ចម្លើយ៖ យោងតាមប្រការទី១ មាត្រាទី ៣១ នៃច្បាប់ស្តីពីជំនឿសាសនា អង្គការសាសនា និងអង្គការសាសនាចំណុះត្រូវតែរំសាយក្នុងករណីដូចខាងក្រោម៖

ក) យោងតាមបទប្បញ្ញត្តិនៃធម្មនុញ្ញ;

ខ) ខកខានក្នុងការធ្វើសកម្មភាពសាសនាក្នុងរយៈពេលមួយឆ្នាំចាប់ពីថ្ងៃបង្កើត ការបំបែក ការរួមបញ្ចូលគ្នា ឬការច្របាច់ចូលគ្នា  និងការបញ្ឈប់សកម្មភាពសាសនាក្នុងរយៈពេលមួយឆ្នាំជាប់គ្នា;

គ) ផុតសុពលភាពបញ្ឈប់សកម្មភាពសាសនា ប៉ុន្តែមិនទាន់ដោះស្រាយបានមូលហេតុដែលបញ្ឈប់សកម្មភាព។

leftcenterrightdel
រូបថតឧទាហរណ៍ (btgcp.gov.vn)

* មិត្តអ្នកអាន ឈ្មោះ  Vu Van Hung នៅឃុំ Binh Duong ស្រុក Thang Binh ខេត្ត Quang Nam បានសួរថា៖ តើខ្លឹមសារនៃការគាំទ្រការពារ និងអភិវឌ្ឍន៍ជនជាតិភាគតិចដែលជួបការលំបាកខ្លាំងត្រូវបានកំណត់យ៉ាងដូចម្តេច?

ចំលើយ៖ បញ្ហាដែលលោកសួរត្រូវបានកំណត់នៅក្នុងមាត្រាទី ៤៤ ក្នុងសារាចរណែនាំរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចុះលេខ 15/2022/TT-BTC ដែលកំណត់ការគ្រប់គ្រង និងការប្រើប្រាស់ថវិការក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំសម្រាប់ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ដូចខាងក្រោម៖

ក) សម្រាប់អ្នកម្តាយមានផ្ទៃពោះ៖ រៀបចំការផ្តល់យោបល់អាហារូបត្ថម្ភ និងសកម្មភាពគាំទ្រអាហារូបត្ថម្ភសម្រាប់អ្នកម្ដាយមុនពេល អំឡុងពេល និងក្រោយពេលកើតកូន; ការពិនិត្យ ការគ្រប់គ្រងផ្ទៃពោះ និងការថែទាំសុខភាពស្ត្រីមានផ្ទៃពោះ គាំទ្រស្ត្រីមានផ្ទៃពោះឱ្យពិនិត្យរកជំងឺទូទៅពីកំណើត; ការគាំទ្រការសម្រាលកូនដោយអនុលោមតាមគោលនយោបាយប្រជាសាស្ត្រ និងជួយមធ្យោបាយធ្វើដំណើរសម្រាប់ម្តាយមានផ្ទៃពោះ។

ខ) សម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ៖ គាំទ្រទារកទើបនឹងកើតក្នុងការពិនិត្យរកជំងឺទូទៅពីកំណើត; ការព្យាបាល និងផ្តល់អាហារូបត្ថម្ភសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ; គាំទ្រ និងធានាការហូបចុកមានតុល្យភាពអាហារូបត្ថម្ភ (បាយ / បបរដោយមានអាហាររូបត្ថម្ភតាមរូបមន្ត) និងឲ្យញ៉ាំទឹកដោះគោនៅសាលាសម្រាប់កុមារនៅសាលាមត្តេយ្យរបស់រដ្ឋ។

គ) សេវាកម្មដែលគាំទ្រពីថវិការក្នុងកម្មវិធី មិនរាប់បញ្ចូលសេវាកម្មដែលបង់ថ្លៃពីមូលនិធិធានារ៉ាប់រងសុខភាព៕

បកប្រែដោយ Huyen Trang