ចម្លើយ៖ សំណួរដែលអ្នកសួរត្រូវបានចែងក្នុងមាត្រាទី ៤៤ នៃច្បាប់ស្តីពីជំនឿ និងសាសនាដូចតទៅ៖

១. អង្គការសាសនា ឬ អង្គការសាសនាក្រោមឱវាទរៀបចំសន្និសីទប្រចាំឆ្នាំត្រូវជូនព័ត៌មានជាលាយលក្ខណ៍អក្សរទៅកាន់ស្ថាប័នមានសមត្ថកិច្ចយ៉ាងយូរបំផុតគឺ ២០ ថ្ងៃ មុនថ្ងៃរៀបចំសន្និសីទ។

សេចក្តីជូនព័ត៌មានជាលាយលក្ខណ៍អក្សរបញ្ជាក់យ៉ាងច្បាស់អំពីឈ្មោះរបស់អង្គការ; សមាសភាព និងចំនួនអ្នកចូលរួម; ខ្លឹមសារ កម្មវិធី ពេលវេលា និងទីតាំងរៀបចំសន្និសីទ។

leftcenterrightdel
រូបថតឧទាហរណ៍៖ vov.vn

២. អង្គការសាសនា និងអង្គការសាសនាក្រោមឱវាទរៀបចំសន្និសីទអន្តរសាសនា និងសន្និសីទដែលទាក់ទងនឹងបរទេសត្រូវផ្ញើលិខិតសំណើទៅកាន់ស្ថាប័នគ្រប់គ្រងរដ្ឋខាងជំនឿនិងសាសនានៅថ្នាក់មជ្ឈិម។ លិខិតត្រូវបញ្ជាក់យ៉ាងច្បាស់អំពីឈ្មោះរបស់អង្គការ; ហេតុផលរៀបចំ; សមាសភាពគ្រោងទុក និងចំនួនអ្នកចូលរួម; ខ្លឹមសារ កម្មវិធី ពេលវេលា និងទីតាំងរៀបចំសន្និសីទ។

ស្ថាប័នគ្រប់គ្រងរដ្ឋខាងជំនឿ និងសាសនាថ្នាក់មជ្ឈិមត្រូវឆ្លើយតបជាលាយលក្ខណ៍អក្សរក្នុងរយៈពេលកំណត់ ៤៥   ថ្ងៃគិតចាប់ពីថ្ងៃទទួលបានលិខិតសំណើត្រឹមត្រូវ។ ក្នុងករណីមិនយល់ព្រមត្រូវមានហេតុផលច្បាស់។

* មិត្តអ្នកអាន Vu Thu Van Ha នៅឃុំ Hong Ngai ស្រុក Bac Yen ខេត្ត Son La បានសួរថា៖ តើគោលនយោបាយជួយឧបត្ថម្ភកសាងទូសៀវភៅសហគមន៍សម្រាប់ឃុំនានានៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំយ៉ាងដូចម្តេច?

ចម្លើយ៖ សំណួរដែលអ្នកសួរត្រូវបានចែងក្នុងប្រការទី ១៤ នៃមាត្រាទី ៣៤   នៃសារាចរលេខ 15/2022/TT-BTC នៃក្រសួងហិរញ្ញវត្ថុដូចតទៅ៖

ក) ខ្លឹមសារជួយឧបត្ថម្ភ

- ការចំណាយលើការទិញឯកសារ និងសៀវភៅសម្រាប់ដាក់ទូសៀវភៅដែលទើបកសាង។ ធ្វើបច្ចុប្បន្នភាព និងបំពេញបន្ថែមសៀវភៅ និងឯកសារថ្មីៗទៅក្នុងទូសៀវភៅដែលមានស្រាប់ដែលស្របតាមតម្រូវការប្រើប្រាស់របស់កម្មាភិបាល និងប្រជាជនក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។

- ការចំណាយលើការទិញទូថ្មី ឬ ថែទាំទូសៀវភៅតាមកាលកំណត់។

- ការចំណាយផ្សេងទៀតមួយចំនួនបម្រើដោយផ្ទាល់ដល់ការកសាង ការគ្រប់គ្រង និងស្វែងរកសៀវភៅដាក់ទូសៀវភៅ។

ខ) កម្រិតជំនួយអតិបរមាគឺ ៣០ លានដុង / ទូដាក់សៀវភៅក្នុងដំណាក់កាលឆ្នាំ ២០២១-២០២៥៕

បកប្រែដោយ Pham Diep