Loc Ha ជាស្រុកមាត់សមុទ្រនៃខេត្ត Ha Tinh ដែលមានប្រជាជនប្រមាណ ១៦% ជាអ្នកកាន់សាសនាកាតូលិក។ អនុវត្តចលនាប្រឡងប្រណាំង “ប្រទេសទាំងមូលរួមដៃកសាងជនបទថ្មី” ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កម្មាភិបាល យុទ្ធជនរាប់ពាន់នាក់នៃខេត្ត Ha Tinh បានប្រមូលផ្តុំនិងចុះទៅភូមិ ឃុំ នៃស្រុក Loc Ha ជួយតំបន់មូលដ្ឋាននានាលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី។

leftcenterrightdel
កងទ័ព ​និងយុវជនជួយសម្អាតសរិស្ថាននៅមូលដ្ឋាននានា

នៅកណ្តាលអាកាសធាតុក្តៅនៃខែមិថុនា អាវពណ៌បៃតងរបស់កងទ័ពលាយឡំជាមួយអាវពណ៌ខៀវយុវជនស្ម័គ្រចិត្តបានសាយភាយពេញភូមិ និងឃុំ Thach Kim ស្រុក Loc Ha។ ពួកគេទាំងអស់គ្នាសកម្មក្នុងការជួយប្រជាពលរដ្ឋសំអាតបរិស្ថាន ជីកប្រឡាយ ចាក់បេតុងធ្វើផ្លូវអន្តរភូមិ... ទាំងអស់គ្នាចាត់ទុកការងារស្ម័គ្រចិត្តទាំងនេះដូចគ្នានិងកិច្ចការផ្ទះរបស់ខ្លួនផ្ទាល់។

នៅឆ្នេរសមុទ្រ Xuan Hai យុវជនក្នុងតំបន់រាប់រយនាក់បានសហការជាមួយយុវជននៃបណ្តាអង្គភាពកងទ័ពដើម្បីសម្អាតបរិស្ថានសមុទ្រ។ អស់រយៈពេលជិតមួយខែមកនេះ ជារៀងរាល់ចុងសប្តាហ៍ កម្មាភិបាល និងយុទ្ធជននៃកងកំលាំងប្រដាប់អាវុធស្រុក Loc Ha បានមកកាន់ភូមិឃុំ Thinh Loc ដើម្បីចូលរួមជាមួយប្រជាជនក្នុងការតុបតែង និងកែលំបរិស្ថាននៅមូលដ្ឋាន។

កំណាត់ផ្លូវអន្តរឃុំ Thinh Loc មានសភាពការណ៍ទ្រុឌទ្រោមយូរមកហើយដោយសារសំណង់នានាមិនស៊ីសង្វាក់គ្នា ហើយមិនទាន់ឆ្លើយតបបានតាមលក្ខណៈវិនិច្ឆ័យក្នុងការកសាងជនបទថ្មី។ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ យុទ្ធជន និងយុវជនបានសហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានធ្វើការចាក់បេតុងផ្លូវមានប្រវែងជាង ២០០ម៉ែត្រ និងចាក់ដីលើចិញ្ចើមផ្លូវថែមទៀត។ ដោយមានក្តីរំភើបចិត្តគ្រាត្រូវបានដើរលើផ្លូវថ្មី និងធំទូលាយនេះ លោក Pham Van Luan អ្នកនៅក្នុងឃុំ Thinh Loc បាននិយាយយ៉ាងសប្បាយថា៖ “អរគុណណាស់! មានកងទ័ព យុវជនមកជួយធ្វើផ្លូវក្នុងភូមិ និងផ្លូវលំឲ្យស្អាតបាទ ដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹងពីការរក្សាផ្ទះ និងបរិស្ថានឲ្យបានស្អាត”។

មិនត្រឹមតែជួយប្រជាជនកសាងផ្លូវអន្តរភូមិ ឃុំ និងសម្អាតអនាម័យបរិស្ថានប៉ុណ្ណោះទេ ក្នុងឱកាសនេះ យុវជននៃកងកម្លាំងប្រដាប់អាវុធ បានសម្របសម្រួលរៀបចំនូវរាល់សកម្មភាពប្រកបដោយអត្ថន័យ និងជាក់ស្តែងជាច្រើននៅស្រុក Loc Ha ដូចជា៖ ការផ្តល់អំណោយដល់គ្រួសារដែលមានស្ថានភាពលំបាក, ផ្តល់អំណោយដល់សិស្សក្រីក្រដែលបានឆ្លងកាត់ការលំបាកដើម្បីទទួលបានលទ្ធផលល្អក្នុងការសិក្សា, ការផ្តល់ទង់ជាតិចំនួន ១,០០០ សន្លឹក និងអាវពង ២០០ ឈុតរួមនិងឧបករណ៍សង្គ្រោះដល់ប្រជានេសាទនៅមូលដ្ឋាន។ល។

លោក Nguyen The Hoan លេខាគណៈកម្មាធិការបក្សស្រុក និងជាប្រធានក្រុមប្រឹក្សាប្រជាជនស្រុក Loc Ha បានសង្កត់ធ្ងន់ថា៖ “រាល់សកម្មភាពរបស់កងទ័ពចំពោះប្រជាជនបានរួមចំណែកលើកកំពស់គុណភាព ប្រសិទ្ធភាពក្នុងការឃោសនាបំផុសបំផុលប្រជាជននៅតំបន់ឆ្នេរសមុទ្រ តំបន់សាសនានានា ឱ្យគោរពយ៉ាងម៉ឺងម៉ាត់តាមគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ។ ការអប់រំអំពីភាពស្អាតនៃវប្បធម៌ជាប្រពៃណី "សេចក្តីស្រឡាញ់គ្នាទៅវិញទៅមក" របស់ជាតិ និងការពង្រឹងទំនាក់ទំនងល្អៗរវាងកងទ័ពនិងប្រជាជន បានជួយរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនោះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយយើងខ្ញុំឱ្យសម្រេចបាននូវគោលដៅក្នុងការកសាងជនបទថ្មី និងពង្រឹងបាន "ប្រៀបដោយទឹកចិត្តប្រជាជន" ឱ្យកាន់រឹងមាំជានិច្ច៕

បកប្រែដោយ Minh Trung