យោងតាមសេចក្ដីសម្រេចចិត្ដបានកំណត់ថា លក្ខខណ្ឌសម្រាប់ភូមិដែលត្រូវបានជួយឧបត្ថម្ភការអភិវឌ្ឍទេសចរណ៍គឺត្រូវតែមានសហគមន៍ជនជាតិភាគតិចរស់នៅ និងថែរក្សាទម្រង់ការសម្តែងសិល្បៈ ពិធីបុណ្យប្រពៃណីនៅតំបន់មូលដ្ឋាន; ហើយមានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ និងជំនឿសាសនា; មានមុខរបរផលិតសិប្បកម្ម; មានដំណាំពិសេស ;  មានមុខម្ហូបប្រចាំតំបន់; មានទេសភាពនិងធនធានធម្មជាតិដ៏ស្រស់ស្អាត។ សម្រាប់បុគ្គល និងគ្រួសារត្រូវមានកន្លែងរស់នៅស្របច្បាប់នៅក្នុងភូមិត្រូវបានជួយឧបត្ថម្ភអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។  ព្រមទាំងមានលិខិតដែលសន្យាអនុវត្តការអភិវឌ្ឍទេសចរណ៍ សហគមន៍នៅតាមភូមិយ៉ាងហោចណាស់ ៥ ឆ្នាំ គិតចាប់ពីថ្ងៃទទួលបានការឧបត្ថម្ភពីរដ្ឋ។

leftcenterrightdel
ក្មេងស្រី Ede នៅភូមិទេសចរណ៍សហគមន៍ Ako Dhong សង្កាត់ Tan Loi ទីក្រុង Buon Ma Thuot (ខេត្តDak Lak)

ទាក់ទងនឹងខ្លឹមសារនៃការជួយឧបត្ថម្ភថវិកាលើការដំឡើងប្រព័ន្ធភ្លើងពន្លឺដោយថាមពលព្រះអាទិត្យនៅតាមដងផ្លូវធំៗចូលទៅភូមិ, កម្រិតជួយឧបត្ថម្ភស្នើនឹង ៥០% នៃតម្លៃសរុបនៃគម្រោង  មិនលើស ១០០ លានដុង/ភូមិ។ ជួយហិរញ្ញវត្ថុសម្រាប់ការ ទិញមាស៊ីនកុំព្យូទ័រ តុនិងកៅអីដាក់មាស៊ីនកុំព្យូទ័រ និងការកសាងគេហទំព័រព័ត៌មានអេឡិចត្រូវនិចអំពីទេសចរណ៍​សហគមន៍​នៃភូមិ។ កម្រិតជួយឧបត្ថម្ភក្នុងទឹកប្រាក់ ៤០ លានដុង /ចំពោះគណៈគ្រប់គ្រង។  ជួយសាងសង់ទីចំណតរថយន្តដែលមានផ្ទៃដី ២០០ ម2; កម្រិតជួយឧបត្ថម្ភស្នើនឹង ៥០% នៃតម្លៃសរុបនៃគម្រោងដែលឧបត្ថម្ភក្នុងទឹកប្រាក់ ២៥០ លាន ដុង/ភូមិ។ ជាមួយគ្នានោះ ជួយសាងសង់បង្គន់សាធារណៈដល់ភូមិនីមួយៗដើម្បីបម្រើភ្ញៀវទេសចរ; កម្រិតឧបត្ថម្ភស្នើនឹង ៥០% នៃតម្លៃគម្រោង មិនលើស១២៥ លានដុង/ភូមិ។

យោងតាមលោក Pham Minh Tan អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Dak Lak បានឲ្យដឹងថា បច្ចុប្បន្ន ខេត្ដ Dak Lak មានប្រជាជនចំនួន ១,៩ លាននាក់ ជាមួយនឹងជនជាតិចំនួន ៤៩ រួមរស់ជាមួយគ្នា ក្នុងនោះជនជាតិភាគតិចមានចំនួន ៣៦%។ វប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច រួមជាមួយនឹងកេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រនិងវប្បធម៌រាប់សិប និងរមណីយដ្ឋានជាច្រើនបានបង្កើតភាពទាក់ទាញសម្រាប់ផ្នែកទេសចរណ៍ Dak Lak ។

ក្នុងដំណាក់កាល ២០១៦-២០១៩ ខេត្ត Dak Lak បានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ៣,៨៤ លាននាក់; ចំណូលពីទេសចរណ៍ឈានដល់ ៣.៥៦៦ ពាន់លានដុង។ ក្នុងដំណាក់កាល ២០២១-២០២៥ ខេត្ដ Dak Lak កំណត់គោលដៅទទួលឲ្យបានភ្ញៀវទេសចរណ៍ចំនួន ៤,៦៦ លាននាក់; ហើយចំណូលសរុបពីវិស័យទេសចរណ៍សម្រេចបាន ៣.៩០០ពាន់លានដុង។ ដើម្បីសម្រេចបាននូវគោលដៅនេះ ខេត្ដ Dak Lak នឹងអភិវឌ្ឍទម្រង់ទេសចរណ៍ជាច្រើនប្រភេទ រួមទាំងទេសចរណ៍សហគមន៍ នៅតាមភូមិក្នុងតំបន់ជនជាតិភាគតិចផងដែរ។ ពីសេចក្ដីសម្រេចចិត្ដលេខ 08/NQ-HDND ខេត្ដ Dak Lak រំពឹងថានឹងជំរុញការអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ហើយប្រែក្លាយវិស័យទេសចរណ៍ទៅជាវិស័យសេដ្ឋកិច្ចសំខាន់នៅឆ្នាំ ២០២៥៕

បកប្រែដោយ Pham Diep