ចំលើយ៖ សំណួរដែលអ្នកសួរត្រូវបានបញ្ជាក់ក្នុងប្រការទី ២ មាត្រាទី ៣១ នៃច្បាប់ស្តីពីជំនឿ និងសាសនា ដូចខាងក្រោម៖

អង្គការសាសនា និងស្ថាប័នរដ្ឋដែលមានសមត្ថកិច្ចទទួលស្គាល់អង្គការសាសនា មានសិទ្ធិរំលាយអង្គការសាសនាក្រោមឱវាទ។ គណៈកម្មាធិការប្រជាជនខេត្ត (សម្រាប់អង្គការសាសនាដែលប្រតិបត្តិការនៅក្នុងខេត្តមួយ) ស្ថាប័នគ្រប់គ្រងរដ្ឋដែលទទួលបន្ទុកជំនឿ និងសាសនានៅមជ្ឈិម (សម្រាប់អង្គការសាសនាដែលប្រតិបត្តិការនៅខេត្តជាច្រើន) មានសិទ្ធិរំលាយ ឬស្នើឲ្យអង្គការសាសនា ឬអង្គការសាសនាក្រោមឱវាទ ត្រូវរំលាយក្នុងករណីអសកម្មក្នុងរយៈពេលមួយឆ្នាំ គិតចាប់ពីថ្ងៃដែលស្ថាប័នមានសមត្ថកិច្ចទទួលស្គាល់ ឬយល់ព្រមលើការបង្កើត ការបំបែក ការរួមបញ្ចូលគ្នា ការបង្រួបបង្រួម និងបញ្ឈប់សកម្មភាពសាសនាសម្រាប់រយៈពេលមួយឆ្នាំជាប់ៗគ្នា ឬបញ្ចប់រយៈពេលនៃការផ្អាកសកម្មភាពសាសនាទាំងអស់ ដែលមិនអាចដោះស្រាយបញ្ហានៃការផ្អាកបានទេ។

leftcenterrightdel
វត្ត Quan Su ទីក្រុងហាណូយ (រូបថត៖ vnanet.vn)

*មិត្តអ្នកអាន Vi Thi Thu នៅឃុំ My Ly ស្រុក Ky Son ខេត្ត Nghe An បានសួរថា៖ ការជួយគាំទ្រការចាប់ផ្តើមធ្វើអាជីវកម្ម សម្រាប់ជនជាតិភាគតិច និងតំបន់ភ្នំត្រូវបានកំណត់យ៉ាងដូចម្តេច?

ចម្លើយ៖ បញ្ហាដែលអ្នកបានសួរគឺបញ្ជាក់ក្នុងប្រការ១ មាត្រា១៤ សារាចរលេខ 15/2022/TT-BTC របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដូចខាងក្រោម៖

ក) កម្រិតឧបត្ថម្ភស្មើនឹង ៥០% នៃថវិកាបណ្តុះបណ្តាល ដើម្បីលើកកំពស់កម្រិតបច្ចេកវិទ្យា និងបច្ចេកទេស ប៉ុន្តែមិនលើសពី ៣០ លានដុង/វគ្គបណ្តុះបណ្តាល ហើយដល់ ៥ វគ្គ/ទម្រង់;

ខ) កម្រិតឧបត្ថម្ភ ១០០% នៃថវិកាសម្រាប់កិច្ចសន្យាស្ដីពីការស្រាវជ្រាវនិងអភិវឌ្ឍផលិតផលសេវាកម្ម នៅវិទ្យាស្ថាននិងវិទ្យាល័យ ប៉ុន្តែមិនលើសពី ៣០ លានដុង/កិច្ចសន្យា និងរហូតដល់ ៥ កិច្ចសន្យា/ទម្រង់;

គ) កម្រិតឧបត្ថម្ភ ៧៥% នៃការរចនាវេចខ្ចប់ ស្លាកសញ្ញា ការផ្សាយពាណិជ្ជកម្ម ម៉ាកផលិតផល រហូតដល់ ១៥០ លានដុង/ទម្រង់៕

បកប្រែដោយ Thuy Anh