ចម្លើយ៖ បញ្ហាដែលអ្នកសួរត្រូវបានកំណត់នៅមាត្រាទី ៧ នៃសារាចរណែនាំលេខ 01/2016/TT-BGDĐT របស់រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម ដូចខាងក្រោម៖

១. សាលាអន្ដេវាសិកដ្ឋានជនជាតិទទួលបានអាទិភាពក្នុងការវិនិយោគលើសម្ភារៈបរិក្ខារ ការរៀបចំគ្រូបង្រៀន បុគ្គលិក និងថវិកា ដើម្បីធានាការអនុវត្តកម្មវិធីអប់រំ ខ្លឹមសារអប់រំ និងខ្លឹមសារអប់រំពិសេស ការបង្រៀន ការចិញ្ចឹមបីបាច់ និងការអប់រំសម្រាប់សិស្ស។

២. កម្មាភិបាលគ្រប់គ្រង គ្រូបង្រៀន បុគ្គលិក និងសិស្សរបស់សាលាអន្ដេវាសិកដ្ឋានជនជាតិទទួលបានគោលនយោបាយអាទិភាពតាមកំណត់របស់រដ្ឋ។

៣. គណៈកម្មាធិការប្រជាជនខេត្តកំណត់បន្ថែមនូវគោលនយោបាយអាទិភាពរបស់មូលដ្ឋានចំពោះសាលាអន្ដេវាសិកដ្ឋានជនជាតិ (ប្រសិនបើមាន) គណៈកម្មាធិការប្រជាជនស្រុកកំណត់អំពីការជួយគាំទ្រវិនិយោគលើសម្ភារៈបរិក្ខារ និងថវិកាសម្រាប់គ្រូបង្រៀន សិស្ស និងការអប់រំរបស់សាលា (ប្រសិនបើមាន)។

leftcenterrightdel
សាលាអន្ដេវាសិកដ្ឋានជនជាតិនៅខេត្ត Thai Nguyen (រូបថត៖ vnanet.vn)

*មិត្តអ្នកអាន Vu Van Cuong ឃុំ My Phuc ស្រុក My Loc ខេត្ត Nam Dinh សួរថា៖ តើមហាសន្និបាតនៃអង្គការសាសនា អង្គការសាសនាក្រោមឱវាទ អង្គការនានាដែលមានវិញ្ញាបនបត្រចុះបញ្ជីធ្វើសកម្មភាពសាសនាត្រូវបានគ្រប់គ្រងយ៉ាងដូចម្តេច?

ចម្លើយ៖ យោងតាមមាត្រាទី៤៥ នៃច្បាប់ស្តីពីជំនឿសាសនា មហាសន្និបាតនៃអង្គការសាសនា អង្គការសាសនាក្រោមឱវាទ និងអង្គការនានាដែលមានវិញ្ញាបនបត្រចុះបញ្ជីធ្វើសកម្មភាពសាសនាត្រូវបានកំណត់ដូចខាងក្រោម៖

១. អង្គការសាសនា អង្គការសាសនាក្រោមឱវាទនិងអង្គការនានាដែលមានវិញ្ញាបនបត្រចុះបញ្ជីធ្វើសកម្មភាពសាសនាមុនពេល​រៀបចំមហាសន្និបាតត្រូវផ្ញើសំណុំឯកសារស្នើទៅកាន់ស្ថាប័នមានសមត្ថកិច្ច ដែលកំណត់នៅប្រកាទី៣ នៃមាត្រានេះ។

២. សំណុំឯកសាររួមមាន៖

ក) ឯកសារសំណើត្រូវមានឈ្មោះនៃអង្គការ មូលហេតុរៀបចំ ឈ្មោះនៃអ្នកចូលរួម ចំនួនអ្នកចូលរួម ខ្លឹមសារ កម្មវិធី កាលបរិច្ឆេទ និងកន្លែងរៀបចំមហាសន្និបាត

ខ) របាយការណ៍បូកសរុបសកម្មភាពរបស់អង្គការ

គ) សេចក្តីព្រាងធម្មនុញ្ញ ឬ ធម្មនុញ្ញដែលបានធ្វើវិសោធនកម្ម (ប្រសិនបើមាន)

៣. ស្ថាប័នមានសិទ្ធិអនុម័តឲ្យរៀបចំមហាសន្និបាត៖

ក) គណៈកម្មាធិការប្រជាជនស្រុកមានការទទួលខុសត្រូវក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរចំពោះការរៀបចំមហាសន្និបាតរបស់អង្គការសាសនាក្រោមឱវាទដែលធ្វើសកម្មភាពនៅស្រុកមួយក្នុងរយៈពេល ២៥ ថ្ងៃតាំងពីថ្ងៃទទួលសំណុំឯកសារស្របច្បាប់ ហើយចំពោះករណីមិនយល់ព្រមត្រូវមានហេតុផលបញ្ជាក់ច្បាស់លាស។

ខ) ស្ថាប័នជំនាញស្ដីពីជំនឿសាសនាថ្នាក់ខេត្តមានការទទួលខុសត្រូវក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរចំពោះការរៀបចំមហាសន្និបាតនៃអង្គការសាសនា អង្គការសាសនាក្រោមឱវាទនិងអង្គការនានាដែលមានវិញ្ញាបនបត្រចុះបញ្ជីធ្វើសកម្មភាពសាសនាដែលរៀបចំសកម្មភាពនៅស្រុកជាច្រើនរបស់ខេត្តមួយ តាំងពីថ្ងៃទទួលសំណុំឯកសារស្របច្បាប់ ហើយចំពោះករណីមិនយល់ព្រមត្រូវមានហេតុផលបញ្ជាក់ច្បាស់លាស។

គ) ចំពោះការរៀបចំមហាសន្និបាតមិនបានចែងក្នុងចំណុច ក និង ខ ប្រកាទី៣ នៃមាត្រានេះ ស្ថាប័នគ្រប់គ្រងរដ្ឋស្ដីពីជំនឿ សាសនាថ្នាក់មជ្ឈិមមានការទទួលខុសត្រូវក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ៤៥ ថ្ងៃ តាំងពីថ្ងៃទទួលបានសំណុំឯកសារស្របនឹងច្បាប់ ហើយចំពោះករណីមិនយល់ព្រមត្រូវមានហេតុផលបញ្ជាក់ច្បាស់លាស់៕

បកប្រែដោយ Thuy Anh