ចំលើយ៖ យោងតាមប្រការទី ២ មាត្រាទី ៤ នៃសេចក្តីសម្រេចលេខ ១២/២០១៨/QD-TTg របស់នាយករដ្ឋមន្ត្រីស្តីពីលក្ខណៈវិនិច្ឆ័យជ្រើសរើស និងការទទួលស្គាល់ និងគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិច ដែល​ត្រូវបានជ្រើសរើសពីមុខសញ្ញាដូចខាងក្រោម៖

ក) កម្មាភិបាល និយោជិត កងកម្លាំងប្រដាប់អាវុធតាមបទប្បញ្ញត្តិនៃច្បាប់ដែលមានប្រវត្តិការងារយូរឆ្នាំបានចូលនិវត្ដន៍។

ខ) ព្រឹទ្ធាចារ្យភូមិ មេភូមិ ឬ អ្នកដែលត្រូវបានជនរួមជាតិអញ្ជើញមកធ្វើពិធីសំណែនសម្រាប់គ្រួសារ ត្រកូល និងភូមិ។

គ) អ្នកមុខ អ្នកការក្នុងសាសនានៅក្នុងតំបន់ជនជាតិភាគតិច (ពុទ្ធសាសនា ឥស្លាម ប្រូតេស្តង់ កាតូលិក...)។

ឃ) ឥស្សជន បញ្ញវន្ត សហគ្រិន គ្រូបង្រៀន ឬ អ្នកដែលមានលក្ខខណ្ឌសេដ្ឋកិច្ចតែងតែជួយនិងត្រូវបានប្រជាជនជឿទុកចិត្ត។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

*​​មិត្តអ្នកអាន Tran Van Hung នៅឃុំ My Phuc ស្រុក My Loc ខេត្ត Nam Dinh បានសួរថា៖ សមត្ថកិច្ចសម្រាប់ការយល់ព្រម ការបែងចែក ការបញ្ចូលគ្នានៃអង្គការសាសនាក្រោមឱវាទត្រូវបានច្បាប់កំណត់យ៉ាងដូចម្ដេច?

ចម្លើយ៖ យោងតាមប្រការទី ៣ មាត្រាទី ២៩ នៃច្បាប់ស្តីពីជំនឿ និងសាសនា សមត្ថកិច្ចសម្រាប់ការយល់ព្រម ការបែងចែក ការបញ្ចូលគ្នានៃអង្គការសាសនាក្រោមឱវាទត្រូវបានច្បាប់កំណត់យ៉ាងដូចខាងក្រោម៖

ក) គណៈកម្មាធិការប្រជាជនថ្នាក់ខេត្តត្រូវឆ្លើយតបជាលាយលក្ខណ៍អក្សរលើការបង្កើត ការបែងចែក ការបញ្ចូលគ្នានៃអង្គការសាសនាក្រោមឱវាទដែលប្រតិបត្តិការនៅក្នុងខេត្តមួយក្នុងរយៈពេល ៦០ ថ្ងៃ គិតចាប់ពីថ្ងៃទទួលសំណុំឯកសារ។ ហើយក្នុងករណីដែលមិនយល់ព្រមត្រូវមានហេតុផលបញ្ជាក់ច្បាស់។

ខ) ទីភ្នាក់ងារគ្រប់គ្រងអំពីជំនឿ និងសាសនានៅថ្នាក់មជ្ឈិមរបស់រដ្ឋត្រូវឆ្លើយតបជាលាយលក្ខណ៍អក្សរលើការបង្កើត ការ​បែងចែក ការបញ្ចូលគ្នានៃអង្គការសាសនាក្រោមឱវាទដែលប្រតិបត្តិការនៅខេត្តជាច្រើនក្នុងរយៈពេល ៦០ ថ្ងៃ គិតចាប់ពីថ្ងៃទទួលសំណុំឯកសារ ហើយក្នុងករណីដែលមិនយល់ព្រមត្រូវមានហេតុផលបញ្ជាក់ច្បាស់៕

បកប្រែដោយ Pham Diep