ចំលើយ៖ យោងតាមមាត្រាទី ២៥ នៃច្បាប់ស្តីពីជំនឿ និងសាសនា ឈ្មោះរបស់អង្គការសាសនាត្រូវបានកំណត់ដូចខាងក្រោម៖

១. អង្គការសាសនាត្រូវតែមានឈ្មោះជាភាសាវៀតណាម។

២. ឈ្មោះរបស់អង្គការសាសនាមិនដូចគ្នានឹងឈ្មោះរបស់អង្គការសាសនាផ្សេង ឬអង្គការផ្សេងទៀតដែលបានទទួលវិញ្ញាបនបត្រចុះបញ្ជីធ្វើសកម្មភាពសាសនា ឈ្មោះអង្គការនយោបាយ អង្គការនយោបាយសង្គម ឬឈ្មោះរបស់មហាបុរសវីរបុរសជាតិ។

៣. ឈ្មោះរបស់អង្គការសាសនាត្រូវបានប្រើប្រាស់ក្នុងទំនាក់ទំនងជាមួយអង្គការ និងបុគ្គលដទៃ។

៤. ឈ្មោះរបស់អង្គការសាសនាដែលត្រូវបានទទួលស្គាល់ និងការពារដោយច្បាប់។

៥. ការប្តូរឈ្មោះរបស់អង្គការសាសនាត្រូវតែសម្រេចដោយគណៈកម្មាធិការប្រជាជនខេត្ត សម្រាប់អង្គការដែលប្រតិបត្តិការនៅក្នុងខេត្តមួយ។ អង្គការគ្រប់គ្រងរដ្ឋទទួលបន្ទុកជំនឿ និងសាសនានៅថ្នាក់មជ្ឈិម ត្រូវសម្រេចលើអង្គការដែលប្រតិបត្តិការនៅក្នុងខេត្តជាច្រើន។

៦. អង្គការសាសនាដែលប្រតិបត្តិការក្នុងខេត្តមួយ ត្រូវស្នើសុំគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីឲ្យផ្លាស់ប្តូរឈ្មោះ។ អង្គការគ្រប់គ្រងរដ្ឋទទួលបន្ទុកជំនឿ និងសាសនានៅថ្នាក់មជ្ឈិមត្រូវសម្រេចចិត្តអំពីការប្តូរឈ្មោះរបស់អង្គការដែលប្រតិបត្តិការក្នុងខេត្តជាច្រើន។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

* មិត្តអ្នកអាន Bui Van Hung នៅទីរួម Xuan Hoa ស្រុក Ha Quang ខេត្ត Cao Bang បានសួរថា៖ តើការចាត់តាំងបុគ្គលិកនៃវិទ្យាល័យជនជាតិភាគតិចអន្តេវាសិក ត្រូវបានកំណត់យ៉ាងដូចម្តេច?

ចម្លើយ៖ យោងតាមមាត្រា ១២ នៃសារាចរលេខ 01/2016/TT-BGDĐT ស្តីពីការចាត់តាំងបុគ្គលិកនិងការប្រតិបត្តិការរបស់សាលាវិទ្យាល័យជនជាតិភាគតិចអន្តេវាសិកត្រូវបានកំណត់ដូចខាងក្រោម៖

១. ក្រៅពីក្រុមដែលបានកំណត់នៅក្នុងមាត្រាស្តីពីសាលាចំណេះទូទៅនាបច្ចុប្បន្ន សាលាវិទ្យាល័យជនជាតិភាគតិចអន្តេវាសិកអាចបង្កើតក្រុមមិនលើសពី ៣ ក្រុមទៀត សម្រាប់ការងារអប់រំរបស់សាលាដូចជា៖ ការគ្រប់គ្រងសិស្សានុសិស្សរស់នៅនៅសាលា ការថែរក្សានិងចិញ្ចឹមបីបាច់សិស្សានុសិស្ស ការប្រឹក្សាផ្លូវចិត្ត ការអប់រំបំណិនជីវិតសម្រាប់សិស្សានុសិស្ស។ ការបង្កើតក្រុមនៃសាលាត្រូវបានសម្រេចដោយនាយកសាលា។

២. ថ្នាក់រៀននីមួយៗនៃសាលាវិទ្យាល័យជនជាតិភាគតិចអន្តេវាសិកមិនត្រូវឲ្យលើសពី ៣៥ នាក់ឡើយ៕

បកប្រែដោយ Thuy Anh