយកដ្ឋានចំនួនប្រជាជន និងផែនការគ្រួសារខេត្ត Thai Nguyen បានឲ្យដឹងថា បច្ចុប្បន្ននេះ ទោះបីជាស្ថានភាពអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិតក្នុងខេត្តមានការថយចុះយ៉ាងខ្លាំងក៏ដោយ ស្ទើរតែលែងមានហើយ ប៉ុន្តែនៅតែមាន អាពាហ៍ពិពាហ៍វ័យកុមារ ជាពិសេសនៅតំបន់ដាច់ស្រយាល។

ដូច្នេះហើយ អាជ្ញាធរមូលដ្ឋាន ទីភ្នាក់ងារ មន្ទីរ និងផ្នែកនានា តែងតែចូលរួមយ៉ាងសកម្ម ដោយផ្តោតលើការពង្រឹងការអប់រំ និងសកម្មភាពឃោសនាក្នុងទម្រង់ចម្រុះសម្បូរបែប និងមានប្រសិទ្ធភាព។ រួមសេចក្តីមកគឺ ការកាត់បន្ថយអាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិតលុះត្រាតែអាស្រ័យលើប្រជាជនខ្លួនឯងទេ។ វាចាំបាច់ណាស់សម្រាប់ប្រជាពលរដ្ឋគ្រប់រូបត្រូវតែ លើកកម្ពស់ការយល់ដឹង ការគ្រប់គ្រង ការអប់រំ និងការតម្រង់ទិសកូនចៅរបស់ពួកគេឱ្យបោះបង់គំនិតហួសសម័យអំពីអាពាហ៍ពិពាហ៍ រួមចំណែកការពារសុខភាព និងកសាងជីវិតសម្បូររុងរឿង៕

បកប្រែដោយ Minh Trung