ចម្លើយ៖ សំណួរដែលអ្នកសួរត្រូវបានចែងក្នុងមាត្រាទី ៦ សារាចរណែនាំចុះលេខ ០១/២០១៦/TT-BGDĐT របស់រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលដូចតទៅ៖

វិទ្យាល័យអន្ដេវាសិកដ្ឋានជនជាតិមានហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនិងសំភារៈត្រូវបានកំណត់ក្នុងលក្ខន្ដិកៈនៃសាលានិងធានាលក្ខណៈវិនិច្ឆ័យនៃសាលាស្តង់ដារជាតិ ក្រៅពីនេះក៏បានកំណត់ដូចតទៅ៖

១. អន្តេវាសិកដ្ឋានមានផ្ទៃដីប្រើប្រាស់អប្បបរមា ៦ ម៉ែត្រការ៉េ ក្នុងសិស្សម្នាក់

២. បន្ទប់ស្នាក់នៅ បន្ទប់បាយសម្រាប់សិស្សនិងសម្ភារៈភ្ជាប់ជាមួយ។

៣. ទីកន្លែងស្នាក់នៅសម្រាប់គ្រូបង្រៀន។

៤. ទីកន្លែងជួបជុំគ្នាសម្រាប់អប់រំវប្បធម៌ជនជាតិ។

៥. បន្ទប់រៀននិងឧបករណ៍អប់រំវិជ្ជាជីវៈ បណ្តុះបណ្តាលវិជ្ជាជីវៈនិងមុខរបរប្រពៃណីរបស់បណ្ដាជនជាតិស្របតាមមូលដ្ឋាន។

leftcenterrightdel
សាលាវិទ្យាល័យអន្ដេវាសិកដ្ឋាននៅស្រុក Dong Hy ខេត្ដ Thai Nguyen (រូបថត៖ vnanet.vn)

* មិត្តអ្នកអាន   លោក  Vu Quang Duc នៅទីប្រជុំជន Phat Diem ស្រុក Kim Son ខេត្ត Ninh Binh បានសួរថា៖ តើសកម្មភាពរៃអង្គាសរបស់គ្រឹះស្ថានជំនឿសាសនា និងអង្គការសាសនា និងអង្គការសាសនាក្រោមឱវាទត្រូវបានកំណត់យ៉ាងដូចម្ដេច?

ចំលើយ៖ យោងតាមមាត្រាទី ១៩ អនុក្រឹត្យចុះលេខ ១៦២/២០១៧/ NĐ-CP របស់រដ្ឋាភិបាល សកម្មភាពរៃអង្គាសរបស់គ្រឹះស្ថានជំនឿសាសនា អង្គការសាសនា និងអង្គការសាសនាក្រោមឱវាទត្រូវបានកំណត់ដូចតទៅ៖

១. គ្រឹះស្ថានជំនឿសាសនា អង្គការសាសនា និងអង្គការសាសនាក្រោមឱវាទបានរៀបចំកម្មវិធីរៃអង្គាសដើម្បីអនុវត្តសកម្មភាពជំនឿសាសនា និងសប្បុរសធម៌របស់អង្គការ និងបុគ្គលក្នុងប្រទេសស្របតាមការកំណត់ដោយច្បាប់ពាក់ព័ន្ធ។

២. អ្នកតំណាង ឬ គណៈគ្រប់គ្រងគ្រឹះស្ថានជំនឿសាសនា; អង្គការសាសនា និងអង្គការសាសនាក្រោមឱវាទត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់ស្ថាប័នរដ្ឋដែលបានចែងក្នុងប្រការទី ៣ នៃមាត្រានេះ អំពីការរៀបចំសកម្មភាពរៃអង្គាស ដែលក្នុងនោះ លើកច្បាស់អំពីគោលបំណង និងទីកន្លែងនិងកាលបរិច្ឆេទនៃសកម្មភាពរៃអង្គាស វិធីសាស្រ្តសម្រាប់ការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិដែលរៃអង្គាសបាន។

៣. សមត្ថកិច្ចទទួលការជូនដំណឹង៖

ក) មុនពេលរៀបចំការរៃអង្គាសក្នុងរយៈពេល ៥ ថ្ងៃ គ្រឹះស្ថានជំនឿសាសនា អង្គការសាសនា ឬ អង្គការសាសនាក្រោមឱវាទត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំ ដែលជាទីកន្លែងរៀបចំការរៃអង្គាសសម្រាប់ករណីក្នុងភូមិសាស្ត្រឃុំតែមួយ។ 

ខ) មុនពេលរៀបចំការរៃអង្គាសក្នុងរយៈពេល ១០ ថ្ងៃ គ្រឹះស្ថានជំនឿសាសនា អង្គការសាសនា ឬ អង្គការសាសនាក្រោមឱវាទត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់គណៈកម្មាធិការប្រជាជនថ្នាក់ស្រុកដែលជាទីកន្លែងរៀបចំការរៃអង្គាសសម្រាប់ករណីរៃអង្គាសនៅក្រៅឃុំតែមួយប៉ុន្ដែក្នុងស្រុកចំណុះខេត្ដ ក្រុងក្រោមឱវាទមជ្ឈិម។

គ) មុនពេលរៀបចំការរៃអង្គាសក្នុងរយៈពេល ១៥ ថ្ងៃ អង្គការជំនឿសាសនា អង្គការសាសនា អង្គការសាសនាក្រោមឱវាទត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់គណៈកម្មាធិការប្រជាជនថ្នាក់ខេត្តដែលជាទីកន្លែងរៀបចំការរៃអង្គាសសម្រាប់ករណីដែលគ្មានចែងក្នុងចំណុច ក និង ខ នៃប្រការទី ៣ នៃមាត្រានេះ។

៤. សកម្មភាពរៃអង្គាសរបស់គ្រឹះស្ថានជំនឿសាសនា អង្គការសាសនា និងអង្គការសាសនាក្រោមឱវាទត្រូវប្រកាសជាសាធារណៈនូវចំណូលនិងចំណាយយ៉ាងច្បាស់លាស់។   ថវិកាដែលបានមកពីការរៃអង្គាសត្រូវបានគ្រប់គ្រង និងប្រើប្រាស់ឲ្យត្រឹមត្រូវតាមគោលបំណងនៃសកម្មភាពជំនឿសាសនានិងសប្បុរសធម៌។

៥. មិនបានឆ្លៀតយកគ្រឹះស្ថានជំនឿសាសនា អង្គការសាសនា ឬអង្គការសាសនាក្រោមឱវាទដើម្បីរៀបចំការរៃអង្គាសក្នុងគោលបំណងកិបកេងផលប្រយោជន៍ ឬ ប្រើប្រាស់ផ្ទុយពីគោលបំណងនៃការរៃអង្គាស។

៦. ស្ថាប័នរដ្ឋទទួលខុសត្រូវក្នុងការត្រួតពិនិត្យការអនុវត្ដខ្លឹមសារដែលបានចែងនៅប្រការទី ៤ និងប្រការទី ៥ នៃមាត្រានេះ៕

បកប្រែដោយ Pham Diep