ចម្លើយ៖ យោងតាមប្រការទី ២ មាត្រាទី ១៧ នៃច្បាប់ស្តីពីជំនឿសាសនាបានចែងថា សំណុំឯកសារចុះបញ្ជីប្រតិបត្ដិការសាសនាប្រមូលផ្តុំរួមមាន៖

ក) សំណុំឯកសារចុះបញ្ជីដែលបញ្ជាក់ពីឈ្មោះអង្គការចុះបញ្ជី; ឈ្មោះសាសនា; ទីកន្លែងស្នាក់នៅរបស់អ្នកតំណាង; ខ្លឹមសារ, ទីតាំង; ពេលវេលាសម្រាប់ប្រតិបត្ដិការសាសនា; ចំនួនអ្នកចូលរួម។

ខ) លិខិតដែលបញ្ជាក់ពីទីតាំងប្រតិបត្ដិការសាសនាស្របច្បាប់។

គ) ប្រវត្តិរូបសង្ខេបរបស់អ្នកតំណាងរបស់ក្រុមប្រតិបត្ដិការសាសនាប្រមូលផ្តុំ។

ឃ) សេចក្តីសង្ខេបនៃព្រះធម៌ ច្បាប់សាសនា; ឈ្មោះរបស់ក្រុមប្រតិបត្ដិការសាសនាប្រមូលផ្ដុំ មិនស្ទួននឹងឈ្មោះអង្គការសាសនា ឬ អង្គការដែលបានទទួលវិញ្ញាបនបត្រចុះបញ្ជីប្រតិបត្ដិការសាសនា ឈ្មោះអង្គការនយោបាយសង្គម ឬ ឈ្មោះវីរបុរសជាតិ។

leftcenterrightdel
រូបថតឧទាហរណ៍ 

* មិត្តអ្នកអាន Vu Van Duc នៅឃុំ Tra Bui ស្រុក Bac Tra My ខេត្ត Quang Nam បានសួរថា៖ តើគោលនយោបាយវិនិយោគ និងប្រើប្រាស់ធនធានក្នុងកិច្ចការជនជាតិត្រូវបានកំណត់យ៉ាងដូចម្តេច?

ចម្លើយ៖ បញ្ហាដែលអ្នកសួរបានបញ្ជាក់ក្នុងប្រការទី ៨ អនុក្រឹត្យលេខ ០៥/២០១១/ND-CP របស់រដ្ឋាភិបាលស្តីពីកិច្ចការជនជាតិដូចតទៅ៖

១. ថវិកាសម្រាប់ការអនុវត្តគោលនយោបាយជនជាតិត្រូវបានបែងចែកចេញពីថវិការដ្ឋតាមបទប្បញ្ញត្តិបច្ចុប្បន្នស្តីពីការបែងចែកថវិការដ្ឋជាធរមាន និងប្រភពថវិកាស្របច្បាប់ផ្សេងទៀតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់ជនជាតិភាគតិច កាត់បន្ថយភាពក្រីក្រ និងបង្រួមគម្លាតរវាងតំបន់ជនជាតិជាមួយតំបន់ផ្សេងទៀត។

២. រៀបចំផែនការ បណ្តុះបណ្តាល បំប៉ុនជំនាញ  ប្រើប្រាស់និងគ្រប់គ្រងកម្លាំងពលកម្មជាជនជាតិភាគតិចតាមមូលដ្ឋាន និងមានរបបឧបត្ថម្ភសមរម្យ។

៣. ធ្វើអាជីវកម្មនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវធនធានធម្មជាតិនៅតំបន់ជនជាតិភាគតិច និងវិនិយោគឡើងវិញឲ្យស្របតាមលក្ខខណ្ឌសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន។

៤. ការប្រើប្រាស់បច្ចេកទេសជឿនលឿន ប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទំនើបសម្រាប់ការផលិតដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ជនរួមជាតិភាគតិច។

៥. ក្រសួងផែនការនិងវិនិយោគ និងក្រសួងហិរញ្ញវត្ថុ ផ្អែកលើមុខងារនិងភារកិច្ចដែលបានប្រគល់ឱ្យត្រូវរទទួលបន្ទុកសម្របសម្រួលជាមួយគណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិ និងក្រសួង ស្ថាប័ននិងមូលដ្ឋានពាក់ព័ន្ធដើម្បីកំណត់លម្អិត និងណែនាំការអនុវត្តមាត្រានេះ៕

បកប្រែដោយ Pham Diep